តាមទីភ្នាក់ងារសារព័ត៌មានបារាំង អេអេហ្វភី (AFP) បានឲ្យដឹងថា កិច្ចព្រមព្រៀងនោះទាក់ទងជាមួយការឲ្យកម្ពុជាខ្ចីប្រាក់និងកិច្ចព្រមព្រៀងបត្យាប័ន។
មន្ត្រីជាន់ខ្ពស់កម្ពុជាបានឲ្យដឹងថា ការមកទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហើយមានរយៈពេល២ថ្ងៃ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េ យុនហាប់ បានឲ្យដឹងថា ការវិនិយោគរបស់កូរ៉េខាងត្បូងមកកម្ពុជាបានកើនពី៣០លានដុល្លារនៅឆ្នាំ១៩៩៧មកបច្ចុប្បន្នបានដល់២៥០០លានដុល្លារ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ មានគម្រោងទៅទស្សនាប្រាសាទអង្គរវត្តមុនពេលចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ៕
