ការលំបាកនេះ ព្រោះតែពួកគាត់ត្រូវបានអាជ្ញាធររើសអើង ដោយសារអាជ្ញាធរអះអាងថា ពុំមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់។
ទាក់ទិនបញ្ហានេះ អង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះ ខុមហ្វ្រែល (Comfrel) រកឃើញក្នុងពេលថ្មីៗ នេះថា មានពលរដ្ឋចំនួន ១ លាន ៥ សែននាក់ នៅទូទាំងប្រទេស កំពុងប្រឈមទៅនឹងការបាត់សិទ្ធិចុះឈ្មោះបោះឆ្នោត។
ក៏ប៉ុន្តែករណីនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតច្រានចោល។
សូមចុចស្ដាប់លោក ម៉ម មុនីរតន៍ រាយការណ៍ព័ត៌មាននេះពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។