ពលរដ្ឋ​ខេត្ត​តាកែវ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​បារម្ភ​ខ្លាច​បាត់​ដី​ធ្វើ​កសិកម្ម

ប្រជាពលរដ្ឋ​មាន​លំនៅឋាន​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​តាកែវ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ធ្វើ​កសិកម្ម បណ្ដាល​មក​ពី​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ។
ដោយ ដែន អយុធ្យា
2012-10-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រំដែន វៀតណាម ៣០៥
២៤-មិថុនា-២០១២៖ បង្គោល​ព្រំដែន​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។
RFA/Uon Chhin

ផែនការ​បោះ​កំណត់​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម គ្រោង​បញ្ចប់​ត្រឹម​ឆ្នាំ​២០១២។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម មួយ​ចំនួន​តែង​តែ​មាន​បញ្ហា​ទាក់​ទង​រឿង​ដីធ្លី ដោយ​សារ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​មាន​ការ​កំណត់​ព្រំដែន​ជាក់​លាក់​ផ្លូវ​ការ។

ពលរដ្ឋ​មិន​បង្ហាញ​អត្តសញ្ញាណ រស់នៅ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា ប៉ុន្មាន​ឆ្នាំ​មក​នេះ អាជ្ញាធរ​វៀតណាម បាន​ព្រមាន និង​ហាម​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ស្រែ​តាម​ព្រំដែន​ទេ ជា​ហេតុ​នាំ​ឲ្យ​ដី​ស្រែ​ពួក​គាត់​មួយ​ចំនួន​ត្រូវ​ទុក​ចោល។ កង្វល់​នេះ​កន្លង​មក ពួក​គាត់​បាន​ផ្តល់​ព័ត៌មាន​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ជាច្រើន​ដង ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ជួយ​ឈឺ​ឆ្អាល​ទេ។

លោក​ថា សព្វថ្ងៃ​នេះ​អ្វី​ដែល​កសិករ​កំពុង​ព្រួយ​បារម្ភ​ធំ​បំផុត​នោះ គឺ​បារម្ភ​ខ្លាច​បាត់​ដី​កសិកម្ម​ធ្លាប់​បង្ក​បង្កើន​ផល​ពី​ដូន​តា​បន្ត​ទៀត ដោយ​សារ​ការ​បោះ​កំណត់​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ថា ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​តាម​ព្រំដែន​សព្វថ្ងៃ​នេះ រស់​ទាំង​ភ័យ​ខ្លាច និង​មិន​ហ៊ាន​និយាយ​ស្តី​លើ​បញ្ហា​ការ​ហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម ឬ​ការ​បាត់​បង់​ដី​កសិកម្ម​ទៅ​ឲ្យ​ប្រទេស​វៀតណាម នោះ​ទេ ព្រោះ​ត្រូវ​អាជ្ញាធរ​គំរាម។

ទាក់​ទិន​បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​តាកែវ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​កង្វល់​ពលរដ្ឋ ឬ​បញ្ហា​ព្រំដែន​នេះ​ទេ ដោយ​អះអាង​ថា ត្រូវ​ប្រមុខ​ដឹកនាំ​ស្រាយ​បំភ្លឺ​ក្នុង​រដ្ឋសភា​រួច​ហើយ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ក្នុង​កិច្ច​ប្រជុំ​សភា បាន​ចំណាយ​ពេល​ជាង ៥ម៉ោង ដើម្បី​បកស្រាយ​បញ្ហា​ព្រំដែន​តប​ទៅ​នឹង​សំណួរ​របស់​លោក សុន ឆ័យ សមាជិក​សភា​គណបក្ស សម រង្ស៊ី។ ក្នុង​ឱកាស​នោះ លោក​ធានា​អះអាង​ថា ការ​បោះ​កំណត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម "កម្ពុជា​នឹង​មិន​ខាត ឬ​បាត់​បង់​ដី​ឡើយ សូម្បី​តែ ១ម៉ែត្រ​ក្រឡា​ក៏ដោយ"។

បន្ថែម​លើ​នេះ កាល​ពី​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១២ លោក ហ៊ុន សែន បាន​បន្ត​លើក​យក​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន នៅ​តាម​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម៖ «ជម្រើស​ជម្លៀស​ប្រជាជន កាត់​ភូមិ​ខ្មែរ​ឲ្យ​វៀតណាម កាត់​ភូមិ​វៀតណាម ឲ្យ​ខ្មែរ អា​ជម្រើស​ហ្នឹង​ទៅ​មិន​រួច​ទេ។ ជម្រើស​រើ​ភូមិ​វៀតណាម ចេញ ឬ​រើ​ភូមិ​ខ្មែរ​ចេញ អា​ជម្រើស​ហ្នឹង​ក៏​ទៅ​មិន​រួច​ដែរ នៅ​តាំង​ពី​ដូន​តា​ផ្នូរ​ខ្មោច​ផ្នូរ​អី​នៅ​ទីនោះ​ទាំង​អស់។ អ៊ីចឹង សល់​តែ​ជម្រើស​តែ​មួយ​គត់ ដែល​ងាយ​ស្រួល​ជាង​គេ គឺ​ជម្រើស​ខ្សែ​ផែនទី​សារ៉េ​ទៅ​តាម​ការ​កាន់​កាប់​ជាក់​ស្ដែង​របស់​ប្រជាពលរដ្ឋ»

