លោក កុយ គួង មន្ត្រីនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៣ ខែកក្កដានេះ ថា ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាទៅសិង្ហបុរីពេលនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី។ ប៉ុន្តែខ្លឹមសារលម្អិត លោកពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេ៕
