លោក សម រង្ស៊ី ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​បក្ស សម រង្ស៊ី

លោក សម រង្ស៊ី ប្រកាស​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ដើម្បី​ទៅ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។
ដោយ ទេព សុរ៉ាវី
2012-10-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម រង្ស៊ី ៣០៥ ថ្មី
លោក សម រង្ស៊ី ក្នុង​ពិធី​ជួបជុំ​សហគមន៍​ខ្មែរ​អាមេរិក នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។
RFA/Yun Samean

ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​យល់​ព្រម​ចំពោះ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ។

លោក គង់ គាំ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ថា លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​លាលែង​តំណែង​មក​លោក​ផ្ទាល់ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ហើយ​បញ្ជាក់​ថា គាត់ (សម រង្ស៊ី) នឹង​លា​លែង​ចេញ​ពី​ប្រធាន​គណបក្ស សម រង្ស៊ី ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ធ្វើ​សមាជ​គណបក្ស សម រង្ស៊ី។

លោក គង់ គាំ៖ «លិខិត​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៨ ប៉ុន្តែ​យើង​ទើប​តែ​នឹង​ទទួល​នៅ​ថ្ងៃ​ទី​២ ខែ​តុលា នេះ ហើយ​លោក​ប្រធាន សម រង្ស៊ី បាន​ផ្ញើ​ពាក្យ​លាលែង​ពី​គណបក្ស សម រង្ស៊ី មក​ដល់​ខ្ញុំ​ដែល​ជា​ប្រធាន​ស្តីទី ដោយ​បញ្ជាក់​ថា លោក​បាន​ទៅ​ទទួល​ជា​ប្រធាន​ថ្មី "សង្គ្រោះ​ជាតិ" ដូច្នេះ​ដំណឹង​នេះ​សម្រាប់​ខ្លួន​ខ្ញុំ ហើយ​គាត់ នឹង​លាលែង​ជា​ផ្លូវការ​នៅ​សមាជ​គណបក្ស សម រង្ស៊ី រៀបចំ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ»

លោក គង់ គាំ បន្ត​ថា ក្រោយ​ពី​ទទួល​បាន​លិខិត​សុំ​លា​ឈប់​របស់​លោក សម រង្ស៊ី គណៈកម្មការ​នាយក និង​គណៈកម្មការ​អចិន្ត្រៃយ៍ កោះ​ប្រជុំ​ហើយ​សម្រេច​យល់​ព្រម​តាម​សំណើ​សុំ​លា​ឈប់​ពី​ប្រធាន​របស់​លោក សម រង្ស៊ី។

លោក​បន្ត​ថា នៅ​ក្នុង​ពិធី​សមាជ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ខាង​មុខ លោក​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី នឹង​ក្លាយ​ជា​បេក្ខជន​តែ​ម្នាក់​គត់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ប្រធាន​គណបក្ស​បន្ត​ពី​លោក សម រង្ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Castro De La Monreo

ពី Paris, France

Yes, how can Mr. Sam abandenced his name and take another name instead? Why he has no doutb with somebody gonna steal his party again? Believe me, this guy cannot defeat ruling prime minister. We need someone who is strong, smart and stand for real democracy like Ms. OUNG sAN sUKYU.

Oct 04, 2012 02:04 PM

អ្នក​អាន​អនាមិក

មនុស្សអួតខ្លួនថាចេះតែអសមត្ថភាពទៅទីណាក៏បរាជ័យដែរ
ទោះជាឳយធ្វើជានាយរដ្នមន្ត្រីខ្មែរក៏ដឹកនាំពុំកើតដែរ។
វិទ្យុអាស៊ីសេរីល្មមចេះរិៈគន់ខ្លៈហើយកំហីអើរមើលឃើញ
តែម្ខាងពេក បើចង់ឳយបក្សប្រឆាំងឈ្នៈឆ្នោត៥ត្រូវចេះជួយ
កែលំអរ បើឃើញចំណុចខ្វៈខាត ឬធ្វើខុសត្រូវហាននិយាយ
ធ្វើនយោបាយដូច សម រង្សី កុំថាឡើយជាតិនេះដប់ជាតិ
ទៀតក៏មិនអាចយកឈ្នៈបានដែរ ។

Oct 04, 2012 06:09 AM

អ្នក​អាន​អនាមិក

ពី USA

I really love your comment, it's so right to the point. Congratulation !!!

Oct 04, 2012 10:17 AM

អ្នក​អាន​អនាមិក

ពី USA

BRAVO!BRAVO!BRAVO! You are smart, who counts on SAM RANGSY, must be a blind one does. SAM RANGSY is always ROT CHAUL SROK, ha...ha...ha...

Oct 04, 2012 11:08 AM

អ្នក​អាន​អនាមិក

ពិតណាស់ គេខំតសូ៝ដើម្បីរក្សាអំណាចសំរាប់គ្រួសារគេ
តកូនតចៅដែលគេយកគំរូតាមពួកម៉ាកគេ កូរេខាងជើង

Oct 04, 2012 05:00 AM

អ្នក​អាន​អនាមិក

Hun Sen has become crazy! He will do whatever to keep power in his hands. However, he cannot reach his goal if Sam Raingsy stays in Cambodia, because Raingsy is stronger and more intelligent than him.

Oct 04, 2012 01:35 AM

អ្នក​អាន​អនាមិក

He should be returned for the elections. ok wait and see.

Oct 03, 2012 10:55 PM

មើល​មតិ​ទាំង​អស់.