អ្នកក្រីក្ររកស៊ីលក់ថ្នាំបុរាណម្នាក់ បានចោទថា សមត្ថកិច្ចប៉េអឹមស្រុកដូនកែវ ខេត្តតាកែវ បានឃាត់រូបគាត់និងធ្វើការជំរិតទារប្រាក់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៦ ឧសភា ២០០៨ ។
ប្រាក់ដែលអ្នករកស៊ីលក់ថ្នាំបុរាណ ត្រូវក្រុមប៉េអឹមបង្ខំឲ្យបង់ដើម្បីការដោះលែងឲ្យរួចខ្លួននោះ មានចំនួនបួនម៉ឺនរៀល ។
លោក ច័ន្ទ ភក្តី ដែលរកស៊ីលក់ថ្នាំបុរាណ បានថ្លែងថា លោកមិនអាចនឹងធ្វើការប្រកែកតវ៉ាបានទេ នៅក្នុងស្ថានភាពយប់ស្ងាត់ដែលនាយប៉េអឹមទាំងបួន បានទារជំរិតយកប្រាក់ ដោយសារតែលោកបារម្ភនឹងសន្តិសុខ ។
លោក ភក្តី ដែលមានទីលំនៅក្នុងភូមិទួលពង្រ ឃុំស្តម្ភ ស្រុកគិរីវង់ ខេត្តតាកែវ បានថ្លែងថា ដោយក្តីកើតទុក្ខមិនសុខចិត្ត លោកក៏បានដាច់ចិត្តធ្វើដំណើរមកទីស្នាក់ការប៉េអឹម ហើយសុំឲ្យគេពន្យល់អំពីមូលហេតុដែលនាំឲ្យមានការឃាត់ខ្លួន កាលពីម្សិលមិញ ។
លោក ច័ន្ទ ភក្ដី រៀបរាប់យ៉ាងដូច្នេះថា ៖ «ប៉េអឹមហ្នឹង នៅស្រុកដូនកែវ ប៉ុន្តែខ្ញុំបានស្គាល់តែមួយទេ ស្គាល់តែឈ្មោះ វុធ ប៉ុន្តែមិនដឹងនាមត្រកូលអី ។ ដល់ពេលព្រឹកឡើងថ្ងៃទី ២៧ ហ្នឹង ខ្ញុំក៏កើតទុក្ខមិនសុខចិត្ត ខ្ញុំក៏ជិះម៉ូតូចេញពីកន្លែងស្នាក់អាស្រ័យពេលយប់ ២៦ ហ្នឹង ចូលដល់កន្លែងស្នាក់ការប៉េអឹម ស្រុកដូនកែវ ខេត្តតាកែវហ្នឹង ។ ខ្ញុំចូលទៅដល់ជួបអ្នកចាប់ជំរិតខ្ញុំហ្នឹង ខ្ញុំខំលើកដៃគោរពថា បងឯងចាប់ខ្ញុំពីយប់មិញហ្នឹងខុសអី មូលហេតុអី? ឥឡូវបងឯងយកលុយខ្ញុំអស់ ៤ម៉ឺនរៀលហ្នឹង ខ្ញុំគ្មានលុយទេ ឥឡូវខ្ញុំមកហ្នឹងខ្ញុំអត់ត្រូវការអី ខ្ញុំត្រូវការសុំតែលុយដែលបងឯងយករបស់ខ្ញុំយប់មិញហ្នឹង ៤ម៉ឺនរៀល ។ ហើយអត់មាននិយាយថា ខុសអីៗទេ ប៉ុន្តែគេថា អត់មានទេលុយចាក់សាំងអស់ហើយ ។ អ៊ីចឹងឥឡូវសួរថា អ្នកដែលមានអំណាច ហើយសម្រាប់ខ្ញុំប្រជាជនហ្នឹង តើវាខុសគ្នាប៉ុណ្ណា ? ហើយបើតាមស្ដាប់ផែនការហ្នឹងគឺថា ប្រធានចេះតែនិយាយចេញឲ្យចាប់សាំង ចាប់ឡាន ចាប់អី ឯណាណោះ ហើយអ្នកលក់ឱសថហ្នឹងក៏ចាប់ដែរ បន្តិចទៀតចាប់អ្នកលក់អេតចាយអី មិនកុនទេអី?» ។
