ស្នងការនគរបាលខេត្តក្រចេះ លោក ជួង សេងហាក់ មានប្រសាសន៍តាមទូរស័ព្ទថា រថយន្ត ដែលដឹកលោកអភិបាលខេត្តក្រចេះបានក្រឡាប់ នៅត្រង់ផ្លូវកោងក្នុងឃុំកញ្ជរ ជាប់ព្រំប្រទល់រវាងស្រុកឆ្លូង និងស្រុកចិត្របូរី ខេត្តក្រចេះ។
លោក ជួង សេង ហាក់៖ «បាទ ត្រង់ហ្នឹងមានផ្លូវកោងមួយ។ ប្រហែលវៈអឺនឹងអី ឬក៏មានឡានបើកជ្រួសគ្នា ដោយការប្រើប្រាស់ភ្លើងមិនដាក់កូដ ហ្វា កូដៗ ហ្នឹងវាយ៉ាងម៉េច? អាហ្នឹងយើងព័ត៌មានវាអត់ទាន់ឃើញ។ ពេលដែលក្រឡាប់ហ្នឹងវាហាក់បីដូចជាអត់នរណានៅជិត»។
ចំណុចដែលមានគ្រោះថ្នាក់ចរាចរនោះ គឺមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីក្រុងក្រចេះ។ នៅលើផ្លូវនេះមានការពិបាកធ្វើដំណើរ ដោយសារកំពុងជួសជុល។ លោក ខាំ ភឿន ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តក្រចេះ កាលពីខែសីហា ឆ្នាំ ២០០៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
