មន្រ្តីប៉ូលិសប៉ុស្តិ៍កាចាញស្រុកបានលុងខេត្តរតនគិរី បានរងការចោទប្រកាន់ជាថ្មីទៀតទាក់ទិនទៅនឹងអំពើជំរិតទារប្រាក់ពីប្រជាពលរដ្ឋដែលមានជម្លោះប្តឹងផ្តល់គ្នាពីរឿងបាត់ប្រាក់ ។
បុរសឈ្មោះ មីន កទៀត អាយុ ២៧ឆ្នាំរស់នៅភូមិ២ ឃុំកាចាញ បានដាក់ពាក្យបណ្តឹងចូលទៅស្ថាប័នអយ្យការតុលាការខេត្តឲ្យជួយរកយុត្តិធម៌ដោយអះអាងថា នាយប៉ូលិសប៉ុស្តិ៍ លោក រឿម រ៉ា បានចាប់ប្រពន្ធគាត់ឈ្មោះ អែល មាលី ឃុំខ្លួនជាង៣០ម៉ោង ហើយគំរាមឲ្យរកប្រាក់ជាថ្នូរនឹងដោះលែងពីបទចោទប្រកាន់ក្នុងរឿងលួចប្រាក់ ។
មីន កទៀត រៀបរាប់ដូច្នេះថា ៖ «ប្រពន្ធខ្ញុំអត់ធ្វើខុសទេ គេចោទប្រពន្ធខ្ញុំ ហើយគេទារលុយ៣០០ ប្រពន្ធខ្ញុំថាអត់មានទេ ហើយគេថាបើអត់មានលុយគេបញ្ជូនទៅដល់តុលាការ បើអត់មានលុយ ១ពាន់ដុល្លារទេ គេអត់ឲ្យចេញមកទេ» ។
ម្តាយស្រ្តីជាប់ចោទឈ្មោះ សុះ ទីចាវ បញ្ជាក់ថា ប៉ូលិសបានឃុំខ្លួនកូនរបស់គាត់កាលពីថ្ងៃទី២៨ មេសា បន្ទាប់ពីអ្នកភូមិម្នាក់បានប្ដឹងចោទប្រកាន់កូនគាត់ក្នុងបទសង្ស័យលួចប្រាក់ ៧០០ដុល្លារ កាលពីថ្ងៃទី២៧ ៖ «ពេលខ្ញុំទៅ ជូនគ្នាទៅ .....ថា ចាំខ្ញុំជួយនិយាយ ដល់ពេលនិយាយទៅគេថា ឲ្យលុយគេ ៥០០បានគេឲ្យចេញ» ។
ស្រ្តីឈ្មោះ ម៉ាត់ ស្រស់ អាយុ ៣៧ឆ្នាំ រស់នៅភូមិជាមួយគ្នា បញ្ជាក់ថា ស្រ្តីជាប់ចោទបានឡើងទៅកាន់ផ្ទះគាត់ក្នុងបំណងខ្ចីប្រាក់ ហើយត្រឡប់ទៅផ្ទះវិញ ទើបគាត់ដឹងថាបាត់ប្រាក់ ៖ «គេចូលផ្ទះខ្ញុំមែន តែខ្ញុំអត់បានឃើញគេយលលុយទេ ។ លុយទាំងអស់ ៣ពាន់ តែគេដកបានតែ ៧០០ទេ» ។
នាយប៉ូលិសប៉ុស្តិ៍កាចាញ លោក រឿម រ៉ា បដិសេធថា មិនបានជំរិតទារប្រាក់ដូចការចោទនោះទេ ហើយលោកបញ្ជាក់ខ្លីយ៉ាងដូច្នេះ ៖ «នីតិវិធីហ្នឹងខាងកម្លាំងអធិការ បើចង់ដឹងច្បាស់សួរអធិការទៅ» ។
ផ្ទុយពីការលើកឡើងខាងលើ ព្រះរាជអាជ្ញាអមតុលាការខេត្តរតនគិរី លោក ម៉ី សាខន មានប្រសាសន៏ថា អធិការប៉ូលិសស្រុក បញ្ជាក់ប្រាប់លោកថា ប៉ូលិសប៉ុស្តិ៍បានធ្វើការសំរបសំរួលទើបតម្រូវឲ្យជនជាប់ចោទបង់ប្រាក់ទៅឲ្យដើមបណ្តឹងដើម្បីបញ្ចប់បញ្ហា ។
