ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​មាន​បន្ទូល​ថា​រដ្ឋាភិបាល​គួរ​តែ​លែង​អ្នក​ទោស​នយោបាយ

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ។
ដោយ ម៉ៅ សុធានី
2012-10-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ៣០៥
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ឆ្នាំ​២០១២។
Photo: RFA

ហើយ​ការ​ដោះ​លែង​នេះ គឺ​ដើម្បី​ការ​ផ្សះផ្សា និង​បង្រួម​បង្រួម​ជាតិ ក្នុង​អំឡុង​ពេល​ដែល​ប្រជាជាតិ កំពុង​ចូល​រួម​កាន់​ទុក្ខ​ចំពោះ​ព្រះបរមសព សម្ដេច​ព្រះ នរោត្តម សីហនុ។

កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ជូន​លោក ហ៊ុន សែន និង​ថ្វាយ​ដល់​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហមុនី ដើម្បី​អនុញ្ញាត​ឲ្យ​រូប​លោក​អាច​វិល​ត្រឡប់​មក​កម្ពុជា ចូល​រួម​មរណទុក្ខ និង​ឃើញ​ព្រះ​ភ័ក្ត្រ​ព្រះបរមសព សម្ដេច​ឳ ជា​ចុង​ក្រោយ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ព្រះអង្គ​ពុំ​មែន​ជា​អ្នក​នយោបាយ​ទេ ប៉ុន្តែ​អ្វី​ដែល​ព្រះអង្គ​ចង់​ឃើញ គឺ​ការ​បង្រួប​បង្រួម​ជាតិ​នោះ គឺ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទាំង​មូល។

រហូត​មក​ដល់​ពេល​នេះ លោក ហ៊ុន សែន នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក សម រង្ស៊ី នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ប្រទេសជាតិជាធំ

សូមអំពាវនាវឲ្យបក្សនយោបាយទាំងអស់ឈប់យក បក្សខ្លួនជាធំទៅ គួរណាស់យកប្រទេសជាតិជាធំ សព្វថ្ងៃអយុត្តិធមក្នុងសង្គម សម្បត្តិធម្មជាតិហិនហោច បំណុលបរទេស ចំណូលពន្ធដាបាត់បង់ ធនធានមនុស្សខ្វះគុណភាព ប្រជារាស្រ្តរងទុក្ខ កាន់តែមានច្រើនឡើងៗ ពីមួយថ្ងៃៗ ដោយសារតែយកបក្សជាធំនេះឯង បើធ្វើបែបនេះតទៅទៀត ទាំងបក្សនិងប្រទេសជាតិនឹងរលាយ ក្រោមស្នាដៃរបស់លោក លោកមានមោទនភាពដោយសារតែ ក្រុម និងបក្សពួករបស់លោកមួយចំនួនតូចរស់នៅក្នុងភាពស្តុកស្តម្ភ ស៊ីវិល័យ មិនបានឃើញពី ការរងទុក្ខរបស់រាស្រ្ត និងភាពហិនហោចនាពេលអនាគត់ នោះទេ។

Oct 23, 2012 11:56 PM

អ្នក​អាន​អនាមិក

ព្រហ្មវិហារធម៌គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ការសណ្ដោសប្រោសប្រណីមេត្តា ជាគុណធម៌ដែលខ្មែរគ្រប់រូបគួរលើកតំកើង ។ ទោស​ខឹងក្រោធ គំនំគុំគួន ហិង្សា បៀនបៀនគ្នា ច្រណែនឈ្នានីសគ្នា ជាអំពើគួរជៀសវាង។

Oct 21, 2012 11:22 AM

អ្នក​អាន​អនាមិក

ពី ភ្មំពេញ

មនោសញ្ចេតនាមិនអាចលាយឡំនឹងច្បាប់បានទេ ប៉ុន្តែនៅ​ក្នុងការលៈទេសៈនេះការដោះលែងអ្នកទោសនយោបាយគឺជារឿងមួយដែលគួតែធ្វើ ព្រោះវាជាសារដែលបង្ហាញថា​ខ្មែរចេះសាមគ្គីគ្នា ម្យ៉ាងទៀតការដែលរដ្ឋាភិបាលនៅតែបន្ត​ធ្វើទុកបុកម្នេញអ្នកប្រឆាំងមិនបានផ្តល់ប្រយោជន៍អ្វីដល់ប្រទេសជាតិឡើយ។សំនួរសួរថាតើរដ្ឋាភិបាលបានគិតពីប្រយោជន៍ជាតិជាធំទេ?​ តើមានប្រយោជន៍អ្វីដល់ប្រទេសជាតិ​ដែលរដ្ឋាភិបាលនៅតែបន្តដាក់គំនាបដល់អ្នកប្រឆាំង?

Oct 21, 2012 11:07 AM

ចិត្តខ្មែរ

រួបរួមម៉េចទៅកើតបើទិសដៅខុសគ្នា​ មួយប្រឆាំងយួន រីឯមួយទៀតជាកូនចៅរបស់យួន។ដូចទឹកនឹងប្រេងចឹងណា។

Oct 21, 2012 05:55 AM

អ្នក​អាន​អនាមិក

ពី សៀម​រាប

អ្នកដឹកនាំខែ្មរទាំងអស់ សូមជួយសំរេចតាមឧត្តមគំនិតរបស់ព្រះមហាវីរក្សត្រខែ្មរ ដែលចង់បានឲ្យខែ្មរឯកភាពជាតិ និងរួបរួមគ្នា។

Oct 21, 2012 05:41 AM

មើល​មតិ​ទាំង​អស់.