លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសផងដែរនោះបានមានប្រសាសន៍ថា ភាគីខ្មែរនិងភាគីថៃនៅតែបន្តរឹតបន្តឹងសន្តិសុខសម្រាប់ស្ថានទូតរបស់ប្រទេសទាំងពីរ ។
ទោះជាយ៉ាងណាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថាស្ថានការណ៍នៅតែមានសភាពស្ងប់ស្ងាត់ដដែល ។
គួរជម្រាបថាអាជ្ញាធរក្រុងភ្នំពេញបានចាប់ផ្ដើមរឹតបន្តឹងសន្តិសុខនៅស្ថានទូតថៃ និងទីស្នាក់ការជំនួញនានារបស់ថៃក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានគម្រោងធ្វើបាតុកម្មប្រឆាំងនឹងប្រទេសថៃ ប្រសិនណាបើការស្នើសុំដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទទួលបរាជ័យនោះ ៕
