លោក ហ៊ុន សែន ប្រើ​វេទិកា​សភា​វាយ​លុក​គណបក្ស សម រង្ស៊ី

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​សភា​ចាប់​តាំង​ពី​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ជាង​៣០​ឆ្នាំ​មក។
ដោយ ម៉ម មុនីរតន៍
2012-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សុន ឆ័យ ៣០៥
លោក សុន ឆ័យ តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​អង្គ​ប្រជុំ​បញ្ចប់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​ឆ្លើយ​សំណួរ​របស់​បក្ស​ជំទាស់​នេះ គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​សភា​វាយ​លុក​ទៅ​លើ​បក្ស​ប្រឆាំង​ជា​ជាង​បើក​ឲ្យ​សួរ​ឆ្លើយ​មួយ​សំណួរ​ម្ដងៗ ដូច​សភា​នៃ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក។

ដូច​មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រំពឹង​ទុក​ថា សភា​ដែល​រង​ការ​រិះគន់​ថា​ជា​សភា​ប្រថាប់​ត្រា​សម្រាប់​រដ្ឋាភិបាល ដែល​មក​ពី​បក្ស​ប្រជាជន​ដូច​គ្នា​នោះ លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា បាន​ប្រកាស​ការពារ​នូវ​វិធាន​ផ្ទៃ​ក្នុង​របស់​ខ្លួន​មុន​បើក​វេទិកា​ថា លោក ហេង សំរិន នឹង​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​សួរ​ដេញដោល​ពី​បក្ស​ប្រឆាំង​ក្នុង​រឿង​ព្រំដែន​ជាមួយ​លោក ហ៊ុន សែន នោះ​ទេ។

លោក ហេង សំរិន៖ «ទោះ​បី​ជា​យ៉ាង​ក៏​ដោយ សម័យ​ប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាង​លើ​នេះ មិន​អាច​បើក​លទ្ធភាព​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ។ ដូច្នេះ ខ្ញុំ​សូម​បញ្ជាក់​ជូន​អង្គ​សភា​ជ្រាប​ថា ព្រឹក​នេះ​ខ្ញុំ​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល ឬ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ»

មុន​ឆ្លើយ​បំភ្លឺ​នូវ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង​ជា​មុន​ថា ការ​សម្រេច​ដើរ​ចេញ​ពី​សភា​ណា​មួយ​របស់​លោក សុន ឆ័យ និង​មន្ត្រី​បក្ស សម រង្ស៊ី មួយ​ចំនួន​ទៀត គឺ​ជា​រឿង​ដ៏​អាម៉ាស់​មួយ។ ក្នុង​ន័យ​នេះ លោក ហ៊ុន សែន ចំអក​ថា ការ​ចាក​ចេញ​ពី​រដ្ឋសភា​គឺ​ជា​ទម្លាប់​របស់​បក្ស​ប្រឆាំង​ក្នុង​ពេល​ប្រជុំ​ម្តងៗ នៅ​ពេល​ណា​ដែល​មន្ត្រី​បក្ស​យល់​ថា​មិន​គួរ​ឲ្យ​ស្ដាប់​នោះ។

លោក ហ៊ុន សែន៖ «មុន​ខ្ញុំ​បន្ត ខ្ញុំ​គួរ​តែ​និយាយ​ឲ្យ​ហើយ ពីព្រោះ​ខ្ញុំ​បារម្ភ​ក្រែង​លោ​ឯកឧត្តម សុន ឆ័យ ចាក​ចេញ​ពី​អង្គ​ប្រជុំ។ បើ​ខ្ញុំ​និយាយ​ពី​ក្រោយ​ខ្នង​របស់​ឯកឧត្តម សុន ឆ័យ គឺ​យើង​ពិត​ជា​មាន​ការ​លំបាក។ ឯកឧត្ដម សុន ឆ័យ នឹង​អាច​ចោទ​ប្រកាន់​ខ្ញុំ។ ឥឡូវ តើ​ឯកឧត្ដម សុន ឆ័យ ជា​នរណា យើង​គួរ​តែ​អាច​យល់​គ្នា​ឲ្យ​បាន​ច្បាស់​ទៅ​លើ​បញ្ហា​នេះ»

ការ​ព្រមាន​ទុក​ជា​មុន​របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ហាក់​ដឹង​ថា វា​គឺ​មិន​ចំ​ទៅ​នឹង​អ្វី​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ពេញ​ចិត្ត​នោះ​ទេ។ ទោះ​ជា​បែប​ណា យន្តការ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​មន្ត្រី​របស់​គណបក្ស សម រង្ស៊ី យ៉ាង​ហោច​ណាស់​៨​រួប ស៊ូ​ទ្រាំ​ស្ដាប់​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន រហូត​ដល់​ចប់ បើ​ទោះ​ជា​ខ្លួន​មិន​ពេញ​ចិត្ត​យ៉ាង​ណា​ក្ដី។

