បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​កែ​ច្បាប់​ពាក់ព័ន្ធ​នឹង​ផែនទី

ទោះ​បី​មាន​ការ​បក​ស្រាយ​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជុំ​បញ្ហា​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម អស់​ជា​ច្រើន​ម៉ោង​នៅ​រដ្ឋ​សភា​យ៉ាង​ណា​ក្ដី គណបក្ស​ប្រឆាំង​នៅ​តែ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ​ចំពោះ​ការ​បាត់បង់​ផ្ទៃដី​ប្រទេស​កម្ពុជា ទៅ​ខាង​ប្រទេស​វៀតណាម។
ដោយ សេក បណ្ឌិត
2012-09-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ស្ដីពី​ទីតាំង​ដោះដូរ​ភូមិ ៣០៥
ផែនទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​នៅ​សភា​ជាតិ ស្ដីពី​ទីតាំង​ដោះដូរ​ភូមិ និង​ដី​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នៅ​ខេត្ត​កំពង់ចាម ជាដើម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ឃ្លាំ​មើល​បញ្ហា​ព្រំដែន មិន​ចង់​ឲ្យ​រដ្ឋាភិបាល ឬ​រដ្ឋ​សភា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើ​មាត្រា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​មាត្រដ្ឋាន​ផែនទី​នៃ​ប្រទេស​កម្ពុជា ខ្នាត ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​នោះ​ទេ។

ការ​បញ្ចេញ​ប្រតិកម្ម​នេះ បន្ទាប់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ ទី​៤ កញ្ញា បាន​ប្រកាស​ឲ្យ​មាន​ការ​សិក្សា​មួយ ដើម្បី​អាច​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ពីរ​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៣ នោះ នៅ​មាន​ចំណុច​ខ្សោយ និង​ខ្វះខាត​មួយ​ចំនួន ហើយ​ការ​គូស​ផែនទី​កំណត់​ផ្ទៃក្រឡា​ដី​របស់​កម្ពុជា នៅ​សម័យ​បារាំង កាន់កាប់​កម្ពុជា​នោះ ក៏​មាន​ការ​លំបាក ខ្វះខាត​នូវ​លក្ខណៈ​បច្ចេកទេស​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ទំហំ​ផ្ទៃដី​ប្រទេស​កម្ពុជា មាន​ការ​ប្រែប្រួល​ក្រោយ​ពី​មាន​ការ​វាស់វែង​ឡើង​វិញ​ដោយ​ឧបករណ៍ ឬ​បច្ចេកវិទ្យា​ទំនើប​នៅ​សម័យ​នេះ។

មត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ជា​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៦៩ ហើយ​ដែល​ត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៦៩។

លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​ថា ការ​បោះ​បង្គោល​កំណត់​ព្រំដែន​មិន​ពាក់ព័ន្ធ​នឹង​មាត្រា​ទី​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​នោះ​ទេ។

លោក​បន្ត​ថា បើ​ទោះ​បី​មាន​ការ​ចាំបាច់​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ណា​មួយ​នៃ​រដ្ឋ​ធម្មនុញ្ញ​ពាក់ព័ន្ធ​នឹង​ការ​កំណត់​ព្រំដែន​នោះ ទាល់​តែ​មាន​ការ​ធានា​ថា មិន​ឲ្យ​បាត់បង់​បូរណភាព​ទឹកដី​ខ្មែរ​ពិត​ប្រាកដ​​ស្រប​តាម​គោលការណ៍​ច្បាប់​ជាតិ អន្តរជាតិ មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេតការណ៍​ច្បាស់លាស់​ដែល​មិន​គួរ​ធ្វើ​ឡើង​ដោយ​អត្តនោម័តិ​នោះ​ទេ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១២ ថា ភាគី​កម្ពុជា និង​វៀតណាម នឹង​ផលិត​ផែនទី​ព្រំដែន​រដ្ឋ​មួយ។ ផែនទី​ព្រំដែន​នោះ​នឹង​ត្រូវ​ប្ដូរ​ជំនួស​ផែនទី​ខ្នាត​ ១/១០០.០០០ ដែល​មាន​ចំនួន ២៦​ផ្ទាំង និង​ផែនទី​ខ្នាត ១/៥០.០០០ (មួយ​លើ​ហាសិប​ពាន) ដែល​មាន​ចំនួន ៤០​ផ្ទាំង អម​ដោយ​សន្ធិសញ្ញា ១៩៨៥ និង​ប្លង់​ទាំង​បួន​អម​ដោយ​សន្ធិសញ្ញា​បំពេញ​បន្ថែម។

ទាក់ទង​បញ្ហា​នេះ​ដែរ លោក រ៉ុង ឈុន ប្រធាន​ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន។ លោក​មាន​ប្រសាសន៍​ថា ការ​កែប្រែ​អ្វី​មួយ​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ គេ​គួរ​តែ​ធ្វើ​ឡើង​ដោយ​តម្លាភាព ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ ជៀសវាង​ធ្វើ​ឡើង​ដោយ​ក្រុម​មនុស្ស​តែ​មួយ​ក្រុម​ណា​មួយ​នោះ។

មន្ត្រី​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា ការ​កំណត់​ព្រំដែន​ដោយ​រក្សា​បាន​នូវ​បូរណភាព​ដែនដី​ជាតិ​របស់​ខ្លួន​មិន​ឲ្យ​បាត់បង់​នោះ គឺ​ត្រូវ​ពឹង​លើ​អ្នក​ច្បាប់​អ្នក​ជំនាញ​ដែល​មាន​បច្ចេកទេស​ច្បាស់​លាស់ និង​ជា​អ្នក​ឯករាជ្យ ហើយ​មិន​ត្រូវ​យក​បញ្ហា​នេះ​ជា​រឿង​កេង​ចំណេញ​ខាង​នយោបាយ ហើយ​ធ្វើ​ឲ្យ​បាត់​បង់​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ។

មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​កំពុង​សិក្សា​លម្អិត​លើ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​យក​មក​ប្រើ​សព្វថ្ងៃ​នេះ និង​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា ការ​វាស់វែង​ព្រំដែន​ជា​ថ្មី​នៅ​សម័យ​នេះ អាច​ចំណេញ ឬ​ពង្រីក​ផ្ទៃដី​បន្ថែម​ដល់​កម្ពុជា​នោះ ជា​រឿង​ពិត​ប្រាកដ​មែន ឬ​ក៏​យ៉ាង​ណា?

