សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ពាក្យ​វប្បធម៌​គាំទ្រ​អ្នក​ទោស

ក្រុម​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ នេះ មាន​ពលរដ្ឋ​តវ៉ា​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ទោស​ជាច្រើន​ដង​ច្រើន​សារ។
ដោយ វណ្ណ វិចារ
2012-10-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ៣០៥
អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ប្រមាណ​ជិត ១០០​នាក់ យក​ញត្តិ​ដាក់​ថ្វាយ​ជូន​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះ​អង្គ​អន្តរាគមន៍​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី៨ តុលា ឆ្នាំ​២០១២។
RFA/Vichey Anandh

ករណី​ដំបូង ជា​ការ​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​ករណី​ទី២ ជា​ការ​តវ៉ា​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ។ មន្ត្រី​រដ្ឋាភិបាល បាន​ប្រកាស​ចំហ​ហៅ​អ្នក​ដែល​ចូល​រួម​ធ្វើ​ការ​តវ៉ា​នៅ​មុខ​តុលាការ​ថា ជា​ក្រុម​មនុស្ស​ប្រកាន់​វប្បធម៌​គាំទ្រ​អ្នក​ទោស។ ប៉ុន្តែ តំណាង​អ្នក​តវ៉ា និង​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​តវ៉ា បាន​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល កាល​ពី​សប្ដាហ៍​មុន បាន​ដាក់​ងារ​ឲ្យ​អ្នក​ដែល​តវ៉ា​នៅ​មុខ​តុលាការ ដើម្បី​ឲ្យ​តុលាការ​ដោះ​លែង​ជន​ជាប់​ចោទ​ថា ជា​ក្រុម​មនុស្ស​ដែល​ប្រើប្រាស់​វប្បធម៌​គាំទ្រ​អ្នក​ទោស និង​ព្យាយាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់។ ប៉ុន្តែ អ្នក​តវ៉ា និង​សង្គម​ស៊ីវិល បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល​ថា ក្រុម​មន្ត្រី​កំពុង​ព្យាយាម​លាប​ពណ៌​ពលរដ្ឋ។

តំណាង​ពលរដ្ឋ​តំបន់​បឹងកក់​ដែល​ទើប​តែ​ចេញ​ពី​គុក​ព្រៃស មិន​ដល់ ៣ខែ​ផង​នោះ អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី៩ តុលា មាន​ប្រសាសន៍​ថា ពលរដ្ឋ​បឹងកក់​បាន​ធ្វើ​សកម្មភាព​តវ៉ា​ជាច្រើន​ដង​ច្រើន​សារ ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​អ្នក​ភូមិ​បឹងកក់ បន្ទាប់​ពី​តុលាការ​សម្រេច​ចោទ​ប្រកាន់​អ្នក​បឹងកក់ ដោយ​អយុត្តិធម៌។ អ្នកស្រី​បន្ត​ថា អ្នក​បឹកកក់ មិន​គាំទ្រ​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​បំផ្លាញ​សង្គម​នោះ​ឡើយ។

អ្នកស្រី ទេព វន្នី បញ្ជាក់​ថា កន្លង​ទៅ​មាន​អ្នក​ទោស​ជាច្រើន​ដែល​តុលាការ​កាត់​ទោស ដូច​ជា​មន្ត្រី​ពុក​រលួយ ឈ្មួញ​គ្រឿង​ញៀន ចោរ​ប្លន់ ប៉ុន្តែ អ្នក​បឹកកក់ មិន​ដែល​ទៅ​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​ពួក​គេ​នោះ​ឡើយ៖ «គាត់​ចេះ​តែ​បង្វែរ​សាច់​រឿង ដូច​ជា​គាត់​ចេះ​តែ​ចោទ​ពួក​ខ្ញុំ​ថា ធ្វើ​តាម​គណបក្ស​ប្រឆាំង​ញុះញង់​ធ្វើ​តាម​ជន​បរទេស អីចឹង​ទៅ។ ឥឡូវ​ហ្នឹង​សួរ​ថា ពួក​ខ្ញុំ​តវ៉ា​ចង់​បាន​អី? ពួក​ខ្ញុំ​ចង់​បាន​ដំណោះស្រាយ»

អ្នកស្រី ទេព វន្នី បន្ត​ថា បើ​អាជ្ញាធរ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ពួក​គាត់​នឹង​មិន​តវ៉ា​ទៀត​ទេ។

