លោក ហ៊ុន តូ បដិសេធ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​រឿង​រត់ពន្ធ​គ្រឿង​ញៀន

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​មីនា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា លោក​ជា​អ្នក​ពាក់ព័ន្ធ​បណ្ដាញ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់​រវាង​កម្ពុជា និង​ប្រទេស​អូស្ត្រាលី។
ដោយ យន់ សាមៀន
2012-03-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គ្រឿង​ញៀន ៣០៥
គ្រឿង​ញៀន​ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ រឹប​អូស​បាន​ពី​ឈ្មួញ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
RFA/Sok Serey

លោក​ឧកញ៉ា ហ៊ុន តូ បាន​អះអាង​ថា លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន ឬ​លាង​លុយ​កខ្វក់​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​នោះ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​លោក​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ លោក​ប្រហែល​ជា​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ច​កម្ពុជា រួច​ទៅ​ហើយ។

ក្នុង​កិច្ច​សម្ភាសន៍​ខ្លី​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​លោក ហ៊ុន តូ នៅ​ថ្ងៃ​អង្គារ នេះ លោក​បន្ត​អះអាង​ថា លោក​គ្មាន​កំហុស​នោះ​ទេ៖ «លោក​ចង់​ដឹង​ខ្លាំង លោក​ទាក់ទង​ទៅ​ស្ថានទូត​អូស្ត្រាលី ខ្ញុំ​គ្មាន​ពាក្យ​អី​នឹង​និយាយ​ជាមួយ​លោក​ទេ។ លោក​ត្រូវ​ដឹង​ថា បើ​សិន​ជា​ស្ថានទូត​អូស្ត្រាលីនៅ​ស្រុក​ខ្មែរ​​បដិសេធ រឿង​ស្អី​ខ្ញុំ​ចេញ​ចូល​​អូស្ត្រាលី​រាល់​ថ្ងៃ​គ្មាន​នរណា​​ឃាត់ខ្ញុំ​ទេ។ រឿង​ជាមួយ​ខ្ញុំ ជា​​រឿង​​ធម្មតា​ទេ ខ្ញុំ​មិន​ឈឺ​ក្បាល​អី​​ទាំង​អស់។ បើ​សិន​​លោក​ឯង​គិត​ថា ខ្ញុំ​ពាក់ព័ន្ធ​រឿង​គ្រឿង​ញៀន តើ​ខ្ញុំ​អង្គុយ​​នៅ​កៅអី​នៅ​ស្រុក​ខ្មែរ​​បាន​ទេ?»

អាជ្ញាធរ​មាន​សមត្ថកិច្ច​អូស្ត្រាលី មាន​គំរោង​ចាប់​ឃាត់​ខ្លួន​លោក ហ៊ុន តូ នៅ​ទីក្រុង​ម៉ែលប៊ើន (Melbourne) ប៉ុន្តែ​អាក់​ខាន​មិន​បាន​ធ្វើ​ទៅ​វិញ បន្ទាប់​ពី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា មិន​ព្រម​ចេញ​ទិដ្ឋាការ​ឲ្យ​លោក ហ៊ុន តូ ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី។ ការ​បដិសេធ​នេះ ព្រោះ​រដ្ឋាភិបាល​អូស្ត្រាលី មិន​ចង់​ឃើញ​មាន​វិវាទ​ផ្លូវ​ទូត។

អាជ្ញាធរ​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​អូស្ត្រាលី បាន​តាម​ដាន ហ៊ុន តូ ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៤ ហើយ​មន្ទិល​សង្ស័យ​ថា ហ៊ុន តូ មាន​បណ្ដាញ​ជាប់​ទាក់ទង​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់ សំដៅ​លើ​ប្រទេស​អូស្ត្រាលី។