ក្នុង​សម័យ​ប្រជុំ​សភា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​មិន​ទុក​ឲ្យ​លោក សុន ឆ័យ រួច​ខ្លួន​នោះ​ឡើយ នេះ​មាន​ន័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បកស្រាយ​ទៅ​នឹង​អ្វី​ដែល​លោក សុន ឆ័យ គឃ្លើន​ឲ្យ​លោក ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​ព្រំដែន ដែល​ជា​ចំណុច​ក្ដៅ​គគុក​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំ​ពេញ គឺ​លោក សុន ឆ័យ ថា​លោក​នឹង​ទម្លុះ​ទម្លាយ​ឯកសារ​សម្ងាត់ ការ​ទំនាក់​ទំនង​រវាង​លោក និង​លោក សុន ឆ័យ បើ​អ្នក​តំណាង​រាស្ត្រ​រូប​នេះ​នៅ​តែ​បន្ត​មិន​ទទួល​ស្គាល់​ចំពោះ​សម្ព័ន្ធភាព​ក្នុង​អតីត ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា​ជា​ទំនាក់​ទំនង​ដ៏​ស៊ី​ជម្រៅ​នោះ។

លោក ហ៊ុន សែន៖ «ប៉ុន្តែ​ថ្ងៃ​ក្រោយ​នេះ​ជា​សម្រង់​ខ្សែ​អាត់ ដែល​ខ្ញុំ​សូម​ផ្សាយ​ជូន​ដើម្បី​ចៀសវាង ព្រោះ​អម្បាញ់មិញ ឯកឧត្ដម​បាន​គ្រវី​ក្បាល​រួច​ទៅ​ហើយ តែ​ខ្ញុំ​មិន​អាច​ទុក​ឲ្យ​ឯកឧត្ដម​គ្រវី​ក្បាល​ទេ។ ថ្ងៃ​នេះ យើង​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់​បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ​ថ្ងៃ​៥ ថ្ងៃ​៦ ខែ​កក្កដា ពេល​នោះ​គឺ​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ប្រមូល​ក្រុម​បង​ប្អូន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា មួយ​ចំនួន​មក​កាន់​សណ្ឋាគារ។ ខ្ញុំ​មិន​ច្បាស់​សណ្ឋាគារ​មួយ​ណា​ទេ តែ​ប្រហែល​ខេមបូឌីយ៉ាណា ហើយ។ នៅ​យប់​ប្រហែល​ម៉ោង​១០កន្លះ​យប់ ប្អូន​បាន​ទូរស័ព្ទ​ទៅ​សួរ​បង តើ​ថា​ឲ្យ​ប្រយ័ត្ន សូម​បញ្ជាក់​សួរ​អានេះ​ឡើង​វិញ ចាំ​មើល​អានេះ​ទៅ​បាន​ហើយ ដើម្បី​បញ្ជាក់​អះអាង យើង​កុំ​គ្រវី​ក្បាល ព្រោះ​មាន​ទាំង​ខ្សែ​អាត់​ថត​សំឡេង​នៅ​ក្នុង​នេះ។ នេះ​គឺ​ឌីស ប្អូន​បាន​សួរ​បង តើ​ឲ្យ​ខ្ញុំ​ទៅ​ជាមួយ​គេ ឬ​យ៉ាង​ណា ហើយ​ប្អូន​បាន​ទាំង​ផ្ដល់​យោបល់​ឲ្យ​បង​ថែម​ទៀត​ថា បើ​សិន​ជា​ទៅ​យើង​អាច​ដឹង​រឿង​របស់​គេ»

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​គិត​ថា រូបភាព​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​នៅ​ពេល​នេះ​ទៅ​លើ​បក្ស​ប្រឆាំង គឺ​ជា​រឿង​គំនុំ​ផ្នែក​នយោបាយ ដោយ​ប្រើប្រាស់​វេទិកា​សភា​វាយ​លុក​ធ្ងន់ៗ​ទៅ​លើ​បក្ស​ជំទាស់​មួយ​នេះ​ថា ជា​ការ​សង​សឹក​ប៉ុណ្ណោះ។

ទោះ​ជា​បែប​ណា នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​នេះ​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​៩ ខែ​សីហា លោក​បាន​ប្រើ​ភាសា​ដែល​តែង​ហៅ​លោក សុន ឆ័យ ថា​ជា​ឯកឧត្ដម​មក​ជា​ប្អូន​វិញ ក្នុង​ន័យ​ថា​លោក ហ៊ុន សែន អះអាង​ថា​នោះ​ក៏​ព្រោះ​តែ​លោក សុន ឆ័យ ជា​មនុស្ស​ដែល​ធ្លាប់​ទំនាក់​ទំនង​ជាមួយ​លោក​យ៉ាង​ស្អិតល្មួត​ក្នុង​អតីត​កាល។