ក្រុម​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា ការ​ចូល​រួម​តវ៉ា​របស់​ពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គេ​ខាត​បង់​ប្រាក់​ចំណូល ជីវភាព​ធ្លាក់​ចុះ និង​ជា​ញឹកញយ​ត្រូវ​រង​របួស​ដោយ​សារ​ការ​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ទៀត​ផង។

ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា រាល់​ការ​តវ៉ា ទាំង​ករណី​ទាម​ទារ​ដោះ​លែង​អ្នក​បឹងកក់ និង​លោក ម៉ម សូណង់ដូ សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត ហើយ​ពួក​គាត់​យល់​ថា សំណុំ​រឿង​ទាំង​នេះ​មិន​យុត្តិធម៌។ លោក​បន្ត​ថា ភាគ​ច្រើន​អ្នក​តវ៉ា​ជា​ជន​រងគ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី ហើយ​តំណាង​ពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ឈ្មួញ​អ្នក​មាន​អំណាច ប្តឹង​តុលាការ​ចាប់​អ្នក​ភូមិ​ដាក់​គុក​ជាដើម។

លោក អំ សំអាត បញ្ជាក់​ថា បើ​សិន​ជា​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ចប់​សព្វ​គ្រប់​នោះ ក៏​មិន​មាន​ហេតុផល​ណា​មួយ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​តវ៉ា​ទេ៖ «គាត់​តវ៉ា​រឿង​ដីធ្លី រឿង​ផ្ទះ​សម្បែង​របស់​គាត់ បើ​ដោះស្រាយ​ចប់​ហើយ គាត់​តវ៉ា​ទៀត បាន​អាច​ថា​បាន​គាត់​ធ្វើ​ការ​តវ៉ា​ដើម្បី​គាំទ្រ​ផ្នែក​ណា​មួយ ឬ​គាំទ្រ​គណបក្ស​នយោបាយ​ជាដើម។ តែ​បើ​បញ្ហា​អត់​ដោះស្រាយ​ឲ្យ​គាត់ ហើយ​ចោទ​ថា​គាត់​តវ៉ា​ដើម្បី​គណបក្ស​ណា គណបក្ស​ណា វា​ខុស បាន​ន័យ​ថា អា​ហ្នឹង​គ្រាន់​តែ​ជា​ការ​គេចវេស​ពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ប៉ុណ្ណោះ»

ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី កាល​ពី​ពេល​កន្លង​ទៅ បាន​ធ្វើ​សន្និសីទ​កាសែត ដោយ​លោក​បាន​ហៅ​ក្រុម​អ្នក​តវ៉ា​ថា ជា​ក្រុម​មនុស្ស​ប្រកាន់​វប្បធម៌​គាំទ្រ​អ្នក​ទោស។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ខិត​ខំ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ប្រសើរ ប៉ុន្តែ​អ្នក​រិះគន់​បែរ​ជា​និយាយ​ថា​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​វិញ៖ «បង្កើត​មួយ​ចំនួន​តូច​វឹកវរ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​បាន​នឹង​កំពុង​ពង្រឹង​ច្បាប់ គាត់​ទៅ​គាំទ្រ​អ្នក​ហ្នឹង​ទៅ​វិញ ឥឡូវ​ហ្នឹង វា​ទៅ​ជា​គាំទ្រ​អ្នក​ទោស អ្នក​ប្រព្រឹត្តិ​ល្មើស​ច្បាប់​ទៅ​វិញ។ ហ្នឹង​ជា​វប្បធម៌​គាំទ្រ​អ្នក​ទោស​ហើយ»

ទោះ​យ៉ាង​ណា​ក្តី អ្នក​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ លោក ថោង ថុន មាន​ប្រសាសន៍​ថា លោក​ធ្វើ​ការ​តវ៉ា​ដើម្បី​ទារ​យុត្តិធម៌​ឲ្យ​លោក ម៉ម សូណង់ដូ។ លោក​បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ធ្វើ​បាប​ពលរដ្ឋ​តែ​ត្រូវ​រួច​ទោស ផ្ទុយ​ពី​លោក ម៉ម សូណង់ដូ ដែល​ខិតខំ​ជួយ​ពលរដ្ឋ​បែរ​ត្រូវ​ជាប់​ឃុំ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ដើម្បី​យុត្តិធម៌​សង្គម​ប៉ុណ្ណោះ មិន​មាន​បំណង​ប្រឆាំង​រដ្ឋាភិបាល​នោះ​ឡើយ។

