កម្មវិធីនោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៩ ខាងមុខនេះ នៅឯទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ បានឲ្យដឹងថា នៅក្នុងដំណើរទៅចូលរួមសន្និសីទថ្នាក់ជាតិនៅឯប្រទេសវៀតណាមនោះ គឺលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងមន្ត្រីជាន់ខ្ពស់ដ៏ទៃទៀតក៏ចូលរួមផងដែរ៕
