លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តជាថ្មីទៀតនូវការហាមមិនឲ្យមានការហែសម្តែងប្រកួតប្រជែងផ្នែកសម្រស់យ៉ាងគគ្រឹកគ្រេង ដោយលោកហៅការប្រកួតប្រជែងលើកមុននោះថាជា «សំណាងអាក្រក់ចង្រៃ»។
ការប្រឡងស្រីស្រស់ប្រុសស្អាតនាខែតុលា ឆ្នាំ២០០៥។ នាយករដ្ឋមន្ត្រីខ្មែរ កាលពីថ្ងៃទី២៦ កញ្ញា ២០០៨ បានថ្លែងជាថ្មីម្ដងទៀត ហាមការប្រឡងបវរកញ្ញានៅកម្ពុជា។
លោកមានប្រសាសន៍លើកឡើងថា កាលការប្រកួតប្រជែងជ្រើសរើសបវរកញ្ញាកម្ពុជា កាលពីឆ្នាំ១៩៩៣ គឺមានការចង្រៃ។ ហើយលោកបានចង្អុលទៅដល់ករណីដែលសាលមហោស្រពទន្លេបាសាក់ នៅក្រុងភ្នំពេញ បានត្រូវឆេះ បន្ទាប់ពីមានការជ្រើសរើសបវរកញ្ញានៅក្នុងសាលមហោស្រពទន្លេបាសាក់នោះ។
ទីភ្នាក់ងារព័ត៌មានបារាំង អា.អេហ្វ.ប៉េ. បានរាយការណ៍ពីថ្ងៃសុក្រ ២៦ កញ្ញាថា ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នៅភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា ៖ «សូមកុំទៅចំណាយលុយលើការជ្រើសរើសបវរកញ្ញានោះធ្វើអី។ សូមវិលទៅរៀបចំការប្រណាំងទូកទៅវិញទៅ»។
លោកនាយករដ្ឋមន្ត្រី បានលុបចោលផែនការជ្រើសរើសបវរកញ្ញាកម្ពុជា នៅឆ្នាំ២០០៦ ដោយលោកថា ការជ្រើសរើសនោះបង្កការចំណាយលុយអត់ប្រយោជន៍ ហើយថា យកលុយនោះទៅចំណាយលើផ្នែកកសិកម្មវិញ វាល្អប្រសើរជាង។
លោកក៏លើកឡើងដែរថា នឹងមិនឲ្យមានការប្រកួតប្រជែងផ្នែកសម្រស់នោះទេ រហូតដល់ពេលណាដែលភាពក្រីក្រនៅកម្ពុជាបានត្រូវកាត់បន្ថយអស់ជាងពាក់កណ្តាលសិន។
នៅកម្ពុជា ក្នុងចំណោមប្រជាជនទាំងអស់ប្រមាណ ១៣លាន ៤សែននាក់ មានប្រជាជនជាង ៣០% រស់នៅក្នុងភាពក្រីក្រតោកយ៉ាក៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អ្នកដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកធ្លាក់ចុះ
ទេសចរកើនឡើងនៅខែត្រសៀមរាបអំឡុងពេលបុណ្យអុំទូក
កម្ពុជា-ថៃគ្រោងអនុញ្ញាតឲ្យទេសចរចេញចូលដោយពុំចាំបាច់មានទិដ្ឋាការ
ផលប៉ះពាល់នៅពេលដែលមានការធ្លាក់ចុះចំនួនទេសចរនៅកម្ពុជា
មន្ត្រីជំនាញថ្លែងអំពីបញ្ហាថយចុះនៃភ្ញៀវទេសចរមកកាន់កម្ពុជា
ចំណូលពីថ្លៃចូលទស្សនាអង្គរវត្តធ្លាក់ចុះជិត២០ភាគរយ
អ្នកនៅសៀមរាបធ្វើ«បុណ្យខួបកូននាង»ដើម្បីរំឭកគុណសត្វដង្កូវនាវ
ខេត្តសៀមរាបធ្វើយុទ្ធនាការប្រឆាំងទេសចរណ៍ផ្លូវភេទ
អ្នករត់រ៉ឺម៉កម៉ូតូនិងម៉ូតូឌុបនាំគ្នាធ្វើបាតុកម្មតាមដងផ្លូវក្នុងទីរួមខេត្តសៀមរាប
មន្ត្រីរដ្ឋាភិបាលនិយាយពីលក្ខខណ្ឌក្នុងការដាក់ប្រាសាទបន្ទាយឆ្មារជាបេតិកភណ្ឌពិភពលោក
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.