នៅក្នុងឱកាសប្រារព្ធពិធីខួបលើកទី៣០ នៃភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ២៤ វិច្ឆិកា បានលើកសរសើរពីកងទ័ពវៀតណាម ដោយបញ្ជាក់អំពីវីរភាពនិងការលះបង់ជាច្រើនក្នុងការរំដោះប្រទេសកម្ពុជាចេញពីកណ្តាប់ដៃខ្មែរក្រហម។
លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ៖ «អ្នកដែលបានចូលមកជួយកម្ពុជានៅក្នុងទសវត្សរ៍១៩៨០ អ្នកដែលបានចូលមកដើម្បីជួយកម្ពុជា នៅក្នុងកាលៈទេសៈនៃកម្ពុជាជាប់ទណ្ឌកម្មខាងផ្នែកនយោបាយនិងសេដ្ឋកិច្ច គឺជាអ្នកដែលមានគុណូបការៈដ៏ធំសម្រាប់យើង»។
សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដដែល ទៅកាន់មហាជនជាច្រើនរយនាក់ ដោយបានចោទទៅលើអង្គការសហប្រជាជាតិនិងអន្តរជាតិថា ជាអ្នកបង្កឲ្យប្រជាពលរដ្ឋខ្មែរកាន់តែរងគ្រោះ ហើយវេទនាថែមទៀតនៅក្រោយការរំដោះនោះ នាអំឡុងឆ្នាំ១៩៨០ ដោយដាក់គំនាបផ្នែកសេដ្ឋកិច្ចមកលើកម្ពុជា លោក ហ៊ុន សែន បានទទូចសុំប្រទេសអន្តរជាតិទាំងនោះ ទទួលខុសត្រូវផ្នែកសីលធម៌ នៅគ្រាដែលតុលាការខ្មែរក្រហមដែលកំពុងតែដំណើរការ។
លោក ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ៖ «អ៊ីចឹងទេអ្នកដែលបានគាំទ្រប៉ុលពត បន្ទាប់ពីការរំដោះ បន្ទាប់ពីយើងខ្ញុំផ្ដួលរំលំប៉ុលពតហើយ ហើយបែរជាមកដាក់ទណ្ឌកម្មអ្នករងគ្រោះដោយសាររបបប៉ុលពត តើត្រូវទទួលខុសត្រូវផ្នែកសីលធម៌យ៉ាងណា?»។
ការលើកសរសើរពីកងទ័ពវៀតណាម និងការអំពាវនាវឲ្យពលរដ្ឋខ្មែរដឹងគុណវៀតណាម ធ្លាប់ត្រូវមន្ត្រីបក្សប្រឆាំងនិងក្រុមអ្នកឃ្លាំមើលរិះគន់យ៉ាងច្រើន ដោយលាតត្រដាងថា នោះជានយោបាយនៃការចូលរំដោះទឹកដីកម្ពុជា ក្នុងការបញ្ជូនកងទ័ពមកត្រួតត្រាដោយសឹងតែមិនព្រមដកថយទៅវិញ ទាល់តែមានគំនាបពីអង្គការសហប្រជាជាតិនោះ។
លោក សុន ឆ័យ បានអះអាងថា ការកើតចលនាខ្មែរក្រហមកាលពីដើមដំបូង ក៏ធ្វើឡើងដោយមានការគំាទ្រពីវៀតណាម ហើយការប្រឆាំងនឹងខ្មែរក្រហមទៅវិញ ក៏ធ្វើឡើងដោយសារវៀតណាមមិនពេញចិត្តនឹងនយោបាយការពារបូរណភាពទឹកដីរបស់ខ្មែរក្រហមនេះដែរ។ ដូច្នេះនេះជាហេតុផលដែលអង្គការសហប្រជាជាតិបានដាក់គំនាបឲ្យវៀតណាម ត្រូវតែថយចេញពីកម្ពុជា ហើយបានផ្តល់នូវជំនួយមនុស្សធម៌មកឲ្យប្រជាជនខ្មែរនៅពេលក្រោយទៀត។
មន្ត្រីបក្សប្រឆាំងនិយាយបន្តទៀតថា ក្រោយការរំដោះធនធានធម្មជាតិរបស់ខ្មែរត្រូវវិនាសហិនហោច ដែលបញ្ហានេះត្រូវលោកអំពាវនាវដូច្នេះ ៖ «យើងត្រូវបែងចែកអំពីហេតុផលពិតប្រាកដនៃមូលដ្ឋាននៃការឈ្លានពាន និងអ្វីដែលជាសក្ខីកម្មកើតមានដោយចៃដន្យ ដែលធ្វើឲ្យពលរដ្ឋខ្មែររួចផុតពីរបបសម្លាប់រង្គាលមួយដែលធ្លាប់បានជួយគាំទ្រដល់កងទ័ពដដែល យើងជាពលរដ្ឋខ្មែរស្គាល់។ សម្រាប់ប្រទេសជិតខាងទៅអនាគត ប្រទេសយើងមិនអាចអង្គុយរំឭកពីគុណូបការៈនេះ»។
នៅស្របពេលដែលលោកនាយករដ្ឋមន្ត្រីបានរិះគន់អន្តរជាតិ និងបានលើកឡើងអំពីការលំបាកក្នុងការដឹកនាំប្រទេសក្រោយឆ្នាំ១៩៧៩ ដោយបន្ទោសទៅលើការដាក់គំនាបសេដ្ឋកិច្ចពីអន្តរជាតិ លោក ហ៊ុន សែន ក៏បានឌឺដងថែមទៀតឲ្យប្រទេសថៃថា ការព្រមានបិទច្រកព្រំដែនដែលធ្វើឡើងដោយរដ្ឋាភិបាលថៃនោះ ជាការអត់ប្រយោជន៍ទេ។ លោកបានគំរាមប្រទេសថៃវិញ ក្នុងការបិទទំនិញរបស់ថៃមិនឲ្យចូលមកកាន់កម្ពុជាផងដែរ៕
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
Vietnam or Yuon always use all tichniques to destroy or eleminate khmers peaple,such as khmer krom.
2009-11-27 22:01
vietnam should free khmer krom,if they help or care about cambodia.
2009-11-27 21:21
His excellency prime minister! <br>It is good to be grateful to someone who saves us <friend indeed is friend in need>. <br>Thirty years go by,it is enough time to discriminate between the liberator and the conqueror(obviously,Vietnam intend to stay in Cambodia).
2009-11-26 11:59
His excellency prime minister! <br>It is good to be grateful to someone who saves us <friend indeed is friend in need>. <br>Thirty years go by,it is enough time to discriminate between the liberator and the conqueror(obviously,Vietnam intend to stay in Cambodia).
2009-11-26 11:52
NO LAND NO LIBERTY...
2009-11-26 10:32
មើលមតិទាំងអស់.