សង្គម​ស៊ីវិល​កត់​សម្គាល់​ឃើញ​ថា មាន​មនុស្ស​ជាច្រើន​ដែល​ធ្លាប់​មាន​អំណាច និង​ឥទ្ធិពល​នៅ​ក្នុង​សង្គម ហើយ​ត្រូវ​ជាប់​ទោស ព្រោះ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដូច​ជា លោក ម៉ឹក តារា និង​លោក ហេង ពៅ ជាដើម។ អ្នក​ទាំង​នោះ​ជាប់​ទោស​ម្នាក់ៗ​រាប់​សិប​ឆ្នាំ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ចេញ​មុខ​តវ៉ា​ឲ្យ​ដោះលែង​នោះ​ទេ ហើយ​ពលរដ្ឋ​ថែម​ទាំង​ស្វាគមន៍ និង​លើក​សរសើរ​ស្នាដៃ​បង្ក្រាប​បទឧក្រិដ្ឋ​របស់​រដ្ឋាភិបាល​ថែម​ទៀត។

ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម យល់​ឃើញ​ថា អ្នក​នៅ​តវ៉ា​មុខ​តុលាការ​ទាំង​អស់​ពិត​ជា​គាំទ្រ​អ្នក​ទោស​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ប្រាកដ​មែន។ ប៉ុន្តែ​អ្នក​ទោស​ដែល​ពួក​គេ​គាំទ្រ​ជា​ក្រុម​មនុស្ស​ធ្វើ​ការងារ​ផ្នែក​សង្គម អ្នក​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ជា​ពិសេស អ្នក​ដែល​រង​នូវ​អយុត្តិធម៌​ក្នុង​ជម្លោះ​ដីធ្លី មិន​មែន​ជា​អ្នក​ដែល​លួច​ប្លន់​សម្លាប់​មនុស្ស ឈ្មួញ​គ្រឿង​ញៀន ឬ​ពុក​រលួយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

You Youn !We know you have always supported KAO RAMY,because he has done a lot for your Vietnam !!! I'm I right???
You Youns,you think you can get away with this,but watch your days will come!!!

Oct 12, 2012 11:49 AM

អ្នក​អាន​អនាមិក

តើកែវរ៉ាមីធ្វើជាខ្វាក់ជាថ្លង់ឬ?បានជាមើលមិនដែលឃើញស្ដាប់មិនបាន នូវអំពើពុករលួយនៃរបបហ៊ុនសែននេះ!
ឬមួយលុយនិងអំណាចដ៏មហិមា កំពុងកប់ក្បាលយ៉ាងជ្រៅ រហូតដល់មិនស្គាល់ថាអ្វីជាយុត្តិធម៌ឬជាអយុត្តិម៌???

Oct 11, 2012 01:02 PM

BIG GROOP PEOPLE

ពី USA

We support Mr KAO RAMY Speaking. Continue to do your Great Speak!!!

Oct 10, 2012 11:57 AM

ណែត

ពី ភ្នំពេញ

ប្រាប់កែវរ៉េមីផងថា៖ អ្នកទោសរបស់ពួកក្រហមផ្តាច់ការច្រើនតែជាអ្មកធ្វើល្អទេ​ ដូចកាលវាសម្លាប់អស់៣លាននាក់មិនមែនបានន័យថាខ្មែរ៣លាននាក់នោះជាមនុស្សខូចទេ ប្រហែលជាមានតាយាយមាមីងរបស់កែវរ៉េមីងាប់កាលសម័យក្រហមប៉ុលពតផងដែរ។

Oct 10, 2012 08:53 AM

Vuth Lee

ពី Lowell, Massachusetts,U.S.A

After Hun Sen is over-thrown(not very long, I hope), Roads, buildings, schools, and others government's properties that is wrongly honored under Hun Sen' name, must be replaced by Mam Sonando's name and others(Chhut Wuthy, Chea Vichea, Sam Rainsy, Kem Sokha, Teap Mony or Borei Keilas', Boeung Kok's victims' names......). Hun Sen and his accomplices must be handcuffed, tortured along Mam Sonando Road or Street to remind the next Khmer generations never ever commit crime against our own people as this bad leader(Hun Sen). Sorry, it's sound a little bit cruel, but Hun Sen will be deserved this kind of sever punishment for what he had done to our NATION!!!!!

Oct 10, 2012 06:44 AM

មើល​មតិ​ទាំង​អស់.