សង្គម​ស៊ីវិល​បួងសួង​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ជួប​ជុំ​គ្នា​នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ដើម្បី​បួង​សួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ។
ដោយ វិជ័យ អានន្ទ និង ម៉ៅ សុធានី
2012-07-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បួងសួង សូណង់ដូ ៣០៥
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh

តំណាង និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចំនួន​ប្រមាណ ២០០​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​១៧ កក្កដា ដើម្បី​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់​ក្នុង​លោក​ជួយ​បន្ទន់​ចិត្ត​ចៅក្រម​ឲ្យ​មាន​ការ​អាណិត​អាសូរ​ដល់​លោក ម៉ម សូណង់ដូ ហើយ​ព្រម​ដោះ​លែង​គាត់​ឲ្យ​រួច​ពី​ការ​ឃុំ​ខ្លួន។

សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​មក​ពី​ខេត្ត​កំពង់ចាម លោក ប៉ោ ហន មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ថា តុលាការ​អាច​រក​យុត្តិធម៌​ជូន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទៀត​ឡើយ ហេតុ​នេះ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គ្មាន​អ្វី​ក្រៅ​ពី​ការ​បន់ស្រន់ និង​បួង​សួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​សុំ​ឲ្យ​ជួយ​បន្ទន់​ចិត្ត​តុលាការ​ឲ្យ​ពិចារណា​ឡើង​វិញ ហើយ​ដោះ​លែង​លោក​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។

លោក ប៉ោ ហន៖ «យើង​ខ្ញុំ​មក​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ខ្លាំង​ពូកែ សុំ​ឲ្យ​លោក​ជួយ​ធ្វើ​ម៉េច​ឲ្យ​បន្ទន់​ចិត្ត​អ្នក​ដឹក​នាំ​ណា​មួយ​ដែល​ឃោរឃៅ សាហាវ​ព្រៃ​ផ្សៃ​ចំពោះ​លោក​ប្រធាន សុំ​ឲ្យ​ដោះលែង​លោក​ប្រធាន»

ម្យ៉ាង​ទៀត​លោក​សុំ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​លោក មម៉ សូណង់ដូ។

សមាជិក​ម្នាក់​ទៀត​មក​ពី​ខេត្ត​កណ្ដាល លោក គ្រោង យ៉ុង លើក​ឡើង​ថា ការ​ចូល​រួម​របស់​លោក​ក្នុង​ពិធី​បួង​សួង​ឱកាស​នេះ ដោយសារ​លោក​ឃើញ​ទង្វើ​ល្អៗ​ជា​ច្រើន​របស់​លោក ម៉ម សូណង់ដូ ដូចជា​ការ​ខំ​ប្រឹង​បង្ហាត់បង្ហាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ជួយ​រំដោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត​ការ​តស៊ូ​ដើម្បី​ស្វែង​រក​សេរីភាព និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ដើម។

លោក គ្រោង យ៉ុង៖ «គាត់​មិន​ធ្វើ​អបគមន៍​អី​នោះ​ទេ គាត់​ចង់​ថា ជួយ​ប្រជាពលរដ្ឋ។ តុលាការ​គាត់​ខុស ព្រោះ​ខ្ញុំ​ឃើញ​គាត់​ល្អ​បាន​ខ្ញុំ​ហ៊ាន​មក​ត​ទល់ និង​បួងសួង​នៅ​ព្រៃស ព្រោះ​ថា ស្រលាញ់​គាត់​កាន់​យុត្តិធម៌ ត្រឹមត្រូវ»

លោក ម៉ម សូណង់ដូ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៦ កក្កដា លោក​ត្រូវ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី សែម ស័ក្ដកូឡា សម្រេច​ឃុំ​ខ្លួន​ផ្អែក​លើ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត​ក្រចេះ តាម​រយៈ​ការ​ផ្ទេរ​យុត្តាធិការ​ពី​សាលា​ដំបូង​ខេត្ត​ក្រចេះ មក​តុលាការ​រាជធានី​ភ្នំពេញ។

