ទន្ទឹមនឹងនេះមានសេចក្តីរាយការណ៍មកថា ព្រះសង្ឃក្នុងទីវត្តអារាមមួយចំនួនក្នុងប្រទេសកម្ពុជានៅវេលាម៉ោង១២ថ្ងៃត្រង់នាថ្ងៃអង្គារនេះ បាននាំគ្នាសូត្រធម៌និងទូងស្គរដើម្បីអបអរការដាក់បញ្ចូលនោះ ។
គួរបញ្ជាក់ផងដែរថានៅរាត្រីថ្ងៃអង្គារ ទី៨ កក្កដានេះ ប្រជាពលរដ្ឋខ្មែរនឹងធ្វើពិធីប្រគំតន្ត្រីដ៏ធំមួយនៅរមណីយដ្ឋានវត្តភ្នំ ដើម្បីអបអរសាទរការដែលប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៕
