ក៏ប៉ុន្តែយោងទៅតាមប្រសាសន៍របស់លោក ប្រាវីត ដែលដកស្រង់ដោយកាសែតបាងកកប៉ុស្តិ៍ នាថ្ងៃអាទិត្យ ២៨ មិថុនា នោះ គឺភាគីកម្ពុជានិងថៃបានព្រមព្រៀងគ្នាថា នឹងកាត់បន្ថយការតានតឹងនៅតំបន់ព្រំដែនដែលមានទំនាស់នឹងគ្នា។
លោក ប្រាវីត បន្តថា នៅពេលខាងមុខ មន្ត្រីយោធាថៃនិងមន្ត្រីយោធាកម្ពុជានឹងមានការជួបចរចាគ្នាអំពីការដកទ័ពនៅតាមបណ្តោយព្រំដែន។
លោកបន្តទៀតថា ស្ថានការណ៍នៅតំបន់ព្រំដែនថៃ-កម្ពុជាក្បែរប្រាសាទព្រះវិហារនៅមានសភាពធម្មតា។
កាសែតបន្តថា សកម្មភាពពាណិជ្ជកម្មនៅផ្សាររុងឃ្លឿ ក្នុងខេត្តសាកែវនោះ បានវិលមករកសភាពធម្មតាវិញហើយ បន្ទាប់ពីការជួបគ្នារវាងមន្ត្រីកម្ពុជា-ថៃដំណើរការល្អ៕
