ក្រសួង​មហាផ្ទៃ​ទទួល​លិខិត​ជូន​ដំណឹង​បើក​គណបក្ស​សង្គ្រោះ​ជាតិ

គណបក្ស សម រង្ស៊ី និង គណបក្ស​សិទ្ធិ​មនុស្ស បាន​ចុះ​បញ្ជី​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រសួង​មហាផ្ទៃ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២។
ដោយ ទីន ហ្សាការីយ៉ា
2012-08-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម រង្ស៊ី កឹម សុខា ៣០៥
ប្រធាន​គណបក្ស​ សម រង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ក្នុង​សន្និសីទ​កាសែត​​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Tin Zakariya

លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស និង​អ្នក​នាំ​ពាក្យ​ចលនា​សង្គ្រោះ​ជាតិ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ សីហា ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​យក​លិខិត​ជូន​ដំណឹង​របស់​លោក​ស្ដីពី​ការ​បង្កើត​គណបក្ស​ថ្មី​ហើយ។

លោក ប៉ុល ហំម បញ្ជាក់​ថា គណបក្ស​ថ្មី​នេះ​មិន​ទាន់​ដាក់​បេក្ខភាព​ប្រធាន​គណបក្ស និង​អនុ​ប្រធាន​នៅ​ឡើយ។ លោក​អះអាង​ថា លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ ជំហាន​ដំបូង​នេះ លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះ​អាសន្ន រី​ឯ​រូប​លោក​ធ្វើ​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះ​អាសន្ន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ សីហា ថា ក្រសួង​នឹង​ជូន​ដំណឹង​ឲ្យ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹង​វិញ នៅ​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​លិខិត​ជូន​ដំណឹង​នេះ ថា​តើ​ក្រសួង​នឹង​យល់​ព្រម​ចុះ​បញ្ជី​ឲ្យ​បង្កើត​គណបក្ស​ថ្មី​នេះ ឬ​យ៉ាង​ណា?

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ដដែល បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ទេ ពីព្រោះ​ថា លោក សម រង្ស៊ី ជា​ទណ្ឌិត។ លោក​បំភ្លឺ​ថា បើ​សិន​ជា​លោក សម រង្ស៊ី អាច​មក​ធ្វើ​នយោបាយ​វិញ​បាន លុះ​ត្រា​ណា​លោក សម រង្ស៊ី ចូល​មក​ទទួល​ទោស​សិន។

បន្ទាប់​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ដាក់​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​បង្កើត​គណបក្ស​ថ្មី​នៅ​ថ្ងៃ​ទី​២០ សីហា នេះ​ដែរ គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ អំពី​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។

សូម​ស្ដាប់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក​បណ្ឌិត ហង្ស ពុទ្ធា ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Castro De La Monreo

ពី Paris, France

We will see how Tom and Jerry are singing and dancing within new song.

Aug 21, 2012 08:59 PM

អ្នក​អាន​អនាមិក

Hun Sen Governement save millions cambodians from the Killing Pol Pot regime. What the new party try to save? USA

Aug 21, 2012 12:48 PM

Sencanal

ពី Paris

Good luck to the new party. Democratie will win in the long run. e.g. 30% ---> 51% ---> 70%....

Aug 21, 2012 02:04 AM

Vuth Lee

ពី Lowell, Massachusetts,U.S.A

For the best interests of our Nation-human right improvement, people could live their lives out of intimidates, farm lands' isues could be solved, and murderers(killers) could be revealed and prosecuted; I would like to see the Cambodian Salvation Party is formed as expected to serve and save Cambodia. Hun Sen is acting in the way that is harmful to himself by trying to eliminate forest and land activists, and ADHOC officers(Chanh Soveth). To continue his dictatorship, Hun Sen would find all tactics to achieve his goal- preventing Sam Rainsy to be able to come back to the political stage-2013 election.

Aug 20, 2012 10:21 PM

John Kim

ពី Denver

េបីមានគំនិតតាំងពីយូរមកល្អបាត់

Aug 20, 2012 05:01 PM

Wally

ពី Stockton

េបីមានគំនិតនេះពីយូមក រលាយយូេហីយ។ ចាំេមីលទៅ វាមិនខ្មះទេ។

Aug 21, 2012 02:56 AM

កូនខែ្មរមួយរូបបានត្រឹមតែឈឺចាប់

វាមិនខ្មេះមែនតែគ្រាន់ជាងខ្មែរមួយចំនួនគ្មានចេះគិតពិចារណាដែរ មានភ្នែកតែធ្វើខ្វាក់ មានត្រចៀកតែធ្វើជាថ្លង់

Aug 22, 2012 01:55 AM

អ្នក​អាន​អនាមិក

It can't be worst than what it is now. It sounds like you are so youn.

Aug 23, 2012 04:46 AM

មើល​មតិ​ទាំង​អស់.