នៅព្រំដែនកម្ពុជា-ថៃបន្ទាប់ពីទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃបានត្រូវចុះថយចាប់ពីថ្ងៃព្រហស្បតិ៍ ទី៥ វិច្ឆិកាមក ការធ្វើដំណើរនិងដំណើរការរកស៊ីនៅតាមព្រំដែនមិនមានការផ្លាស់ប្តូរអ្វីទេ។
ទិដ្ឋភាពនៅលើស្ពានមិត្តភាពកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃ៦ វិច្ឆិកា ២០០៩។
លោក ស ចំរុង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ពីម្តុំច្រកប៉ោយប៉ែត កាលពីជិតអធ្រាត្រថ្ងៃសៅរ៍ថា សភាពការណ៍នៅធម្មតាទេ។
លោក ស ចំរុង បានបញ្ជាក់ថា ៖ «នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ជាពិសេសនៅខេត្តបន្ទាយមានជ័យយើង គឺថាសភាពការណ៍តាមព្រំដែននៅធម្មតា។ ប្រជាពលរដ្ឋចេញចូល ឆ្លងដែនអីធម្មតា ហើយទំនាក់ទំនងរវាងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានកម្ពុជាយើងជាមួយថៃហ្នឹង បានជជែកគ្នាថា រឿងនយោបាយទុកឲ្យថ្នាក់លើដោះទៅ រឿងយើងនៅព្រំដែន រក្សាមិត្តភាព សុវត្ថិភាព កុំឲ្យមានការប៉ះពាល់គ្នា។ និយាយរួមសភាពការណ៍នៅតាមព្រំដែនល្អ ហើយនៅជាធម្មតា ដោយសារប្រជាពលរដ្ឋនៅព្រំដែនគាត់ធ្លាប់នឹងសភាពការណ៍អ៊ីចឹង អ៊ីចឹងគាត់អត់ភ្ញាក់ផ្អើលអីទេ ហើយទំនាក់ទំនងក៏នៅធម្មតា ការចេញចូលរកស៊ី ដឹកជញ្ជូនអីវ៉ាន់អីធម្មតា»។
ឃឹម សារ៉ង ៖ តើលោកមានជ្រាបទេថា សភាពការណ៍ប្រជាជនថៃទៅវិញដែលនៅជាប់ទល់ដែនហ្នឹងគេយ៉ាងម៉េចដែរ?
ស ចំរុង ៖ សភាពការណ៍ប្រជាជននៅទល់ដែនគាត់អត់ចង់មានជម្លោះមានអីដែរ ព្រោះប្រជាជនថៃហ្នឹងដូចជាចែកជាពីរក្រុមហើយ មួយអាវលឿងគាំទ្ររដ្ឋាភិបាល មួយអាវក្រហមគាំទ្រថាក់ស៊ីន ហើយយើងប៉ាន់ស្មានទៅប្រជាពលរដ្ឋច្រើនណាស់ដែលគាត់គាំទ្រថាក់ស៊ីន ហើយអ៊ីចឹងគាត់អត់ភ្ញាក់ផ្អើលនឹងសភាពការណ៍អ៊ីចឹងទេ។ គាត់មានតែបន្ទោលរដ្ឋាភិបាលថៃគាត់ រឿងបន្តិចបន្តួចធ្វើឲ្យទៅជារឿងធំអីអ៊ីចឹងណា៎! អាហ្នឹងតាមព័ត៌មានអ្នកជាយដែនថៃដែលយើងស្គាល់។
ថៃមិនទាន់មានគម្រោងការបិទច្រកព្រំដែនជាមួយកម្ពុជា
ប្រទេសថៃឲ្យដឹងពីថ្ងៃសៅរ៍ ទី៧ វិច្ឆិកា ថា ថៃមិនទាន់មានផែនការបិទព្រំដែនខ្លួនជាមួយកម្ពុជានោះនៅឡើយទេ ថ្វីបើមានទំនាស់ផ្នែកការទូតក្តី ក៏ប៉ុន្តែថៃនឹងស្វែងរកការធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ប្រសិនបើលោក ថាក់ស៊ីន ទៅស្រុកខ្មែរដើម្បីធ្វើជាទីប្រឹក្សានៃរដ្ឋាភិបាលនោះ។
លោកនាយករដ្ឋមន្ត្រី អាភីស៊ិត វេតឆាឈីវ៉ាក់ មានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ដែរថា លោកមិនទទួលយកទស្សនៈដែលថា ករណីលោក ថាក់ស៊ីន ជាបញ្ហានយោបាយនោះឡើយ ហើយនោះគឺជាការអនុវត្តដោយត្រង់ៗចំៗនូវច្បាប់របស់ថៃ។
ប្រធានសមាគមអាស៊ានជំរុញឲ្យកម្ពុជានិងថៃខិតខំប្រឹងប្រែងទប់ស្ថានការណ៍
នៅចំពោះមុខទំនាស់រវាងកម្ពុជានិងថៃនេះ ប្រធានរបស់សមាគមអាស៊ានបានជំរុញឲ្យប្រទេសថៃនិងកម្ពុជាខំទប់ឲ្យបានជាអតិបរិមានៅចំពោះមុខភាពតានតឹងដែលកើតមានឡើងក្នុងបញ្ហាដែលរដ្ឋាភិបាលក្រុងភ្នំពេញផ្តល់តំណែងដល់អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងគេចខ្លួននោះ។
លោក ស៉ូរិន ពិតស៊ូវ៉ាន់ (Surin Pitsuvan) អគ្គលេខាធិការរបស់សមាគមអាស៊ានមានប្រសាសន៍ពីថ្ងៃសៅរ៍ថា សមាគមអាស៊ានដែលមានសមាជិក១០ប្រទេសមិនត្រូវបង្ហាញឲ្យឃើញថា មានទំនាស់បែកបាក់គ្នាឡើយនៅមុនកិច្ចប្រជុំជាប្រវត្តិសាស្ត្រក្នុងខែវិច្ឆិកានេះ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជាមួយនឹងមេដឹកនាំនៅតំបន់នោះ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ចំនួនពលរដ្ឋខ្មែរដែលថៃចាប់បញ្ជូនមកកម្ពុជាវិញមានការកើនឡើង
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
សមរង្ស៊ីប្រតិកម្មទៅនឹងការព្យួរអភ័យឯកសិទ្ធិ
ក្រសួងយុត្តិធម៌គ្រោងជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅសមរង្ស៊ីឆាប់ៗ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
listen to your prime minister.This is the best way to resolve the conflict.I praise general Chea Dara and his excellency Kun Kim.Please continue to do so to win hearts and minds of both country people.
2009-11-08 11:05
Please,do not use this matter to provoke more conflict of any kind.I would like to urge both government officials to resolve this matter wisely and peacefully. Remember,war victory is destruction,peace victory is construction. We do not need any war. <br>Leave political conflict to the head of governments to resolve.Civilians do your duty to improve your lives.
2009-11-08 09:16
មើលមតិទាំងអស់.