មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ឈ្មោះ KOGID Cambodia គ្រោងនឹងវិនិយោគចំនួន ១៥០លានដុល្លារអាមេរិកដើម្បីដាំនិងច្នៃគ្រាប់ពោតធ្វើជាអាហារសត្វសម្រាប់លក់ចេញ។
លោក ច័ន្ទ តុងអ៊ីវ រដ្ឋលេខាធិការក្រសួងកសិកម្មទទួលបន្ទុកផ្នែកវិនិយោគ បានមានប្រសាសន៍ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ដែលផ្សាយពីថ្ងៃអង្គារថា ក្រុមហ៊ុននេះមានផែនការវិនិយោគរយៈពេលវែងនៅកម្ពុជា ហើយនឹងទិញពោតពីខេត្ត៤ ដែលមានផលិតផលខ្ពស់។
លោកបន្តថា ឆ្នាំនេះ គេគ្រោងទិញពោតក្នុងបរិមាណ ៧ម៉ឺនតោន ទៅ ១៥ម៉ឺនតោន ពីខេត្តបាត់ដំបង ប៉ៃលិន កំពង់ចាម និងខេត្តកណ្តាល ហើយគេក៏គ្រោងនឹងផលិតម៉ាស៊ីនសម្ងួតពោតផងដែរ។
លោករដ្ឋលេខាធិការ ច័ន្ទ តុងអ៊ីវ បន្តទៀតថា កន្លងមក កសិករលក់ពោតទៅឲ្យតែថៃនិងយៀកណាមប៉ុណ្ណោះ ហើយទីផ្សារទាំងនោះមិនទៀងទាត់ទេ ជួនកាលគេទិញ ប៉ុន្តែជួនកាលគេក៏មិនទិញ។
លោក តុង សាវុធ អ្នកគ្រប់គ្រងក្រុមហ៊ុន KOGID Cambodia មានប្រសាសន៍ថា ក្នុងដំណាក់កាលដំបូងពីឆ្នាំ២០០៩ ដល់ ២០១២ គឺដាក់ទុនតែ ៣៨លានដុល្លារប៉ុណ្ណោះសិន។
លោកបន្តថា កំពុងទាក់ទងនឹងឈ្មួញកណ្តាលឲ្យទិញពោតស្ងួតក្នុងតម្លៃ ២០០ដុល្លារ ទៅ ២១០ដុល្លារ ក្នុង ១តោនពោតស្ងួត៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ក្រុមហ៊ុនវៀតណាមគ្រោងមករាវរកប្រេងកាតនៅក្នុងបឹងទន្លេសាប
WB៖ GDPរបស់កម្ពុជាធ្លាក់ចុះ-២%ក្នុងឆ្នាំ២០០៩
កម្ពុជា-ថៃគ្រោងអនុញ្ញាតឲ្យទេសចរចេញចូលដោយពុំចាំបាច់មានទិដ្ឋាការ
ក្រុមហ៊ុនវៀតណាមស្នើសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់តែច្រើនឡើងៗ
អ្នកជំនាញនិយាយពីផលប៉ះពាល់របស់កម្ពុជាក្នុងពេលមានវិបត្តិពិភពលោក
រោងចក្រ៧៧នៅកម្ពុជាបិទទ្វារក្នុងដើមឆ្នាំនេះដោយសារវិបត្តិពិភពលោក
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ចៅហ្វាយខេត្តនៃប្រទេសGMSជួបជុំគ្នាអំពីរឿងសេដ្ឋកិច្ច
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.