រូបភាព៖

១-ប្រជាពលរដ្ឋជាង ៥០០នាក់ នៃស្រុកស្នូលខេត្តក្រចេះ នាំគ្នាបិទផ្លូវជាតិលេខ៧តវ៉ាបញ្ហាដីធ្លី (RFA/Keo Nimol)

២-ការបិទផ្លូវជាតិលេខ៧នេះចាប់ផ្ដើមពីម៉ោង ៨ព្រឹក ដោយមានដាក់ឈើសសរធំៗ រាំងផ្លូវ និងមានមនុស្សប្រុសស្រីអង្គុយស្ទាក់លើផ្លូវ (RFA/Keo Nimol)។

៣-យានយន្តជាច្រើនដែលធ្វើដំណើរលើផ្លូវជាតិលេខ៧ ត្រូវជាប់គាំងជាង ៤ម៉ោង (RFA/Keo Nimol)។

៤-អាជ្ញាធរខេត្តក្រចេះបានបញ្ជូនប៉ូលិស និងប៉េអិមសរុបប្រមាណ ៥០នាក់ ទៅកន្លែងកើតហេតុ តែមិនមានការប៉ះទង្គិចណាមួយកើតឡើងទេ (RFA/Keo Nimol)។

៥-ដោយមានការចរចាជាច្រើនលើក ជាមួយលោក អឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះ និងលោក ជួង ស៊ាងហាក់ ស្នងការប៉ូលិសខេត្ត ប្រជាពលរដ្ឋបានយល់ព្រមបើកផ្លូវឲ្យរថយន្តចរាចរណ៍ឡើងវិញ នៅម៉ោង១២ និង១៥នាទី ថ្ងៃដដែល (RFA/Keo Nimol)៕
[ អានអត្ថបទរាយការណ៍ដោយលោក កែវ និមល។Opens in new window ]