ប្រភពបានបញ្ជាក់ថា នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ ទី២៣ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោក កែ គឹមយ៉ាន មិនបានស្តាប់បង្គាប់នាយករដ្ឋមន្រ្តី។
លោកនាយករដ្ឋមន្ត្រីចោទថា លោក កែ គឹមយ៉ាន មានដីមិនស្របច្បាប់ជាច្រើនកន្លែងនៅតាមខែត្រនានាដែលមិនមាននរណាហ៊ានប៉ះពាល់នោះឡើយ។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា លោក កែ គឹមយ៉ាន មិនត្រឹមតែប៉ុណ្ណោះហ៊ានឈ្លោះជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងមិនព្រមស្តាប់បង្គាប់ លោក ទៀ បាញ់ ថែមទៀត៕