នៅក្នុងការថ្លែងនៅឯពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបូកសរុបចុងក្រោយនៃការធ្វើជំរឿនទូទៅនៃប្រជាជនក្នុងប្រទេសកម្ពុជាឆ្នាំ២០០៨ នៅឯសាលសន្និសីទចតុមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារឲ្យលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បញ្ជាក់ឲ្យបានច្បាស់ជូនលោកនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា ៖ «ឥឡូវកុំចង់នរណាមកបង្កើតបញ្ហាអីថែមទៀត។ អត់បានទេ! សូមទោសចុះ។ ហើយសូមកុំសិក្ខាសាលាអីច្រើនពេក រឿងស្អីឯណា ទុកឲ្យតុលាការគេធ្វើទៅ។ វាមានអ្នកថា បើចង់ចោទប្រកាន់ថែមទៀត ទាល់តែលើកសំណើ ឬគេហៅថា បញ្ជូនស្អីទៅឲ្យលោក ហ៊ុន សែន។ វាទៅជាអ៊ីចេះទៅវិញ។ ខ្ញុំចង់ឲ្យលោក ឆាំង យុ បញ្ជាក់បញ្ហាហ្នឹងឲ្យខ្ញុំក្នុងថ្ងៃហ្នឹង។ លោកអ្ហែងសរសេរឲ្យខ្ញុំមើល៍ ហើយតើមាន[ខ្សែអាត់]វីដេអូហ្នឹងទេ?»៕