លោក សុន ឆ័យ ជា​ម្ចាស់​សំណួរ​ដែល​តែង​គ្រវី​ក្បាល​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ជា​សញ្ញា​បង្ហាញ​ថា បដិសេធ​ទៅ​នឹង​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្រៅ​អង្គ​ប្រជុំ​ថា នេះ​ជា​រឿង​ចំឡែក​សម្រាប់​លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​នេះ​មក​ជា​មនុស្ស​ដែល​ស្និទ្ធស្នាល​និង​គ្នា​ទៅ​វិញ។

យ៉ាង​ណា​ក៏​ដោយ លោក សុន ឆ័យ ចាត់​ទុក​ថា ប្រការ​នេះ​គឺ​ជា​ការ​ទើស​ទាល់​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក សុន ឆ័យ៖ «ថ្ងៃ​នេះ​គាត់​ដូច​ជា​ដូរ​រឿង​របស់​គាត់។ គាត់​ថា​ខ្ញុំ​ឲ្យ​យោបល់​គាត់ បាន​ហើយ ដោយ​សារ​អា​ការ​ឲ្យ​យោបល់​គាត់​ហ្នឹង​ហើយ បាន​ជា​គាត់​អាច​សន្និដ្ឋាន​ថា​អ៊ីចឹង។ អា​ហ្នឹង យើង​ឃើញ​មាន​ការ​ថយ ដោយ​សារ​គាត់​និយាយ​ចំពោះ​មុខ ខ្ញុំ​មាន​ការ​លំបាក ហើយ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លឹមសារ​ដែល​គាត់​ធ្លាប់​មាន​ការ​ចោទ​ប្រកាន់​ពី​មុន​មក»

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​រិះគន់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅ​ពី​ការ​ប្រើប្រាស់​វោហារសាស្ត្រ​ដោយ​សម្ដី​គ្រោតគ្រាត ឬ​ជា​សារ​គំរាម ដូច​ជា​ថា​អា​មឹង​ជាដើម​ទៅ​កាន់​ដៃគូ​ដែល​លោក​គិត​ថា​ជា​គូ​បដិបក្ខ​ហើយ​នោះ។ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ឆ្លៀត​លើក​យក​ពី​សៅវតារ​សាច់ញាតិ​ក្រុម​គ្រួសារ ភ្ជាប់​ទៅ​នឹង​វិធី​ដែល​លោក​តែង​ថ្លែង​ជា​រៀង​រាល់​លើក​ថែម​ទៀត។ បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​គិត​ថា វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​មេ​ដឹកនាំ​ក្នុង​ពិភពលោក​គេ​ពុំ​ធ្លាប់​បាន​ធ្វើ​នោះ​ទេ ជា​ពិសេស​មេ​ដឹកនាំ​ប្រទេស​មហា​អំណាច ដូច​ជា​សហរដ្ឋអាមេរិក និង​បារាំង ជាដើម។

សម័យ​ប្រជុំ​ពេញ​អង្គ​សភា ដែល​ជា​ការ​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​នេះ លោក សុន ឆ័យ អះអាង​ថា លោក​ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​ក្នុង​ការ​និយាយ​ស្តី ដោយ​រួម​ទាំង​ឧបករណ៍​បំពង់​សំឡេង​ក្នុង​រដ្ឋសភា ក៏​ត្រូវ​បាន​គេ​បំបិទ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

HA HA HA THE FREE ASIA, THE VOA ARE THE BEST NEGATIVE OF TRUTH IN THE WORLD. THEY NEVER NEVER AND NEVER OR DARE TO FACE THE TRUTH. THEY ARE GOOD IN TELLING A LIE TO ALL PEOPLES IN THE WORLD. PLEASE ALL OF YOU CAN LOOK AT THE WORLD A SMALL POSITIVE WAY AT LEAST 0, 001 %, DO NOT BE ALWAYS IN NEGATIVE. THE WORLD IS GOOD AND GREEN, !!! FROM REACHSEY.

Aug 23, 2012 09:54 PM

អ្នក​អាន​អនាមិក

ខ្ញុំមានសេចក្ដីខ្មាស់អៀនខ្លាំងមែនទែនចំពោះសកលលោកទាំងមូល ដែលនាយករដ្ឋមន្រ្ដីខ្មែរ​ ឡើងសូត្រប្រាវៗ ដូចសត្វសេក

Aug 16, 2012 03:55 AM

អ្នក​អាន​អនាមិក

ហ៊ុន​ សែន និយាយលែងសើចច្រើនជាងការបំភ្លឺរឿងព្រំដែន។

Aug 16, 2012 03:34 AM

អ្នក​អាន​អនាមិក

លោក​នាយក​រដ្ឋមន្ត្រី ខ្សែ​អាត់

Aug 11, 2012 10:55 AM

អ្នក​អាន​អនាមិក

- the real gold never afraid fire! . Everyone must be have right to speech, to know all situation in our country. In the democratic country we all must be have right anywhere, anyplace, anytime.
Hope we meet the real democratic !!!!

Aug 10, 2012 10:18 AM

មើល​មតិ​ទាំង​អស់.