នាយក​រដ្ឋមន្ត្រី​ខ្មែរ​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម

2009-08-10

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថៃ្ង​ច័ន្ទ ទី​១០ ខែ​សីហា បាន​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​នឹង​មន្រ្តី​ជាន់​ខ្ពស់​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​រឹត​ចំណង​មិត្ត​ភាព​ជាមួយ​ប្រទេស​កម្ពុជា​លើ​ផ្នែក​សេដ្ឋកិច្ច និង​ផ្តោត​លើ​ទំនាក់​ទំនង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​កុម្មុយនីស្ត​វៀតណាម។

RFA/Sok Serey

លោក អៀង សុផល​ឡែត ជំនួយ​ការ​ផ្ទាល់​នៃ​នាយក​រដ្ឋមន្ត្រី​ខ្មែរ ថ្លែង​ប្រាប់​អ្នក​កាសែត​អំពី​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​ខ្មែរ​និង​មន្ត្រី​បក្ស​កុម្មុយនីស្ត​វៀតណាម នា​ថ្ងៃ​ទី​១០ សីហា ២០០៩។

ជំនួប​ជាង​២​ម៉ោង​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​នោះ បាន​ធ្វើ​ទ្បើង​នៅ​ក្នុង​សភា​ជាតិ​ដោយ​មិន​ចំហ។

លោក អៀង សុផល​ទ្បែត ជា​មន្រ្តី​ជំនួយការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត នៅ​ក្រោយ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​នឹង​លោក Hoang Binh Quan ជា​ប្រធាន​គណៈកម្មការ​ទំនាក់​ទំនង​បរទេស​របស់​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​នោះ​ថា ៖ «បក្ស​ប្រជាជន​កម្ពុជា បាន​យល់​ព្រម​គ្នា​ក្នុង​ការ​លើក​ស្ទួយ ជំរុញ​ចំណង​ទំនាក់​ទំនង​មិត្ត​ភាព​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ឡើង ជា​ពិសេស​ក្នុង​ការ​ផ្លាស់​ប្ដូរ​នូវ​បទ​ពិសោធន៍​រវាង​បក្ស​និង​បក្ស ការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សន​កិច្ច ក៏​ដូច​ជា​ជំរុញ​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​រវាង​គណបក្ស​ទាំង​ពីរ។ ជា​ការ​ឆ្លើយ​តប​សម្ដេច​តេជោ នាយក​រដ្ឋមន្រ្តី ហ៊ុន សែន សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​ថ្នាក់​ដឹកនាំ​វៀតណាម ហើយ​ក៏​បាន​សូម​ស្វាគមន៍​រាល់​ការ​ពិភាក្សា​ទាំង​ឡាយ​រវាង​គណបក្ស​ទាំង​ពីរ និង​សូម​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ត​ធ្វើការ​សហការ​រួម​គ្នា ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​រឹងមាំ​ឡើងៗ ជា​ពិសេស​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត»

ក្រុម​ប្រតិភូ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​មាន​គ្នា​ប្រមាណ ៥​នាក់ គ្រោង​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ចំនួន ២​ថ្ងៃ មិន​បាន​ថែ្លង​ឬ​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ក្រោយ​ពី​ជំនួប​នោះ​ឡើយ។

លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី និង​ជា​អ្នក​នាំ​ពាក្យ​ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​ទំនាក់​ទំនង​នោះ​ឈរ​លើ​ស្មារតី​ស្មើភាព​គ្នា​និង​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក។

លោក យឹម សុវណ្ណ ថ្លែង​ដូច្នេះ​ថា ៖ «ធ្វើ​ម៉េច​ឲ្យ​មាន​ការ​គោរព​នូវ​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក ដូចជា​បញ្ហា​ព្រំដែន បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ត្រូវ​តែ​ដោះស្រាយ​ផ្អែក​ទៅ​លើ​ក្របខ័ណ្ឌ​ច្បាប់ និង​សន្ធិ​សញ្ញា​ផ្សេងៗ ដែល​មាន​ស្រាប់។ ផល​ប្រយោជន៍​សេដ្ឋកិច្ច​ហាក់​បី​ដូច​ជា​ប្រទេស​វៀតណាម ហាក់​បី​ដូច​ជា​មាន​ប្រៀប​លើ​ប្រទេស​កម្ពុជា​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​យើង​ពិនិត្យ​ទៅ​លើ​ការ​នាំ​ចេញ​នាំ​ចូល​ផលិតផល ក៏​ដូច​សេវា​រវាង​ប្រទេស​ទាំង​ពីរ​នេះ ឃើញ​ថា​ប្រទេស​វៀតណាម នាំ​ចូល​មក​ប្រទេស​កម្ពុជា ច្រើន​ជាង​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជា​រឿយៗ​តែង​តែ​ប្រកាស​ឲ្យ​ដឹង​ថា លោក​រក្សា​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​វៀតណាម សម្រាប់​រយៈពេល​យូរ​អង្វែង​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​នានា​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ការ​ប្រកាស​នោះ​ក៏​នាំ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ច្រើន​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​ខ្មែរ​នៅ​ក្នុង​ស្រុក​និង​នៅ​ក្រៅ​ស្រុក​ផង​ដែរ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​-​អាមេរិក​នៅ​សិង្ហបុរី

ហោ ណាំហុង នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​អ៊ីតាលី

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចរចា​ជាមួយ​រុស្ស៊ី​ស្ដីពី​បញ្ហា​បំណុល

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ជា​ថ្មី​ទៀត​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា

នាយក​រដ្ឋមន្ត្រី​ជប៉ុន​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​កម្ពុជា​និង​ថៃ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​គ្រោង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ជប៉ុន

កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង

កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​យក​ពលករ​ខ្មែរ​៣.៥០០​នាក់​បន្ថែម​ទៀត