កិច្ច​សម្ភាសន៍​តំណាង​សហគមន៍ ព្រៃឡង់

តំណាង​សហគមន៍ ព្រៃឡង់ ជា​ជនជាតិ​គួយ លោក​ស្រី ភោគ ហុង មក​សហរដ្ឋអាមេរិក នៅ​ខែ​ឧសភា​នេះ ក្នុង​ដំណើរ​យុទ្ធនាការ​មួយ​ជម្រាប​មន្រ្តី​អង្គការ ការពារ​សិទ្ធ​មនុស្ស​អន្តរជាតិ​ព្រឹទ្ធសមាជិក សហរដ្ឋអាមេរិក និង​មន្រ្តី​ក្រសួង​ការបរទេស សហរដ្ឋអាមេរិក ជុំវិញ​ផល​ប៉ះពាល់ នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ពិសេស​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ធម្មជាតិ​ព្រៃឡង់។

0:00 / 0:00

លោក​ស្រី ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ដាំ​ដើម​កៅស៊ូ​ចំនួន ​ពីរ កំពុង​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់។

អង្គការ​សិទ្ធិ​មនុស្ស លើក​លែង​ទោស​អន្តរជាតិ​បាន​រៀប​ចំ​ពិធី​ជួប​ជុំ​មួយ នៅ​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ឧសភា ដើម្បី​ផ្តល់​ឱកាស​ឲ្យ​មន្រ្តី​សិទ្ធិ​មនុស្ស​ស្វែង​យល់​ពី​ក្តី​បារម្ភ​ របស់​លោក​ស្រី ជុំវិញ​បញ្ហា​ព្រៃឈើ និង​តំបន់​ព្រៃឡង់។ ក្នុង​ដំណើរ​របស់​លោក​ស្រី មក​រដ្ឋធានី​វ៉ាស៊ីនតុន លោក​ស្រី បាន​ច្រៀង​ចម្រៀង​បង្ហាញ​ពី​ទុក្ខ​លំបាក របស់​សហគមន៍​ព្រៃឡង់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។