ទាក់ទិន​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​នេះ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​មិន​ទទួល​ស្គាល់​ចំពោះ​ដីកា​សម្រេច​ឃុំ​ខ្លួន​នេះ និង​បាន​រិះគន់​ថា តុលាការ​មិន​ឯករាជ្យ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​បន្ទាប់​ពី​មាន​ការ​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៧ កក្កដា បង្ហាញ​ថា កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​ថា នៅ​រយៈ​កាល​បី​ខែ​កន្លង​ទៅ​នេះ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ករណី រួម​មាន ការ​បាញ់​សំលាប់​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង ការ​បាញ់​សំលាប់​ក្មេង​ស្រី ហេង ចន្ថា នា​ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្រុម ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​អះអាង​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ ការ​គំរាម​ចាប់​ផ្សឹក​ព្រះសង្ឃ លួន សាវ៉ាត ក្នុង​ករណី​ទាមទារ​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ ការ​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ករណី​ដក​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង និង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​តុលាការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នា​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​រិះគន់​ថា ប្រទេស​សមាជិក និង​ប្រទេស​មួយ​ចំនួន​មិន​មែន​សមាជិក​អាស៊ាន ដែល​បាន​មក​ប្រជុំ​អាស៊ាន មិន​យក​ចិត្ត​ទុក​ដាក់ និង​បាន​មើល​រំលង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​មិន​មែន​ជា​សមាជិក​អាស៊ាន​ទាំង​នោះ មិន​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ដាក់​បញ្ចូល​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​របៀបវារៈ​ក្នុង​វេទិកា​ប្រជុំ​អាស៊ាន។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស (FIDH) និង​អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (OMCT) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ទោស​ធ្ងន់ធ្ងរ​ដល់​លោក ម៉ម សូណង់ដូ ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ។

អ្នកស្រី ឌេប៊ី ស្តូហាដ (Debbie Stothard) អគ្គ​នាយក​រង​នៃ​សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ ហើយ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​គំរាមកំហែង​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់​លោក ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ទង្វើ​ទាំង​នោះ គឺ​ផ្ទុយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា ប្រឆាំង​នឹង​ច្បាប់​ប្រទេស​ខ្លួន និង​ច្បាប់​អន្តរជាតិ។

អង្គការ​អន្តរជាតិ​ពីរ​នេះ​ក៏​បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ ដោយ​ពុំ​មាន​លក្ខខណ្ឌ និង​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(

ចង់​បាន​ការ​ដោះលែង​លោក គួរ​និយាយ​ជាមួយ​ចិន​កុម្មុយនិស្ត

Jul 20, 2012 03:02 AM

TA CHEY

ពី Long Beach

I pay respectful and a fond homage to the memory of my regratted friend.Isincerily hope that throught the noble activities of association of democrats yours name will continue to be the symbol of Khmer childrend.The government are so stubborn.We can not pin any hope to the judicial process also.Many Cambodian who are living oversea feel that the gov't is unwilling to acknowledge the failure of their staff.I'm terrified to think of what might happen to the fate of future generation if we fail to save our country now.

Jul 19, 2012 06:54 PM

Henderson

ពី Phnom Penh

Cambodia is showing the attribute of gangster because of the Cambodian Leaders are gangsters. And all ASEAN countries are joining and ignoring it.

Jul 19, 2012 11:43 AM

អ្នក​អាន​អនាមិក

I do not care what they do. It's so so stupid to let kids involve... Kids know nothing about....

Jul 19, 2012 12:35 AM

អ្នក​អាន​អនាមិក

គេគួរតែបន់ស្រន់ឲ្យសម្តេចដែកជោដោះលេងវិញទើបប្រសើរជាង បើគ្មានបញ្ជាពីគាត់ គ្មាននរណាម្នាក់ហ៊ានលែងទេ ពីព្រោះ គាត់ជាអ្នកឲ្យគេចាប់​៕

Jul 18, 2012 07:50 AM

botkhmer

ពី Fresno

I agree with you 101%. Hen Sen is the starter of this matter, Hun Sen is Magical Man in Srok Khmer for now. He can turn things upside down as he wishes for.
We have to pardon him for survival or againt him for our right, freedom, liberty, but the question is Can we overcome our goal?

Jul 18, 2012 01:48 PM

មើល​មតិ​ទាំង​អស់.