កិច្ចប្រជុំកំពូលនោះ នឹងពិនិត្យឡើងវិញអំពីការរីកចំរើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្ដាប្រទេសតំបន់មេគង្គ មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា (ភូមា) វៀតណាម និងថៃ និងគម្រោងការអនុម័តយុទ្ធសាស្ត្រក្រុងតូក្យូ ឆ្នាំ២០១២ ដែលជាចក្ខុវិស័យអនាគតសំរាប់តំបន់ និងបង្កើតសសរស្ដម្ភថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ ជប៉ុន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៧ ខែមេសា អោយដឹងថា ក្រៅពីចូលរួមកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលគាល់ព្រះចៅអធិរាជជប៉ុន ឬព្រះអង្គម្ចាស់រាជទាយាទ និងជួបជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រធានក្រុមហ៊ុនរ៉ែ និងរុករកប្រេងរបស់ប្រទេសជប៉ុន។
ក្រៅពីនេះ កម្ពុជា និងជប៉ុនគ្រោងនឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ជំនួយឥតសំណង ដែលមានទឹកប្រាក់ចំនួន ១.៥១០លានយ៉េន សម្រាប់ការអនុវត្តគម្រោងស្ដារឡើងវិញ និងសម្រាលទុក្ខលំបាកដោយសារគ្រោះទឹកជំនន់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
