អ្នកនាំពាក្យស្ថានទូតបារាំង លោកស្រី ឡូរិនស៍ ប៊ើណាឌី (Laurence Bernardi) មានប្រសាសន៍នៅថ្ងៃអង្គារ ទី២២ ខែមិថុនានេះថា ស្ថានទូតនៅមិនទាន់ទទួលបានការស្នើសុំ ដើម្បីនាំខ្លួនលោក សម រង្ស៊ី ពីប្រទេសបារាំងនៅឡើយទេ។
ប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី
លោកស្រីបានសរសេរសារអេឡិចត្រូនិក (Email) ថា ស្ថានទូតនៅមិនទាន់បានទទួលដំណឹង និងជួបទាក់ទងនឹងបញ្ហានេះនៅឡើយទេ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក សម រង្ស៊ី ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អឿង សៀង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ នេះ បានបញ្ជាឲ្យអាជ្ញាធរកម្ពុជា ធ្វើការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ពីបទមជ្ឈិម និងឧក្រិដ្ឋ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ។
លោកបន្ថែមថា លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់លិខិតក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១០។
លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលប្ដឹងក្រោយពេលដែលលោកបានផ្សព្វផ្សាយនូវឯកសារផែនទីរបស់ Google Earth ថាការបោះបង្គោលព្រំដែនរវាងខ្មែរ និងវៀតណាម លេខ១៨៤, ១៨៥, ១៨៦ និង ១៨៧ នាំឲ្យបាត់បង់ទឹកដីខ្មែរ។
លោក សម រង្ស៊ី មានប្រសាសន៍ពីប្រទេសបារាំងនៅថ្ងៃអង្គារ ទី២២ ខែមិថុនាថា លោកគ្មានការព្រួយបារម្ភពីរឿងតុលាការនៅកម្ពុជាទេ ពីព្រោះករណីរបស់លោក គឺករណីនយោបាយ។
លោក សម រង្ស៊ី បានអះអាងថា ៖ «រឿងនេះជារឿងនយោបាយសុទ្ធសាធរវាងប្រទេសវៀតណាម និងរូបខ្ញុំ សម រង្ស៊ី។ ដូច្នេះអ្វីដែលខ្ញុំធ្វើ គឺគ្រាន់តែការពារផលប្រយោជន៍ប្រទេសកម្ពុជា ហើយខ្ញុំមានភស្តុតាងច្បាស់លាស់ថា យួនបានបង្ខិតព្រំដែនដោយខុសច្បាប់ចូលមកក្នុងទឹកដីប្រទេសកម្ពុជា»។
លោក សម រង្ស៊ី ថាលោកនឹងអាចវិលត្រឡប់មកកម្ពុជាវិញ ដោយលោកនឹងប្រមូលការគាំទ្រអន្តរជាតិ ដើម្បីជំរុញឲ្យមានការវិលត្រឡប់របស់លោក ៖ «រឿងធំគឺរឿងប្រទេសជាតិ ដែលយើងត្រូវតែដោះស្រាយលើឆាកអន្តរជាតិ តាមផ្លូវទូត តាមផ្លូវនយោបាយ។ កុំយករឿងតុលាការអាយ៉ងយកមកលេងសើច យកមកធ្វើជាធំ!»។
អ្នកនាំពាក្យរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លោក ទិត សុធា មានប្រសាសន៍នៅថ្ងៃអង្គារ ទី២២ ខែមិថុនានេះ លោក សម រង្ស៊ី នឹងប្រឈមមុខនឹងការចាប់ខ្លួនប្រសិនបើគាត់វិលត្រឡប់មកកម្ពុជាវិញ ប៉ុន្តែអាជ្ញាធរនឹងមិនសើ្នឲ្យអាជ្ញាធរបារាំងចាប់ខ្លួនលោក សម រង្ស៊ី នៅបារាំងទេ។ លោកថា គ្មានការគាបសង្កត់ផ្នែកនយោបាយណាមួយទៅលើតុលាការកម្ពុជាទេ ចំពោះករណីលោក សម រង្ស៊ី។
លោក ទិត សុធា បានបញ្ជាក់ថា ៖ «មិនមែនជាកិច្ចការងារនយោបាយដូចលោក សម រង្ស៊ី លើកឡើងនោះទេ! ហើយក៏មិនមានការសម្របសម្រួលផ្នែកនយោបាយណាមួយ ដែលរាជរដ្ឋាភិបាលនឹងត្រូវជជែកពិភាក្សាជាមួយនឹងបុគ្គលលោក សម រង្ស៊ី នេះដែរ»។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង នៅថ្ងៃអង្គារ ទី២២ ខែមិថុនានេះ បដិសេធមិនធ្វើអត្ថាធិប្បាយ ថាតើក្រសួងនឹងធ្វើសំណើទៅកាន់ប្រទេសបារាំង ដើម្បីនាំខ្លួនលោក សម រង្ស៊ី មកកាន់តុលាការកម្ពុជា ឬយ៉ាងណានោះទេ៕
ប៉ូលិសចាប់ព្រះសង្ឃ លួន សុវ៉ាត នៅមុខតុលាការភ្នំពេញ
សាក្សី១រូបចូលបំភ្លឺតុលាការក្នុងសំណុំរឿងឃាតកម្មលោក ឈុត វុទ្ធី
តុលាការគ្រោងហៅអ្នកកាសែត២នាក់ឲ្យឆ្លើយបំភ្លឺសំណុំរឿងលោក ឈុត វុទ្ធី
តុលាការខេត្តកោះកុងសម្រេចឃុំខ្លួនជំនួយការផ្ទាល់លោក ហ៊ុន សែន
គណៈរដ្ឋមន្ត្រីពិនិត្យសេចក្ដីព្រាងច្បាប់បង្កើតសាលាឧទ្ធរណ៍តាមតំបន់
តុលាការចាត់ការសំណុំរឿងជំនួយការលោក ហ៊ុន សែន បង្កហិង្សា
ខ្មែរ២នាក់ត្រូវតុលាការអូស្ត្រាលីកាត់ទោសពីបទរត់ពន្ធគ្រឿងញៀន
សមត្ថកិច្ចខេត្តកំពតចាប់បញ្ជូនអ្នកកាសែតម្នាក់ទៅតុលាការ
ការចរចាបញ្ឈប់បណ្ដឹងជាឧបសគ្គក្នុងការកាត់បន្ថយអំពើរំលោភសេពសន្ថវៈ
មតិ
Click here to add your own comment