លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍ដូច្នេះថា ៖ «នេះជាចំណុចដែលខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់ ហើយយើងត្រូវបង្កើតយន្តការនេះក្នុងរង្វង់៣ខែក្រោយ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ហើយសូមលោកជំទាវឯកអគ្គរដ្ឋទូតអាមេរិក លោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលី ក៏ដូចជាអ្នកដែលមានវត្តមាននៅទីនេះ មេត្តាចូលរួមជួយដល់កម្ពុជានៅក្នុងការកសាងសមត្ថភាពនេះ បើមិនអ៊ីចឹងទេ ទុកឲ្យកម្ពុជាមានតំបន់ដែលគេហៅថាតំបន់ដែលគេអាចធ្វើសកម្មភាពបានក្នុងពេលដែលកម្ពុជាចង់ធ្វើ តែខ្វះសមត្ថភាព ហ្នឹងក៏វាមិនល្អដែរ។ អ៊ីចឹងទេ សូមផ្ដល់មកខ្លះមក កប៉ាល់សម្រាប់ប្រដេញចាប់ ធុនលឿនៗដែលអាចដេញបានភ្លាមៗ សូមឲ្យខ្លះៗមក»៕