គណបក្ស​ប្រឆាំង​នឹង​បន្ត​លើក​យក​បញ្ហា​ស្ដីពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ទៅ​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​បំភ្លឺ​បន្ត​ទៀត ដោយ​មាន​ការ​សួរ​ដេញ​ដោល​គ្នា​ដោយ​ផ្ទាល់​មាត់​នៅ​ក្នុង​រដ្ឋ​សភា​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ល្ងីល្ងឺ

ពី ភ្នំពេញ

ខ្ញុំសូមប្រាប់ លោកទៅចុះ គេមានគំនិតសុទិដ្ឋិនិយម គេរស់បានសុខ ស្រួល និងសុខសប្បាយណាស់នៅស្រុក ខ្មែរនេះមិនដូចអ្នកខ្លះនៅស្រុកគេ គេបោកលិច បោកកើត អស់លុយចូល រួមគេអោយយកមកចាយហ៊ឺហានៅស្រុក ខ្មែរហើយ បង់ទាំងចិត្តអោយគេទៀត ហើយគិតថាខ្លួនឯង ត្រូវព្រោះចូលរួមចំណែកជួយស្រុកខ្មែរ តែតាមពិតអ្នកនោះ គេថា អានេះភ្លឺ ណាស់អញបោកប៉ុណ្ណឹងហើយនៅជឿ អញទៀត ថែមទាំងអោយលុយអញទុកចាយទៀត ហាស ហាស ហា...។ សូមទោស កុំឈឺចាប់ណា អ្នកណាមាន ខ្លួនប្រយ័តគាំងបេះ ដូងស្លាប់...។

Sep 18, 2012 10:38 AM

Dina

ពី Kampong Cham

Ones who did not go to school but have their say honestly showing the love for their nation is MUCH better than the well-educated ones who care only for their personal benefits, not their nation's. I DO appreciate those who have their say claiming for Khmer's interests NO mater what or who you are.

Sep 07, 2012 02:59 AM

អ្នក​អាន​អនាមិក

មេដឹកនាំមិនត្រូវក្បត់មនុស្សក្នុងលោកទេ សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់មេដឹកនាំ។

Sep 07, 2012 02:58 AM

Reach sanha

ពី Paris

Reply to (Legui leugue),you te , d'nt khnow every thing about the story in cambodia, cuz you still just inside this country, and you never know how is the life fron inside the cambodia! i think you must going study alot before you will tell to pepople live from out side , they make juste opposide our land dou you know ? why you have tell like that ?are you crazy man or no , dou you know any language or just only one Khmer ? if you want to know about really story of Cambodia , you will have go to study some foreigne language! that ok? and you can will find the true of the country Cambodia ok?

Sep 07, 2012 01:58 AM

ល្ងីល្ងឺ

ពី ភ្នំពេញ

ខ្ញុំមិនដែលរៀនភាសាគេទេ ដូចឃើញទេខ្លួនខ្ញុំឈ្មោះល្ងីល្ងឺ តែសូមមើលការសរសេរភាសារបស់លោកផង លោក Reach Sanha ។ មិនចាំបាច់តែនៅប្រទេសគេបានអាច សិក្សាប្រវត្តិសាស្រ្តខ្មែរបាននោះទេ នៅស្រុកខ្មែរគេមាន សេរីភាពក្នុងការសិក្សាគ្រប់បែបយ៉ាង សម័យនេះហើយគេ អង្គុយតែមុខកុំព្យូទ័រ ក៏គេអាចសិក្សាបានដែរ។ ព្យាយាម សិក្សាថែមតិចទៀត និងមើលអោយបានវែងឆ្ងាយ និងស្វែង យល់ពីភាពជាក់ស្តែងនៅស្រុកខ្មែរ ស្រុកកំណើតរបស់ខ្លួន ឯងថែមបន្តិចទៀតទៅ ក្រែងបានសប្បាយចិត្តគេងលក់ ស្រួល និងមិនត្រូវបានគេគិតថា ភ្លីភ្លឺជាងខ្ញុំ។

Sep 18, 2012 10:35 AM

ល្ងីល្ងើ

ពី ភ្នំពេញ

ឯ RFA បើបានតែអ្នកណាផ្ញើរមតិបែបភ្លើៗអញ្ចឹង គេ សប្បាយនឹងចុះផ្សាយអោយណាស់ តែសុទ្ធតែដាក់លក្ខ ខណ្ឌ "មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល..." ដែលការពិតខ្លឹមសារមតិជាច្រើនសុទ្ធតែជាពាក្យអសីលធម៌ នឹងពាក្យរបស់មនុស្សបាតសង្គមជាអ្នកប្រើប្រាស់ សូម ទោសណា ខ្ញុំក៏ជាមនុស្សថ្នាក់ទាបដែររកតែអង្ករច្រកឆ្នាំង មិនចង់បានផង សូមអ្នកមានមតិអធ្យាស្រ័យរួមទាំង RFA ផង។

Sep 06, 2012 11:11 PM

មើល​មតិ​ទាំង​អស់.