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២ សុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​លើ​កង្វល់​ពលរដ្ឋ​ខេត្ត​តាកែវ និង​ខេត្ត​ផ្សេងៗ លើ​បញ្ហា​ដោះដូរ​ដី ឬ​ភូមិ​តាម​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ត្រឹមត្រូវ៖ «យើង​ចង់​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ ពីព្រោះ​ការ​ដែល​បោះ​បង្គោល​យក​ខ្នាត ១លើ៥០ពាន់ គឺ​មាន​ន័យ​ថា យក​តាម​ផែនទី​ទាហាន​អាមេរិកកាំង។ មិន​មែន​កំណត់​ផែនទី​ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ដែល​យើង​កំណត់​យក​ខ្នាត ១លើ១០០ពាន់​ផង​ទេ។ អ៊ីចឹង​ហើយ បាន​ជា​ធ្វើ​ឲ្យ​កម្ពុជា​យើង​មាន​ការ​ខាត​បង់ ហើយ​យើង​មើល​ឃើញ​ជាក់​ស្ដែង បង្គោល​ចេះ​តែ​លយ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា»

របាយការណ៍​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា ក្នុង​ចំណោម​ផ្ទៃដី​ដែល​កម្ពុជា លយ​ចូល​វៀតណាម សរុប​ចំនួន ៩១៦​ហិកតារ និង​វៀតណាម លយ​ចូល​មក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតារ។ ការ​លយ​នេះ មាន​នៅ​ខេត្ត​កំពង់ចាម កម្ពុជា លយ​ចូល​វៀតណាម ចំនួន ៣៨៥​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៨២៥​ហិកតារ។ នៅ​ខេត្ត​ស្វាយរៀង កម្ពុជា លយ​ចូល​វៀតណាម ចំនួន ២៨៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ១.១០០​ហិកតារ។ នៅ​ខេត្ត​ព្រៃវែង កម្ពុជា លយ​ចូល​វៀតណាម ចំនួន ៥៤​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ៣០​ហិកតារ។ នៅ​ខេត្ត​តាកែវ កម្ពុជា លយ​ចូល​វៀតណាម ចំនួន​ជាង ១៥៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ១៥១​ហិកតារ។ នៅ​ខេត្ត​កំពត កម្ពុជា លយ​ចូល​វៀតណាម ចំនួន​ជាង ២៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៥៣​ហិកតារ។

ខេត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ដោះដូរ​ទឹក​ដី មាន​ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​តាកែវ។ រីឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កាលពីឆ្នាំ១៨៣៤-១៨៤១រជកាលក្សត្រីយានីអង្គមុី យួនបានព្យាយាមយ៉ាងខ្លាំង
ដើម្បីបំបាត់ជាតិខ្មែរ កាលនោះអំណាចទាំងអស់នៅក្នុងកណ្ដាប់ដៃយួន យួនអោយខ្មែរចិញ្ចឹមទ័ពយួន
ចៅហ្វាយស្រុកយួនត្រួតត្រាចៅហ្វាយស្រុកខ្មែរ យួនផ្លាស់ឈ្មោះខែត្រស្រុកខ្លះ ដូចជាភ្នំពេញ ផ្លាស់ឈ្មោះថាណាមយ៉ាង ក្នុងកិច្ចការរដ្ធ ខ្មែរត្រូវនិយាយភាសារយួន យួនបំផ្លាញចោលបូជនីយដ្ធាន
ព្រះពុទ្ធរូបនិងចេតិយខ្មែរ។

Oct 13, 2012 02:40 PM

អ្នក​អាន​អនាមិក

មកដល់ថ្ងៃនេះហើយ ខ្មែរយើងមិនចាំបាច់ឆ្ងល់អីទៀតទេ!
ភារកិច្ចដើម្បីរំដោះជាតិពីយួនមានតែមួយប៉ុណ្ណោះ គឺត្រូវតែបោះឆ្នោទម្លាក់ហ៊ុនសែនអោយបាន!
ព្រោះសមាជិកជិតដិតរដ្ធាភិបាល ដែលធ្វើការជាប់ជាមួយហ៊ុនសែន គឺសុទ្ធតែអង្គការយួនហាណូយ!

Oct 12, 2012 12:35 PM

KT

ពី Phnom Penh

In this situation, hoping the Cambodian people understand and reconsider which party the have to choose for the next year. if we can not change the leader, we still lost land. Get up together and vote for new leader for our new life......

Oct 10, 2012 02:39 AM

HOUR SOK SOUL

ពី PARIS

Well done êm Hun Chen; said the vietnamese primoinister !!!!

Oct 09, 2012 03:39 PM

VANLUX

ពី USA

PLEASE STOP BELIVE CPP OTHER WHY U LOSE YOUR LAND AND FREEDOM OF SPEECH ,PLEASE VOTE FOR FREEDOM DO NOT SCARE YR VOTE YR CHOICE

Oct 09, 2012 03:35 PM

មើល​មតិ​ទាំង​អស់.