តំណាងពលរដ្ឋ៩នាក់នៅស្រុកជីក្រែង ខេត្តសៀមរាប ដែលសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងរឿងទំនាស់ដីស្រែប្រាំង រហូតមានការបង្រ្កាបដោយបាញ់រះពីកងសមត្ថកិច្ចផងនោះ ត្រូវបានតុលាការសាលាដំបូងនៃខេត្តនេះបង្គាប់ឲ្យដោះលែង៧នាក់ កាលពីព្រឹកថ្ងៃ២៧ តុលា។
ក្រុមប្រជាពលរដ្ឋមកពីឃុំជីក្រែង ស្រុកជីក្រែង ខែត្រសៀមរាប ឈរតវ៉ាពីបញ្ហាដីធ្លីនៅមុខសាលាដំបូង កាលពីថ្ងៃ១៩ មករា ២០០៩។
ចៅក្រមសាលាដំបូងខេត្តសៀមរាប បានប្រកាសសាលក្រមកាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា សម្រេចដោះលែងតំណាងប្រជាពលរដ្ឋឃុំជីក្រែង៧នាក់ និង២នាក់ទៀតបានបន្តឃុំខ្លួននៅឡើយ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគារខេត្តចំនួន៦ខែមកហើយ ក្នុងរឿងទំនាស់ដីស្រែប្រាំងជាង៩០ហិកតារ បណ្តាលឲ្យមានការបង្រ្កាបនិងបាញ់រះពីក្រុមសមត្ថកិច្ចផងនោះ។
ចៅក្រមសាលាដំបូងដែលជាអ្នកជម្រះក្តីរឿងនេះ លោក សួស ឡា បានមានប្រសាសន៍ថា តំណាងអ្នកភូមិជីក្រែង៧នាក់មិនត្រូវបានតុលាការរកឃើញកំហុសទើបសម្រេចដោះលែង ចំណែកឯ២នាក់ក្នុងចំណោមនោះ គឺមានការចោទប្រកាន់ពីបទបង្ករបួសស្នាមដល់ភាគីទំនាស់ដីធ្លីម្ខាងទៀត ទើបតុលាការសម្រេចបន្តឃុំខ្លួន ៖ «គាត់ជាប់ចោទពីបងបង្ករបួសស្នាម»។
លោក កៅ ស៊ូផា មេធាវីការពារតំណាងប្រជាពលរដ្ឋនៅឃុំជីក្រែងនោះ បានមានប្រសាសន៍ថា ការប្រកាសសាលក្រមរបស់តុលាការកាលពីព្រឹកមិញឃើញថា មានភាពយុត្តិធម៌ខ្លះដែលអាចទទួលយកបាន ប៉ុន្តែទោះយ៉ាងណាករណីដែលចៅក្រមសម្រេចឃុំខ្លួនបុរស២នាក់បន្តនោះ លោកមិនអាចទទួលយកបានទេ ហើយប្រហែលជាអាចនឹងដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍។
លោក កៅ ស៊ូផា មានប្រសាសន៍ដូច្នេះ ៖ «មានភាពយុត្តិធម៌ខ្លះ ប៉ុន្តែកន្លងមកឃើញថាឃោរឃៅពេកហើយ បាញ់គេហើយថាគេប្លន់ទៀត វាដូចជាហួសពេក។ រឿងនេះប្រហែលជាប្ដឹងឧទ្ធរណ៍សម្រាប់ពីរនាក់ទៀត ព្រោះអីការឃុំខ្លួនមួយឆ្នាំយើងមិនអាចទទួលយកបានទេ ហើយណាមួយឃើញការដែលធ្វើហ្នឹង គឺដើម្បីបិទបាំងទេ មិនមែនជាការពិត ព្រោះហេតុការណ៍ត្រូវអនុវត្តដីការបស់ខេត្តផង ទៅចាប់ជនល្មើសផង វាលាយឡំគ្នា»។
អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ខេត្តសៀមរាប លោក ចៅ ល័ក្ខវណ្ណា បានមានប្រសាសន៍ថា បុរស២នាក់ក្នុងចំណោមនោះ គឺឈ្មោះ ឆេង សាវឿន ហៅ ឃឹម សាវឿន និងឈ្មោះ ចាន់ ណូន ត្រូវបានតុលាការចោទប្រកាន់ពីបទបង្ករបួសស្នាមលើអ្នកដទៃ ដោយបន្តឃុំខ្លួនក្នុងពន្ធនាគាររយៈពេល១ឆ្នាំទៀត និងធ្វើការពិន័យជាប្រាក់លើបុរសទាំង២នាក់ចំនួន៣លានរៀលផង។
លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ដូច្នេះ ៖ «ប្រកាសសាលក្រមលឿនដូចរន្ទៈអ៊ីចឹង មួយភ្លែត ប្រហែល៥នាទីចប់។ នៅជាប់ពីរនាក់ ឆេង សាវឿន និង ចាន់ ណូន លើកលែងបទប្លន់ តែជាប់បទបង្ករបួសស្នាមលើភាគីម្ខាង»។
