ពលករខ្មែរដែលបានចេញទៅបម្រើការនៅប្រទេសថៃ បានសម្តែងការភ័យព្រួយ ខណៈរាជរដ្ឋាភិបាលកម្ពុជានិងថៃ បានសម្រេចដកឯកអគ្គរាជទូតរៀងៗខ្លួនឲ្យត្រឡប់ទៅប្រទេសវិញ ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់នៅតែបន្តធ្វើការជាធម្មតាដោយមិនមានអ្វីប្រែប្រួលទេ។
ពលករខ្មែរកំពុងចុះឈ្មោះសុំទៅធ្វើការនៅក្រៅប្រទេសនៅការិយាល័យក្រុមហ៊ុនមួយនាទីក្រុងភ្នំពេញ រូបថត ខែកុម្ភៈ ២០០៩។
លោក សាន រតនា ជាពលករខ្មែរមានស្រុកកំណើតនៅខេត្តសៀមរាប ដែលបានទៅបម្រើការនៅក្រុមហ៊ុន ភី.អេស ហ្វូដ ចំកាត់ (P.S. Food Limited) ប្រទេសថៃ រយៈពេលជាងពីរឆ្នាំមកហើយនោះ បានអះអាងប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា នេះថា ពលករខ្មែររាប់ពាន់នាក់ដែលចេញទៅធ្វើការឲ្យក្រុមហ៊ុនផលិតចំណីអាហារនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃទាំងអស់ គឺមានការភិតភ័យជាខ្លាំង បន្ទាប់ពីព័ត៌មានដែលពួកគេទទួលបានទាក់ទងទៅនឹងការដែលកម្ពុជា-ថៃ បានដកឯកអគ្គរាជទូតចេញពីប្រទេសកម្ពុជា។
ថ្វីបើដូច្នេះក្ដី លោកបញ្ជាក់ថា ស្ថានការណ៍រស់នៅរបស់ពលករខ្មែរទាំងអស់ដែលបម្រើការនៅប្រទេសថៃ គឺមិនមានបញ្ហាអ្វីកើតឡើងនោះទេខណៈនេះ។
លោក សាន រតនា ឲ្យដឹងដូច្នេះ ៖ «អត់មានអីទេ ចាំមើលចេញបញ្ជាតែពីថៅកែ បើសិនជាថាម៉េច គេបញ្ជូនដូចកាលដុតស្ថានទូតអ៊ីចឹង»។
អ្នកស្រី ប្រាក់ សុខខេង មានទីលំនៅខេត្តបាត់ដំបង ដែលបានទៅធ្វើការនៅប្រទេសថៃនេះដែរ បញ្ជាក់ឲ្យដឹងដូច្នេះ ៖ «បើទៅអត់មានអីហូប ចេះតែនៅៗសិនទៅ មើលគេមើលឯង។ មិនដឹងម៉េចទេ កូនចៅនៅខ្មែរផងអីផង»។
ដោយឡែកពលករខ្មែរឈ្មោះ សុខ សុភ័ក្រ្ដ បានរៀបរាប់ឲ្យដឹងពីស្ថានភាពរស់នៅរបស់ពលករខ្មែរនៅប្រទេសថៃទាំងអស់ គឺមានការភ័យខ្លាច ប៉ុន្តែការរស់នៅពេលបច្ចុប្បន្ននេះ មិនមានបញ្ហាអ្វីកើតឡើងនោះទេ។
លោក សុខ សុភ័ក្រ្ដ មានប្រសាសន៍ដូច្នេះ ៖ «ភ័យចេះតែភ័យហើយ តែយើងអត់ ខ្វះខាតចេះតែនៅៗហើយ ចាំមើលគេមើលឯង»។
ពលករខ្មែរម្នាក់ទៀតដែលបានទៅបម្រើការនៅក្រុមហ៊ុននៅប្រទេសថៃ ជាង៨ឆ្នាំមកហើយនោះ មានប្រសាសន៍ដោយស្នើសុំមិនឲ្យបញ្ចេញឈ្មោះថា ការរស់នៅរបស់ប្រជាពលករខ្មែរ ដែលបម្រើការនៅប្រទេសថៃទាំងអស់ពេលបច្ចុប្បន្ននេះ គឺស្ថានការណ៍រស់នៅស្ថិតនៅធម្មតាទេ ប៉ុន្តែស្ថិតក្នុងការព្រួយបារម្ភនិងភ័យខ្លាច ៖ «ធម្មតា វាមិនមានអីកើតឡើងភ្ញាក់ផ្អើលទេ បារម្ភចេះតែបារម្ភហើយ រឿងធ្វើការចេះតែធ្វើបណ្ដើរៗហើយ រឿងមានបញ្ហាគេប្រាប់ទៅ...»។
យោងតាមប្រសាសន៍របស់លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក្នុងសន្និសីទកាសែត នាយប់ថ្ងៃទី៥ ខែវិច្ឆិកាកន្លងទៅនេះ បានឲ្យដឹងថា ការសម្រេចដកឯកអគ្គរាជទូតខ្មែរចេញពីប្រទេសថៃ គឺដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលថៃ ដែលបានកោះហៅលោក ប្រាសាស ប្រាសាវិនិឆៃ (Prasas Prasavinitchai) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឲ្យប្រឡប់ចូលទៅទីក្រុងបាងកកវិញ។
លោកបានបញ្ជាក់ថា នៅពេលដែលរដ្ឋាភិបាលថៃ សម្រេចបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់មកបំពេញបេសកម្មការទូតនៅកម្ពុជាវិញនោះ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងបញ្ជូនឯកអគ្គរាជទូតកម្ពុជា ទៅបន្តបេសកម្មការទូតនៅប្រទេសថៃវិញដែរ។
លោក សុខ អាន បានឲ្យដឹងថា ការសម្រេចចិត្តធ្វើបដិការដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ដែលពុំធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយការធ្វើទំនាក់ទំនងគ្នាទៅមកឆ្លងដែនរវាងប្រជាជនទាំងពីរនឹងនៅតែប្រព្រឹត្តទៅដូចធម្មតា៕
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
សមរង្ស៊ីប្រតិកម្មទៅនឹងការព្យួរអភ័យឯកសិទ្ធិ
ក្រសួងយុត្តិធម៌គ្រោងជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅសមរង្ស៊ីឆាប់ៗ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Don't worry, samdach ov Hun Sen and samdach meir Bun Rany will take care all the people that lose the job from Thai, 25 klg of rice 1 case of noddle, 1 kramar, 1 sarong and good-bye see you 2012.
2009-11-08 12:19
Cammarad Hun Sen, took a wrong step, use Cambodia acts like Sam Kok, a Chinese story. People will suffer in many area of lives ( no food no support, no job - - -) . because of this unaware attitude. In my awareness,
2009-11-07 14:58
There are many khmer people still working in Thailand. The more trouble situation of both countries will bring more facing jobless to workers. Who will be responsible on their unemployment of those workers?.
2009-11-07 02:56
There are many khmer people still working in Thailand. The more trouble situation of both countries will bring more facing jobless to workers. Who will be responsible on their unemployment of those workers?.
2009-11-07 02:44
មើលមតិទាំងអស់.