កាសែត The Sydney Morning Herald ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា ដែល​ស្រង់​ការ​ស៊ើប​អង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី អាជ្ញាធរ​អូស្ត្រាលី បាន​តាម​ដាន​ការ​ផ្ទេរ​លុយ​សង្ស័យ​ថា​ជា​លុយ​បាន​ពី​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ចេញ​ពី​បន​ល្បែង​កាស៊ីណូ ម្កុដ (Crown Casino) នៅ​ទីក្រុង​ម៉ែលប៊ើន ដែល​គេ​ថា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ ហ៊ុន តូ យក​ទៅ​ក្នុង​តំបន់​អាស៊ី។

ប្រតិបត្តិការ​តាម​ដាន​សំដៅ​លើ ហ៊ុន តូ បាន​ស៊ើប​អង្កេត​ការ​ដឹក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​អារ​រួច។ គ្រឿង​ញៀន​ដឹក​ចូល​អូស្ត្រាលី មាន​ទឹក​ប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ការ​តាម​ដាន​របស់​អាជ្ញាធរ​អូស្ត្រាលី ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​អូស្ត្រាលី ចាប់ និង​ផ្ដន្ទាទោស​ជនជាតិ​ខ្មែរ​មួយ​រូប​គត់ ឈ្មោះ ថៃ ផែនី កាល​ឆ្នាំ​២០០៥ ដែល​ជា​មនុស្ស​របស់​លោក ហ៊ុន តូ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​លោក ហ៊ុន តូ។

អាជ្ញាធរ​អូស្ត្រាលី ក៏​បាន​រក​ឃើញ​ទៀត​ថា ក្រុម​ឧក្រិដ្ឋជន​នៅ​អូស្ត្រាលី បាន​ដាក់​ទុន​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​អាជីវកម្ម​ផ្សេងៗ​នៅ​កម្ពុជា ដែល​មាន​ទំនាក់ទំនង​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល និង​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន។

ភ្នាក់ងារ​សម្ងាត់​អូស្ត្រាលី រក​ឃើញ​ថា ហ៊ុន តូ ជា​ដៃគូ​រក​ស៊ី​ជាមួយ​ឧកញ៉ា គិត ម៉េង ក្នុង​រយៈពេល​នៃ​ការ​តាម​ដាន​ស៊ើប​អង្កេត​សកម្មភាព​ឧក្រិដ្ឋកម្ម​នោះ។ លោក គិត ម៉េង ជា​ថៅកែ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្រ្គូប (Royal Group) ដែល​មាន​ហ៊ុន​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ធនាគារ អេអិនហ្ស៊ី (ANZ) និង​ជា​ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ដ៏​ធំ​មួយ​ផង​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (46)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Hun To is actually the son of Hun Sen
bu officially a nephew of Hun Sen.
like father like son, the drug trafficker.

Apr 04, 2012 05:15 PM

អ្នក​អាន​អនាមិក

Mr. HUN TO is a DRUG KING DEALER in Cambodia for a long time - The whole Country know very well about this guy (HUN TO) - and a Super Corruption HUN SEN do nothing - Why? - because Mr. Prime Minister HUN SEN himself get involve indirect with his newphew HUN TO.

Apr 04, 2012 01:31 PM

អ្នក​អាន​អនាមិក

After I heard that Australia failed to arrest that criminal Hun To. What is good
democracy country like Australia afraid to arrest Hun To ? It made me so made that criminal should be locked up for a long time.

Apr 03, 2012 03:10 AM

អ្នក​អាន​អនាមិក

ប្រហែលជាសកម្មភាពរបស់ពួកគាត់មែន មិនដូច្នោះទេ គាត់មិនញញើតនិងប្រព្រឹត្តទេ ព្រោះគាត់មានខ្សែធំ

Mar 29, 2012 05:36 AM

អ្នក​អាន​អនាមិក

Autralia government is afraid of Hun To be sentenced, thus it alert this guy to be careful. If Hun To is arrested, then some people in Australian Gov. will lose their benefit from drug smugerling. Why this big country does not depend on law, but the heart. I stopped believe on international help since it fails in Khmer Rouge tribrunal. Now the evidence of what I thought before appear more clearly that no foreign countries have good will with Khmer People other than exploiting the Khmer interest.

Mar 29, 2012 05:31 AM

មើល​មតិ​ទាំង​អស់.