លោក សុខ អាន ដួល​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ងងឹត​មុខ​ដួល​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព និង​​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​បន្ទាន់​នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ នេះ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​មួយ​រូប បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក សុខ អាន បាន​ដួល​ក្នុង​ពិធី​ដង្ហែ​ព្រះ​បរម​សព​នេះ ដោយសារ​អស់​កម្លាំង​ខ្លាំង ក្រោយ​ពី​លោក​ទើប​វិល​ត្រឡប់​មក​ពី​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​វិញ។

ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​បាន​នាំ​លោក សុខ អាន ចេញ​ពី​មន្ទីរពេទ្យ​វិញ​ហើយ នៅ​វេលា​ម៉ោង ១០​ព្រឹក ដោយ​សុខភាព​លោក​បាន​វិល​មក​ធម្មតា​វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។