មន្ត្រីពន្ធនាគារខេត្តព្រៃវែងបានចោទថ្នាក់ដឹកនាំរបស់ខ្លួនថាបានកាត់ប្រាក់បៀវត្សប្រចាំខែពួកគេរាប់ម៉ឺនរៀលជារៀងរាល់ខែ ដោយមិនប្រាប់ពីមូលហេតុដល់បុគ្គលិកនោះទេ។
បុគ្គលិកជាច្រើននាក់ស្នើមិនបញ្ចេញឈ្មោះ បានលើកជាចម្ងល់ថា ហេតុអ្វីបានជាស្ថាប័នខ្លួនមានករណីកាត់ប្រាក់ខែបុគ្គលិកចាប់ពីជិត ២ម៉ឺនរៀល ទៅដល់ជិត ៣ម៉ឺនរៀល ពីបុគ្គលិកម្នាក់ៗ រាល់ខែដូច្នេះ។ ប្រភពដដែលឲ្យដឹងបន្តទៀតថា ចំពោះប្រាក់បៀវត្សខែមករា ឆ្នាំ២០១២ នេះ ចំពោះបុគ្គលិកម្នាក់ៗ ត្រូវគេកាត់ប្រាក់ខែយកអស់មិនតិចជាង ៥ម៉ឺនរៀលទេ។
លោកបានស្នើឲ្យស្ថាប័នពាក់ព័ន្ធបញ្ជូនមន្ត្រីចុះស៊ើបអង្កេតរកឲ្យឃើញការពិត ចំពោះទង្វើកិបកេងប្រាក់ខែបុគ្គលិក ដែលផ្ដើមដោយថ្នាក់ដឹកនាំពន្ធនាគារខេត្តព្រៃវែងនេះ ឲ្យបានឆាប់ ព្រោះសកម្មភាពនេះបានកើតមានច្រើនឆ្នាំមកហើយ។ ប៉ុន្តែមិនឃើញមានសមត្ថកិច្ចពីស្ថាប័នណាមួយចុះជួយអន្តរាគមន៍នោះទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងលោក វ៉ា យន ប្រធានពន្ធនាគារខេត្តព្រៃវែងដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ លើករណីកាត់ប្រាក់ខែបុគ្គលិករបស់ខ្លួនបានទេ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២។
មន្ត្រីកំពុងបម្រើការក្នុងពន្ធនាគារខេត្តព្រៃវែងសរុបមានចំនួនជាង ៦០នាក់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
លោក ស៊ូប៊ែឌី៖ រដ្ឋាភិបាលនៅប្រើកម្លាំងប្រដាប់អាវុធប្រឆាំងសកម្មជនសិទ្ធិមនុស្ស
លោក ស៊ូប៊ែឌី នឹងតស៊ូមតិក្នុងជម្លោះដីធ្លីជាមួយរដ្ឋាភិបាលកម្ពុជា
លោក សុរិយា ស៊ូប៊ែឌី ផ្ដោតលើបញ្ហាសម្បទានដីនៅស្ទឹងត្រែង
អ្នករងគ្រោះរឿងដីធ្លីគ្រោងដាក់របាយការណ៍ទៅអ្នករាយការណ៍ពិសេស អ.ស.ប
លោក សុរិយា ស៊ូប៊ែឌី ទៅស្ដាប់បញ្ហាសិទ្ធិមនុស្សផ្ទាល់នៅខេត្តរតនគិរី
ចម្ការស្វាយចន្ទីអ្នកភូមិ នៅខេត្តរតនគិរី ត្រូវគេលួចដុត
ពលរដ្ឋនៅព្រៃវែងចោទមន្ត្រីសុរិយោដីថាពុករលួយ
មន្ត្រី៖ ខ្វះមធ្យោបាយដឹកជញ្ជួន ពិរុទ្ធជនជាច្រើនមិនចូលរួមសវនាការឧទ្ធរណ៍
មតិ
Click here to add your own comment