សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្ស «នរោត្តម រណឫទ្ធិ» បានមានបន្ទូលថា ព្រះអង្គគ្រោងនឹងផ្ទេរតំណែងប្រធានគណបក្សទៅឲ្យលោក ឈឹម សៀកឡេង ដែលបច្ចុប្បន្នជាអនុប្រធានគណបក្ស នរោត្តម រណឫទ្ធិ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលទៅកាន់អ្នកកាសែតនៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងក្រុងភ្នំពេញ នាថ្ងៃទី២ តុលា ២០០៨។
សម្តេចក្រុមព្រះបានមានបន្ទូលថា ទោះបីជាព្រះអង្គបានដកខ្លួនចេញពីសង្វៀននយោបាយនោះក្តី ប៉ុន្តែព្រះអង្គនៅសុំរក្សាសិទ្ធិក្នុងការបញ្ចេញយោបល់ទាក់ទងនឹងរឿងនយោបាយនោះដែរ ៖ «ខ្ញុំបានទូលព្រះករុណាព្រះអម្ចាស់ជីវិតតម្កល់លើត្បូងពីព្រឹកមិញរួចហើយថា ខ្ញុំសន្យានឹងព្រះអង្គថា ឈប់ធ្វើនយោបាយហើយ ក៏ប៉ុន្តែខ្ញុំសូមគាំទ្រគោលនយោបាយឬក៏នយោបាយនៃរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ក្នុងការដោះស្រាយភាពក្រីក្រ ក្នុងការដោះស្រាយបញ្ហាមួយចំនួននៃប្រទេសជាតិយើង មិនមែនមានន័យថា ធ្វើនយោបាយទេ»។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានមានបន្ទូលបញ្ជាក់បន្ថែមទៀតថា ព្រះអង្គនឹងត្រៀមព្រះកាយផងដែរ បើសិនណាជាមានព្រះរាជបន្ទូលពីព្រះមហាក្សត្រត្រូវការព្រះអង្គក្នុងករណីជួយបម្រើជាតិ។
បច្ចុប្បន្ន គណបក្ស នរោត្តម រណឫទ្ធិ មានសំឡេង២ ក្នុងរដ្ឋសភា ប៉ុន្តែមិនមានការអនុញ្ញាតឲ្យចូលរួមក្នុងការធ្វើរដ្ឋាភិបាលនោះទេ។
សម្តេចក្រុមព្រះ បានមានបន្ទូលបញ្ជាក់ថា គណបក្ស នរោត្តម រណឫទ្ធិ លែងក្លាយជាគណបក្សប្រឆាំងទៀតហើយ ហើយមន្ត្រីគណបក្ស នរោត្តម រណឫទ្ធិ ក៏មានបំណងចង់ធ្វើកិច្ចការនានាដើម្បីប្រយោជន៍ជាតិនោះផងដែរ។
សម្ដេចក្រុមព្រះ មានបន្ទូលដូច្នេះថា ៖ «ខ្ញុំមិនសុំអីទេ ក៏ប៉ុន្តែសូមជម្រាបសម្ដេចផងដែរថា គណបក្ស នរោត្ដម រណឫទ្ធិ មិនមែនជាបក្សប្រឆាំងនោះទេ។ គណបក្សនរោត្តម រណឫទ្ធិ សមាជិកសមាជិកា ដែលធ្លាប់បម្រើជាតិ នៅក្នុងក្របខ័ណ្ឌគណបក្ស ហ៊្វុនស៊ិនប៉ិច ឬក៏ក្រៅក្របខ័ណ្ឌគណបក្សហ៊្វុនស៊ិនប៉ិច មានគោលបំណងផងដែរ ចូលរួមចំណែកក្នុងការបម្រើប្រទេសជាតិ។ ប៉ុន្តែក្នុងករណីអ្វី កាលៈទេសៈណា វាស្រេចតែសម្ដេចនាយករដ្ឋមន្រ្តី ដែលលោកជាប្រមុខនៃរាជរដ្ឋាភិបាល លោកជ្រើសរើស ឬក៏មិនជ្រើសរើស ក៏ប៉ុន្តែខ្ញុំ នរោត្ដម រណឫទ្ធិ យល់ថា មានតួនាទីមួយ គឺជម្រាបសម្ដេចឲ្យជ្រាបថា គណបក្សនរោត្ដម រណឫទ្ធិ មិនមែនជាបក្សប្រឆាំងទេ ក៏ប៉ុន្តែមានតួនាទីមួយផងដែរ ក្នុងឋានៈខ្លួនជាគណបក្សនយោបាយ តួនាទីគឺចូលរួមក្នុងការបម្រើប្រទេសជាតិ មាតុភូមិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានមានប្រសាសន៍បញ្ជាក់ថា សមាជិករបស់រាជរដ្ឋាភិបាលអាណត្តិថ្មី បានអនុញ្ញាតឲ្យតែគណបក្សហ៊្វុនស៊ិនប៉ិចតែមួយប៉ុណ្ណោះ ចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
នាយករដ្ឋមន្ត្រីច្រានចោលដំណឹងអំពីការដោះដូរចៅហ្វាយក្រុងភ្នំពេញ
ហ៊ុន សែន៖ មិនឲ្យបក្សប្រឆាំងធ្វើប្រធានគណៈកម្មការនិងអនុប្រធានសភា
គ.ជ.ប.គ្រោងដាក់ពាក្យប្ដឹងទៅតុលាការប្រឆាំង សម រង្ស៊ី
ទស្សនៈមន្ត្រីខ្មែរចំពោះជោគជ័យរបស់ Barack Obama
សាររបស់ Obama ទៅកាន់ពិភពលោកក្រោយការឈ្នះឆ្នោត
ថាក់ស៊ីនគំរាមចង់ប្រើអំណាចពលរដ្ឋបើព្រះមហាក្សត្រមិនលើកលែងទោស
ស្ថានការណ៍នយោបាយនៅប្រទេសថៃវិលទៅរកភាពតានតឹងវិញ
សមាជិកសភាបក្សប្រជាជនបដិសេធសំណើគណបក្សសមរង្ស៊ី
បក្សជំទាស់ទាមទារឲ្យរដ្ឋាភិបាលបង្ហាញឯកសារថវិកាជាតិឆ្នាំ២០០៩
មន្ត្រីហ្វ៊ុនស៊ិនប៉ិចពិចារណាពីការចុះចូលជាមួយគណបក្សនរោត្ដមរណឫទ្ធិ