អាជ្ញាធរ​ខែត្រ​កណ្ដាល​រារាំង​ការ​តវ៉ា​ពី​បញ្ហា​ភ្លើង​ឡើង​ថ្លៃ

ប្រជាពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ពី​ខេត្ត​កណ្តាល​អះអាង​ថា ការ​តវ៉ា​ទាមទារ​របស់​ពួក​គាត់​ដើម្បី​សុំ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ភ្លើង​អគ្គិសនី​រង​ការ​រារាំង។

កសិករ​ខ្មែរ​ទាំង​នោះ​មក​ពី ៣​ឃុំ រួម​មាន​ពី​ឃុំ​អន្លង់រមៀត ឃុំ​ស្វាយមីង និង​ឃុំ​បាគូ នៃ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​កុម្ភៈ​នេះ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ជូន​ញត្តិ​ស្នាម​ផ្តិត​មេ​ដៃ​ស្នើសុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ធ្វើ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ភ្លើង​អគ្គិសនី​ដែល​ក្រុមហ៊ុន​ឯកជន​លក់​បន្ត​ពី​រដ្ឋ​ក្នុង​តម្លៃ​ខ្ពស់​ហួស​សមត្ថភាព​របស់​ពលរដ្ឋ ឡើង​ថ្លៃ​ពី ១.១០០​រៀល ទៅ ១.៧០០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់។

ប៉ុន្តែ​បាតុករ​ត្អូញត្អែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា ប៉ូលិស ប៉េអឹម និង​អាជ្ញាធរ​ខេត្ត បាន​រារាំង​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ទេ៕