មន្ត្រីសិទ្ធិមនុស្សក្នុងខេត្តតាកែវ បានចាត់ទុកថា ករណីដែលមានការឃាត់ខ្លួនថា មានការទារប្រាក់ចំពោះអ្នករកស៊ីលក់ថ្នាំនោះ គឺជាករណីខុសច្បាប់ ។
លោក ម៉ម មុនី នៃអង្គការខ្មែរកម្ពុជាក្រោមការពារសិទ្ធិមនុស្ស បានឲ្យដឹងថា គេបានណែនាំឲ្យអ្នករកស៊ីលក់ថ្នាំបុរាណនោះ ធ្វើពាក្យប្តឹងទៅតុលាការ ៖ «ការដែលសមត្ថកិច្ចគេធ្វើអ៊ីចឹង គឺការគាបសង្ក់តទៅលើប្រជារាស្ដ្រខ្លាំងណាស់ វាខុសនីតិវិធីមួយនៃច្បាប់ ក្នុងការគាបសង្កត់ទៅលើរាស្ត្រ ។ គាត់រកស៊ីជាធម្មតា គាត់ដើរលក់ឱសថបុរាណហ្នឹង តាមភូមិ តាមផ្ទះ របស់ប្រជាពលរដ្ឋហ្នឹង ។ គាត់នៅស្រុកគិរីវង់ឯណោះ អ៊ីចឹងគាត់ដើរលក់គ្រប់ទូទាំងខេត្តតាកែវហ្នឹង គាត់ទៅគ្រប់ស្រុក ដល់ពេលហ្នឹងគាត់ទៅរកកន្លែងសម្រាកហើយ ម៉ោង ៨ជាងហ្នឹង គាត់ទៅរកកន្លែងសម្រាកដោយសារគាត់ស្គាល់គេនៅភូមិឈើទាលហ្នឹង ។ ដល់គាត់ទៅដល់ពាក់កណ្ដាលផ្លូវបំបែកហ្នឹង ឡានរបស់អាវុធហត្ថគេចាំកាក់ចាប់អ្នកលក់សាំង អ្នករត់ពន្ធសាំងខុសច្បាប់ហ្នឹង ដល់ពេលហើយទៅជួបឈ្មោះគាត់ហ្នឹង ម៉ូតូគាត់ដាច់ភ្លើង គេក៏ហៅគាត់ គាត់មានលុយឯណា មានតែ ៤ម៉ឺន» ។
មន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថទូទាំងប្រទេសបានថ្លែងថា គេនឹងធ្វើការស៊ើបអង្កេតរកការពិតជុំវិញបញ្ហានេះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
បញ្ហាកកស្ទះចរាចរណ៍នៅព្រែកក្តាមបង្កជាអំពើពុករលួយ
នាយករដ្ឋមន្ត្រីប្ដេជ្ញាជំរុញឲ្យមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ
កម្ពុជាជាប់លេខ១៤ជាប្រទេសពុករលួយជាងគេបំផុតនៅលើពិភពលោក
គរុសិស្សនិងគ្រូបង្រៀនគរុកោសល្យនៅតាកែវតវ៉ាប្រឆាំងនឹងការកិបកេងប្រាក់
មន្ត្រីរាជការនៃនាយកដ្ឋានក្សេត្រសាស្ត្រតវ៉ាទាមទារប្រាក់ពីការលក់ដី
ទាហាននៅស្រុកកោះសូទិន ខែត្រកំពង់ចាម ចោទថាមេកាត់ប្រាក់ខែ
មន្រ្តីក្រសួងកសិកម្មជាង១០០នាក់តវ៉ាពីការលក់ដីនៅសង្កាត់ស្ទឹងមានជ័យ
កងវិស្វកម្មនៅស្រុកបាធាយចោទថា មេរបស់ខ្លួនកិបកេងប្រាក់ឧបត្ថម្ភ
ប៉ូលិសប្រឆាំងការជួញដូរមនុស្សនៅបាត់ដំបងរងការចោទប្រកាន់ថាពុករលួយ