ប្រធានគណបក្សមួយចំនួនបានសម្ដែងប្រតិកម្មផ្សេងៗគ្នាទាក់ទងនឹងដំណើរការបោះឆ្នោតក្នុងអាណត្តិទី៤ខាងមុខនេះ នៅពេលដែលគូប្រកួតប្រជែងមិនមានវត្តមាននៅក្នុងស្រុក ។
ស្ត្រីចំណាស់ចូលរួមបោះឆ្នោតក្នុងការបោះឆ្នោតនាឆ្នាំ២០០៣ កន្លងទៅ។
ប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី មានប្រសាសន៍ថា លោកចង់ឲ្យគូប្រកួតទាំងអស់មានឱកាសដូចគ្នា ស្មើភាពគ្នាក្នុងការបង្ហាញមុខចំពោះម្ចាស់សន្លឹកឆ្នោត ជាក់ស្តែងដូចករណីសម្តេចក្រុមព្រះគួរតែរករូបមន្តណាមួយ ព្យួរការប្តឹងផ្តល់នោះចោលមួយអន្លើ ដើម្បីឲ្យការប្រកួតប្រជែង និងលទ្ធផលដែលបានមកពីការបោះឆ្នោតនោះយុត្តិធម៌ ។
លោក សម រង្ស៊ី បានឲ្យដឹងថា ៖ «គូប្រកួតមានទម្ងន់ មានសារសំខាន់លើឆាកនយោបាយប្រទេសកម្ពុជា បើគូរប្រកួតនោះមិននៅ ការបោះឆ្នោតហ្នឹងអត់មានតម្លៃទេ ថាអត់មានន័យក៏បានដែរ ។ ប៉ុន្តែបើគូរប្រកួតមួយតូចមិនជាធ្វើឲ្យស្ថានការណ៍ប្រែប្រួលប៉ុន្មានទេ» ។
បើតាមប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថាដោយតុលាការកម្ពុជាមានការលម្អៀងផ្នែកនយោបាយ ដូច្នេះសម្តេចក្រុមព្រះត្រូវបាត់បង់សេរីភាពក្នុងការចូលរួមការបោះឆ្នោត ហើយក៏ជារឿងអយុត្តិធម៌មួយក្នុងការបោះឆ្នោតដែរ ។
លោក កឹម សុខា បានមានប្រសាសន៍ថា ៖ «អ៊ីចឹងវាអាចប៉ះពាល់ដល់សេរីភាពរបស់គាត់ក្នុងការចូលរួមបោះឆ្នោត ដោយសារហេតុនៃតុលាការដែលយើងឃើញថា វាមិនមានលក្ខណៈឯករាជ្យពិតប្រាកដ» ។
ប៉ុន្តែបើតាមទីប្រឹក្សាគណបក្សហ៊្វុនស៊ិនប៉ិច លោក ឱក សុជាតិ មានប្រសាសន៍ថារឿងយុតិធម៌ ឬអយុត្តិធម៌ដែលកើតមានចំពោះសម្តេចក្រុមព្រះ ក្នុងការបោះឆ្នោតខាងមុខនេះ អាស្រ័យលើព្រះអង្គឯង គឺព្រះអង្គអាចយាងចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិចនោះជាការស្រេច ។
បើតាមសមាជិកសភា និងជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ទោះបីមិនមានវត្តមានរបស់សម្តេចក្រុមព្រះ ការបោះឆ្នោតនិងប្រព្រឹត្តទៅដោយតម្លាភាពដែរ ។ ប៉ុន្តែបើសម្តេចក្រុមព្រះចង់ប្រកួតប្រជែងយកកៅអីនៅសភាគួរតែយាងមកចូលរួម ។
លោក ជាម យៀប បានបញ្ជាក់ថា ៖ «បើខ្វះសម្ដេចក្រុមព្រះមិនមែនមានន័យថាអត់តម្លាភាពទេ ទោះលោកមកក៏មិនមែនថាតម្លាភាពដល់ ១០០% អីដែរ ។ អានេះអ៊ីចេះទេ ស៊ីសងគណបក្សនយោបាយនីមួយៗទេ ហើយខ្ញុំយល់ថាសម្ដេចក្រុមព្រះលោកគួរតែយាងមកទៅតាមការណែនាំរបស់គ.ជ.ប. ក៏ដូចជាច្បាប់បោះឆ្នោតទៅ បើសិនជាលោកត្រូវការចាំបាច់ក្នុងការតស៊ូ ដើម្បីប្រកួតប្រជែងយកកៅអីនៅក្នុងរដ្ឋសភា» ។
ទោះជាយ៉ាងណាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. លោក ទេព នីថា មានប្រសាសន៍ថា គ.ជ.ប.បានរៀបចំការបោះឆ្នោតខាងមុខនេះតាមច្បាប់ និងតាមនីតិវិធីត្រឹមត្រូវ ចំណែកឯប្រធានបក្សណាបានចូលរួមផ្ទាល់ឬមិនផ្ទាល់មិនពាក់ព័ន្ធនឹងគ.ជ.ប.ទេ ។
លោកក៏បានឲ្យដឹងដែរថា រហូតមកដល់ថ្ងៃទី១១ ឧសភានេះមានគណបក្សចំនួន៨ហើយបានមកចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៧ កក្កដា ខាងមុខនេះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សកម្មជនបក្សសមរង្ស៊ីនៅខែត្រកំពង់ចាមរងការគំរាមសម្លាប់
បក្សសមរង្ស៊ីនិងបក្សប្រជាជនបដិសេធការសម្របសម្រួលរបស់ PEC
បក្សនយោបាយលើកពីបញ្ហានៅក្នុងការឃោសនារកសំឡេងឆ្នោត
អាជ្ញាធរក្រុងភ្នំពេញរារាំងការឃោសនារបស់បក្សខ្មែរឈប់ក្រ
មន្ត្រីបក្សប្រជាជនម្នាក់នៅកំពតត្រូវគេបង្គាប់ឲ្យបង់ប្រាក់ជំងឺចិត្ត៥សែនរៀល
តំណាងបក្សប្រជាជននៅក្រចេះដាក់ពាក្យបណ្ដឹងប្ដឹងប្រធានបក្សប្រឆាំង
ដូនជីនិងអាចារ្យចោទចៅអធិការថារើសអើងនិន្នាការបក្សនយោបាយ
អាជ្ញាធរខេត្តបាត់ដំបងស៊ើបអង្កេតករណីរថយន្តបក្ស"រណឫទ្ធិ"រងគ្រោះបែកកញ្ចក់
សមាជិកបក្សប្រជាជននៅឃុំកោះព្រះខេត្តស្ទឹងត្រែងចុះចូលជាមួយបក្សសមរង្ស៊ី
អាជ្ញាធរខេត្តបាត់ដំបងបដិសេធសំណើ៤ក្នុងចំណោម៥របស់បក្សសមរង្ស៊ី