ទស្សនៈ​នានា​ជុំវិញ​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះ​មហាក្សត្រ

ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​ខ្មែរ ជា​ការ​សោកស្ដាយ​ជា​ទី​បំផុត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ ពីព្រោះ​គេ​ចាត់​ទុក​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ជា​បិតា​ឯករាជ្យ​ជាតិ ដែល​ព្រះ​អង្គ​បាន​នាំ​មក​នូវ​ឯករាជ្យ និង​សន្តិភាព បន្ទាប់​ពី​ប្រទេស​កម្ពុជា ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​នោះ។
2012-10-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទោះ​បី​ជា​ព្រះ​ករុណា​ព្រះ​បាទ នរោត្តម សីហនុ បាន​សោយ​ទិវង្គត​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​នៅ​តែ​បន្សល់​ទុក និង​ដិត​ជាប់​នៅ​ក្នុង​បេះ​ដូង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ដែល​គេ​មិន​អាច​បំភ្លេច​បាន ពិសេស​គឺ​ការ​បង្រួបបង្រួម​ជាតិ និង​សន្តិភាព។

ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​ នរោត្តម សីហនុ បាន​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​ប្រវត្តិសាស្ត្រ បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ពន់ពេក​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា៖

ទាក់ទង​នឹង​ការ​យាង​ចូល​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នេះ​ដែរ ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន មាន​ការ​សោក​ស្ដាយ និង​ស្រណោះ​អាឡោះអាល័យ​ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក រដ្ឋា វីសាល៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នកស្រែ

ជូនកូនខ្មែរពីភព ៖ អ្នកឯងប្រហែលមិនមែនជាមនុស្សទេ ដែលសរសេរបែបថោកទាបមិនទទួលស្គាល់ការពិត តើឯងដឹងទេ បើវាគ្មានក្បាលតើបានអីដើរទៅមុខ។ អាឯង ទើបនឹងកើតទេ ដូចនេះ មុននឹងសរសេរ បើកខួរក្បាលផង

Oct 18, 2012 09:34 PM

អ្នក​អាន​អនាមិក

ដោយសាតែគុណសម្បតិរបស់ទ្រង់មានតម្លៃខ្ពស់មហាសាល! ទើបធ្វើអោយក្រុមមនុស្សមួយចំនួនដែលមានមហិច្ឆិតាបំផ្លាញនូវព្រះកិត្តិនាមរបស់ព្រះអង្គត្រូវបរាជ័យនិងអន្តរាយនៅក្នុងព្រឹត្តិការណ៍ឆាកនយោបាយរបស់ខ្លួន ។ ដូច្នេះអ្វីដែលមានសេសសល់សម្រាប់ពួកគេសព្វថ្ងៃ៖ គឺមានតែសម្រែកអសុរោះតែប៉ុណ្ណោះ ! យើងខ្ញុំសូមអោយព្រះបញ្ញ៉ាញ្ញាណរបស់ព្រះអង្គដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរអ្នកស្នែហាជាតិគ្រប់រូប និង អ្នកដឹកនាំខ្មែររៀងរាល់សម័យកាល ដើម្បីការពារជាតិមាតុប្រទេសរបស់យើងដូចដែលស្នាព្រហស្ថរបស់ព្រះអង្គលោកបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ ។

Oct 16, 2012 07:04 PM

កូន ខ្មែរ

ពី ភព

ការលាចាកលោករបស់សម្ដេចនរោត្តម សីហនុបានបន្សល់
ទុកនូវចម្ងល់និងចម្លើយជាច្រើនដែលមិនអាចរកការពិតបាន។ទី១-រឿងឯករាជ្យខ្មែរបានមកដោយសាតែសីហនុមួយអង្គ
ឯងឬក៍ដោយសាវរជនខ្មែរដ៍ទៃទៀត?ហើយខ្លះក៍បានបូជា
ជីវិតផងតែត្រូវស្ដេចបំបិតឈ្មោះអស់។

Oct 16, 2012 04:20 PM

អ្នក​អាន​អនាមិក

ក្នុងនាមជាជនជាតិខែ្មរ រៀបចំកម្មវិធីកោសក់កាន់ទុកព្រះវិញ្ញាក្ខន្ធព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់របស់យើងជាជនជាតិខ្មែរគ្រប់ៗរូប ពិតជាមានអ្នកស្ម័គ្រចិត្តចូលរួមយ៉ាងច្រើនលើសលប់ ពិសេសនៅភ្នំពេញ ដែលមាននិស្សិតជាច្រើន វានឹងអាចធ្វើឲ្យសកលលោកស្ងើចសរសើរ ពិសេសប្រទេសជិតខាងយើង ខ្ញុំក៏ចូលរួមកោសក់កាន់ទុក្ខដែរ។


Oct 16, 2012 01:34 AM

អ្នក​អាន​អនាមិក

Not a bad idea,shaving your head so no need to waste money for "highlight".

Oct 16, 2012 09:32 AM

ពិសិដ្ឋ កំពង់ស្ពឺ

ពី ច្បារមន

ក្នុងនាមប្រជាពលរដ្ឋខ្មែវជាូនចៅរបស់ព្រះអង្គ យើងខ្ញុំពិតជាមានការសោកស្តាយបំផុត មិនអាចគណនាបាន សូមចូលរួមមរណះទុក្ខយ៉ាងយ៉ាងក្រៀមបំផុត និង សូមអោយដួងវិញ្ញាណក្ខ័នព្រះអង្គយ៉ាងទៅកាន់ព្រះរបមសុខកុំបីខាន

Oct 15, 2012 10:28 PM

មើល​មតិ​ទាំង​អស់.