លោកថា ដំណោះស្រាយបែបនេះគឺខុសនីតិវិធីព្រហ្មទណ្ឌ ហើយនឹងត្រូវជាប់ចោទក្នុងបទជំរិតទារប្រាក់ ៖ «យកពាក្យរបស់អ្នកប្ដឹងទៅចាប់គេ ចាប់ហើយឲ្យគេ.......ចំណុចទី៣ បង្ខំជម្រិតទារប្រាក់ ។ ....ឆ្លើយថាគេសម្រុះសម្រួលប្រាក់ថាឲ្យបង់៣០០ អាហ្នឹងក៏ខុសដែរ ។ រឿងក្រមព្រហ្មទណ្ឌមិនអនុញ្ញាតឲ្យអ្នកណាសម្រុះសម្រួលទេ» ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៦ មេសា កន្លងទៅនេះ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អ្នកភូមិម្នាក់បានប្តឹងចោទប្រកាន់មន្ត្រីប៉ូលិសប៉ុស្តិ៍កាចាញ និងអធិការរងស្រុកថា បានរួមដៃគ្នាចាប់គាត់ដាក់ខ្នោះជើង ២០ម៉ោង ហើយជំរិតទារប្រាក់ ៣៥០ដុល្លារដោយសារគាត់ស្រវឹងស្រាគប់កែវត្រូវក្បាលកូនគាត់ បែកចេញឈាម ប៉ុន្តែបានយល់ព្រមប្រគល់ប្រាក់នោះសងវិញ បន្ទាប់ពីគាត់បានដាក់ពាក្យបណ្តឹងតាមផ្លូវតុលាការ ។
យ៉ាងនេះក្តី បើតាមព្រះរាជអាជ្ញាអមតុលាការខេត្តបញ្ជាក់ថា បានបញ្ជាឲ្យប៉ូលិសដោះលែងស្រ្តីជាប់ចោទនោះហើយ ចំណែកពាក្យបណ្តឹងទាំងពីរករណី ក៏បានដាក់ចូលដល់ស្ថាប័នលោករួចផងដែរ ហើយលោកនឹងចាត់ការទៅតាមផ្លូវច្បាប់ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មនុស្ស៣នាក់ស្លាប់ក្នុងករណីឃាតកម្ម២ផ្សេងគ្នានៅខែត្រកំពង់ចាម
ចោរចូលប្លន់អ្នកលក់មាសដល់ផ្ទះនៅខែត្រសៀមរាប
អ្នកធ្វើអត្ថាធិប្បាយទូរទស្សន៍ CTN ត្រូវជនមិនស្គាល់មុខបាញ់ស្លាប់
ប៉ូលិសខ្មែរចាប់ខ្លួនបរទេស៣នាក់ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀន
ជ័រកៅស៊ូប្រមាណ២០០តោនត្រូវគេលួចរត់ពន្ធចេញទៅលក់នៅទីផ្សារ
តុលាការខេត្តបាត់ដំបងឃុំខ្លួនបុរស២នាក់ពីបទប្រើអំពើហិង្សា
សកម្មភាពកាប់ឈើធ្វើអាជីវកម្មនៅខែត្រសៀមរាបកើនឡើង
ប្រជាសហគមន៍នៅរតនគិរីអំពាវនាវឲ្យស៊ើបអង្កេតករណីកាប់ឈើ
មនុស្ស៥នាក់ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀន
កម្ពុជាកាត់ទោសចិនតៃវ៉ាន់ម្នាក់ឲ្យជាប់គុក ២២ឆ្នាំពីបទជួញដូរគ្រឿងញៀន