គ.ជ.ប. ស្នើ​ឲ្យ​រដ្ឋសភា​កាត់​ប្រាក់​ខែ​របស់​ប្រធាន​គណបក្ស​សម​រង្ស៊ី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ច័ន្ទ ២៧ តុលា​នេះ បាន​ស្នើ​ទៅ​រដ្ឋសភា​តាមរយៈ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ឲ្យ​កាត់​ប្រាក់​បំណាច់​ប្រចាំ​ខែ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​មាន ២៦​អាសនៈ​នៅ​រដ្ឋសភា ព្រោះ​លោក​មិន​បាន​បង់​ការ​ផាក​ពិន័យ​ចំនួន ១០​លាន​រៀល ដែល​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ គ.ជ.ប បាន​កំណត់​ឲ្យ​បង់​នា​ថ្ងៃ ២៣ កក្កដា ពី​បទ​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​សម័យ​ឃោសនា​បោះឆ្នោត។

គ.ជ.ប ចាត់​ទុក​ការ​ផាក​ពិន័យ​នោះ ទាក់ទង​នឹង​ករណី​ប្រព្រឹត្ត​ល្មើស​ច្បាប់​បោះឆ្នោត​របស់​លោក សម រង្ស៊ី។

គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​ជា​ច្រើន​អំពី​ករណី​មិន​ប្រក្រតី​ក្នុង​សម័យ​បោះឆ្នោត​ឆ្នាំ​២០០៨​នេះ ហើយ​ក្រុម​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត មើល​ឃើញ​ថា គ.ជ.ប មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពេញ​លេញ​ជា​ស្ថាប័ន​ឯករាជ​និង​អព្យាក្រឹត​ទេ៕