ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​គ្រោង​វិនិយោគ​លើ​ដំណាំ​ពោត​នៅ​ស្រុក​ខ្មែរ

2009-06-10

មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ ឈ្មោះ KOGID Cambodia គ្រោង​នឹង​វិនិយោគ​ចំនួន ១៥០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ដាំ​និង​ច្នៃ​គ្រាប់​ពោត​ធ្វើ​ជា​អាហារ​សត្វ​សម្រាប់​លក់​ចេញ។

លោក ច័ន្ទ តុង​អ៊ីវ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ទទួល​បន្ទុក​ផ្នែក​វិនិយោគ បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ផ្សាយ​ពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​នេះ​មាន​ផែនការ​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា ហើយ​នឹង​ទិញ​ពោត​ពី​ខេត្ត​៤ ដែល​មាន​ផលិតផល​ខ្ពស់។

លោក​បន្ត​ថា ឆ្នាំ​នេះ គេ​គ្រោង​ទិញ​ពោត​ក្នុង​បរិមាណ ៧​ម៉ឺន​តោន ទៅ ១៥​ម៉ឺន​តោន ពី​ខេត្ត​បាត់ដំបង ប៉ៃលិន កំពង់ចាម និង​ខេត្ត​កណ្តាល ហើយ​គេ​ក៏​គ្រោង​នឹង​ផលិត​ម៉ាស៊ីន​សម្ងួត​ពោត​ផង​ដែរ។

លោក​រដ្ឋលេខាធិការ ច័ន្ទ តុង​អ៊ីវ បន្ត​ទៀត​ថា កន្លង​មក កសិករ​លក់​ពោត​ទៅ​ឲ្យ​តែ​ថៃ​និង​យៀកណាម​ប៉ុណ្ណោះ ហើយ​ទីផ្សារ​ទាំង​នោះ​មិន​ទៀង​ទាត់​ទេ ជួន​កាល​គេ​ទិញ ប៉ុន្តែ​ជួន​កាល​គេ​ក៏​មិន​ទិញ។

លោក តុង សាវុធ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន KOGID Cambodia មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់​កាល​ដំបូង​ពី​ឆ្នាំ​២០០៩ ដល់ ២០១២ គឺ​ដាក់​ទុន​តែ ៣៨​លាន​ដុល្លារ​ប៉ុណ្ណោះ​សិន។

លោក​បន្ត​ថា កំពុង​ទាក់ទង​នឹង​ឈ្មួញ​កណ្តាល​ឲ្យ​ទិញ​ពោត​ស្ងួត​ក្នុង​តម្លៃ ២០០​ដុល្លារ ទៅ ២១០​ដុល្លារ ក្នុង ១​តោន​ពោត​ស្ងួត៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ក្រុមហ៊ុន​វៀតណាម​គ្រោង​មក​រាវ​រក​ប្រេងកាត​នៅ​ក្នុង​បឹង​ទន្លេសាប

WB៖ GDP​របស់​កម្ពុជា​ធ្លាក់ចុះ​-២%​ក្នុង​ឆ្នាំ​២០០៩

កម្ពុជា​-​ថៃ​គ្រោង​អនុញ្ញាត​ឲ្យ​ទេសចរ​ចេញ​ចូល​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ

ក្រុមហ៊ុន​វៀតណាម​ស្នើសុំ​អាជ្ញាប័ណ្ណ​រក​ដី​សម្បទាន​កាន់តែ​ច្រើន​ឡើងៗ

អ្នក​ជំនាញ​និយាយ​ពី​ផល​ប៉ះពាល់​របស់​កម្ពុជា​ក្នុង​ពេល​មាន​វិបត្តិ​ពិភព​លោក

រោងចក្រ​៧៧​នៅ​កម្ពុជា​បិទ​ទ្វារ​ក្នុង​ដើម​ឆ្នាំ​នេះ​ដោយសារ​វិបត្តិ​ពិភពលោក

IMF៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក

ស.រ.អា.​ផ្ដល់​ថវិកា​ជិត​៨​លាន​ដុល្លារ​ដើម្បី​ជំរុញ​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា

ចៅហ្វាយ​ខេត្ត​នៃ​ប្រទេស​GMS​ជួប​ជុំ​គ្នា​អំពី​រឿង​សេដ្ឋកិច្ច

កម្ពុជា​ចូល​ជា​សមាជិក​សមាគម​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