នៅក្នុងកិច្ចអំពាវនាវនោះ ក្រុមហ៊ុនប្រេងក្នុងស្រុកពីរ គឺក្រុមហ៊ុនប្រេងសូគីម៉ិច បានយល់ព្រមបញ្ចុះតម្លៃប្រេង ២០០រៀល ក្នុង១លីត្រ។ ចំណែកឯក្រុមហ៊ុនប្រេងតេលា បានបញ្ចុះតម្លៃប្រេង ១៥០រៀល ក្នុងមួយលីត្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះថា ៖ «ក្រុមហ៊ុនក្នុងស្រុកពីរដែលនាំមុខនៃការចុះថ្លៃ គឺក្រុមហ៊ុន សូគីម៉ិច និងក្រុមហ៊ុន តេលា ក៏ប៉ុន្តែក្រុមហ៊ុនតូតាល់ និង កាល់តិច ដែលជាក្រុមហ៊ុនពហុជាតិសាសន៍ ដោយសារពាក់ព័ន្ធនឹងផ្សារភាគហ៊ុននៅខាងក្រៅនោះ គឺមិនព្រមចុះថ្លៃ។ ឥឡូវខ្ញុំព្រះករុណាខ្ញុំ អំពាវនាវឲ្យក្រុមហ៊ុនសូគីម៉ិច និង តេលា ដែលជាក្រុមហ៊ុនក្នុងស្រុកបន្តចុះថ្លៃតទៅទៀត ព្រោះប្រេងនៅលើទីផ្សារអន្តរជាតិនៅប្រហាក់ប្រហែលជា ៦០ នៅ ៥៤។ ឥឡូវហ្នឹងសូគីម៉ិច ស៊ូពែ វា ៣.៩០០[រៀល] ធម្មតា ៣.៨០០[រៀល] អ៊ីចឹងបន្តចុះថែមទៀត។ នរណាហៅទៀតមើល អ៊ីចេះ ប្រសិទ្ធ [រដ្ឋមន្ត្រីពាណិជ្ជកម្ម ចម ប្រសិទ្ធ] ទូរស័ព្ទម្ដងទៅ ហៅទៅ តេលា ហៅទៅអីទៅ ថ្ងៃហ្នឹង បើនាយករដ្ឋមន្រ្តីប្រកាស អ្ហែងកាដូឲ្យនាយករដ្ឋមន្រ្តីបន្តិចមើល៍»។
យោងតាមតារាងតម្លៃប្រេងនៅថ្ងៃនេះរបស់ក្រុមហ៊ុនប្រេងបរទេសពីរ គឺ ក្រុមហ៊ុន តូតាល់ និង ក្រុមហ៊ុនកាល់តិច គឺតម្លៃប្រេងស្ថិតនៅរវាង៣៩០០រៀល ទៅ ៤១០០រៀល ក្នុងមួយលីត្រ៕
