លោក សម រង្ស៊ី គ្រោង​ចូល​ស្រុក​វិញ​ក្រោយ​បោះ​ឆ្នោត​ឃុំ​សង្កាត់

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គ្រោង​នឹង​វិល​មក​កម្ពុជា​វិញ នៅ​​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ចប់។
ដោយ សុ ជីវី
2012-06-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម រង្ស៊ី​ ៣០៥
លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នកកាសែត​និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ីក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨។
RFA File

លោក សម រង្ស៊ី បាន​ប្រកាស​បែប​នេះ​តាម​សន្និសីទ​វីដេអូ ទៅ​កាន់​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​របស់​លោក នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អណត្តិ​ទី៣  នៅ​យប់​ថ្ងៃ​ទី​០១ ខែ​មិថុនា នា​មុខ​តុលាការ​កំពូល ឬ​អតីត​អាគារ​រដ្ឋ​សភា។

លោក សម រង្ស៊ី នៅ​តែ​បញ្ជាក់​ថា ការ​វិល​មកវិញ​នេះ គឺ​ពុំ​​ត្រូវ​ការ​អោយ​មាន​ការ​សម្រប​សម្រួល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។

អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​កណ្ដាល លោក សុន ឆ័យ ធ្លាប់​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស សម រង្ស៊ី ឈ្នះ​បាន​សំឡេង​ច្រើន​ដូច​ការ​រំពឹង​ទុក លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា​វិញ ដោយ​មិន​បារម្ភ​ពី​ទោស​ទណ្ឌ​ប្រឆាំង​រូប​លោក ដែល​ត្រូវ​កាត់​សេចក្ដី​ដោយ​តុលាការ​នា​ពេល​កន្លង​មក​នោះ​ទេ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​ប្រទេស​កម្ពុជា ផ្ដន្ទាទោស​អោយ​ជាប់​ពន្ធនាគារ​ជាង ១០​ឆ្នាំ ក្នុង​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ការ​ក្លែង​ឯកសារ​សាធារណៈ ក្លែង​​ឯកសារ​ផែនទី និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

អនុ​ប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ដែល​ហាម​ឃាត់​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​ទេ ប៉ុន្តែ​លោក សម រង្ស៊ី ត្រូវ​តែ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា។

អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត សុខ ទូច។ លោក​មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក សម រង្ស៊ី ធ្វើ​ដូច​ការ​ប្រកាស​របស់​លោក​មែន​នោះ គឺ​ជា​ហេតុ​ផល​ល្អ​សម្រាប់​លោក​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា។ លោក សុខ ទូច បញ្ជាក់​ថា ទោះ​ជា​បែប​ណា ទោស​កំហុស​របស់​លោក សម រង្ស៊ី គឺ​កើត​ឡើង​ដោយ​សារ​លោក​ខ្វល់​ខ្វាយ​ពី​ប្រយោជន៍​ជាតិ។

អ្នក​វិភាគ​ក៏​បាន​រំពឹង​ទុក​ដែរ​ថា គណបក្ស សម រង្ស៊ី អាច​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​សម្រាប់​ការបោះឆ្នោត​ជាតិ ក្នុង​ឆ្នាំ​២០១៣ ប្រសិន​បើ​លោក សម រង្ស៊ី បាន​វិល​មក​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (19)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Justice lover

ពី Phnom Penh

There's too much corruption in Cambodia. Now it's time that someone gotta stand up and say that's enough. And in order to do that he gotta fight smart! For some reasons I believe that Mr.Sam Rainsy is not afraid of coming back to Cambodia. It is just not the right time for him to come back. I just hope that Mr. Sam Rainsy will know that we all believe in him as much as he believe in us!

Jun 08, 2012 12:56 AM

ក្រុមសង្គមងងឹត

ពី ព្រះរាជាណាចក្រអច្ឆរិយៈ

មកវិញម៉ោ អាលនឹងបានចូលគុក កុំអោយមានរឿងអី អាងតែរត់ចោលស្រុកនោះ មកអេងនៅព្រៃសម្ដងមើ អស់ប៉ុន្មានមាស បើធ្វើខ្សោយចឹងម៉េចឈ្នះគេ! :D

Jun 07, 2012 06:36 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

Mr. SAM Ramraingsy, please come back to our homeland. we need strong opposite leader like you! I am so happy to hear you are back soon!

Jun 05, 2012 04:55 AM

អ្នក​អាន​អនាមិក

I'm waiting for you to become president in cambodia

Jun 05, 2012 03:44 AM

អ្នក​អាន​អនាមិក

welcome home, MR. president. many people are waiting for you to come home. we love you and we do need you in cambodia.

Jun 04, 2012 09:05 PM

មើល​មតិ​ទាំង​អស់.