តំណាងប្រជាពលរដ្ឋឃុំជីក្រែង នៃស្រុកជីក្រែង ខេត្តសៀមរាប ចំនួន៩នាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនតាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៩ កន្លងមក បន្ទាប់ពីអ្នកភូមិជីក្រែងរាប់រយនាក់បានលើកគ្នាតវ៉ាបញ្ហាទំនាស់ដីស្រែប្រាំង៩២ហិកតារ នៅទំនប់៧៨សួង ក្នុងរឿងជម្លោះជាមួយប្រជាពលរដ្ឋឃុំអន្លង់សំណរ ហើយត្រូវបានសមត្ថកិច្ចចម្រុះបង្រ្កាបដោយប្រើអាវុធបាញ់រះលើក្រុមអ្នកតវ៉ា បណ្តាលឲ្យរងរបួស៤នាក់ និងចាប់ខ្លួនជាង៣០នាក់ និងក្រោយមកធ្វើការដោះលែងវិញ ចំណែក៩នាក់ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្នជាច្រើនខែក្នុងពន្ធនាគារនោះ៕
អាជ្ញាធរខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៤នាក់បន្ថែមទៀតក្នុងរឿងជម្លោះដី
ជនជាតិភាគតិចនៅមណ្ឌលគិរីបារម្ភថាក្រុមហ៊ុនធ្វើឲ្យបាត់ដីចម្ការវិលជុំ
ពលរដ្ឋមានជម្លោះដីនៅឧត្ដរមានជ័យបន្តតវ៉ានៅទីស្ដីការគណៈរដ្ឋមន្រ្តី
ស្ថានភាពបញ្ហាជម្លោះដីនៅស្រុកសន្ទុកខេត្តកំពង់ធំ
សង្គមស៊ីវិលស៊ើបអង្កេតករណីក្រុមហ៊ុនរំលោភបំពានលើជនជាតិភាគតិច
សមត្ថកិច្ចខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៣នាក់ក្នុងរឿងជម្លោះដី
តុលាការរាជធានីភ្នំពេញគ្រោងបើកសវនាការករណីមឿងសុនម្ដងទៀត
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
សមត្ថកិច្ចខែត្រកំពង់ធំបាញ់បង្រ្កាបការតវ៉ារបស់ពលរដ្ឋក្នុងរឿងជម្លោះដី
ក្រសួងយុត្តិធម៌គ្រោងជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅសមរង្ស៊ីឆាប់ៗ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
ការប្រព្រឹតរបស់អជ្ញធ៌មគឺធ្វើបានតែចំពោះអ្នកដែលគ្មានអំណាច ហើយជាពិសេសគឺចំពោះអ្នកដែលមានជម្លោះជាមួយ អ្នកមានអំណាច។ ហើយតុលាការគឺជាឧបករណ៍របស់ អជ្ញាធម៌ នេះបើតាមខ្ញុំយល់
2009-10-28 21:11
I live far away from my country for 34 years. I know nothing about true news from Cambodia, except the news via RFA/Khmer. The Land conflict is all over the country. Most of the leaders that represented the victims who are lost the land, are alway be arrested and thrown into jail withot cause. Someone gripped their land; and they stood up to protect their own land; but the judges said they are wrong; they are land stealers and put them in jail. Where is justice, judges? Where and what is the name of Law University that you learn from? <br>I understand, our country need devolop; we need land to build high tech building, to build factort Ect...; but we should do in harmony manner, not agressive and brutal like a beast.
2009-10-28 14:43
Dear Cambodian autority and judge. You did very good by shooting them and put some in jail. Khmer people have no value, they only understand AK-47 they don't understand talking. Let them die.
2009-10-28 10:17
មើលមតិទាំងអស់.