លោក ជូង ជូងី មេធាវីការពារក្តីលោក សម រង្ស៊ី មានប្រសាសន៍ថា ៖ «ទី១ខ្ញុំដាក់ពាក្យការពារក្ដីឲ្យឯកឧត្ដម សម រង្ស៊ី ទី២ខ្ញុំដាក់ពាក្យសុំថតសំណុំរឿងពីមេធាវីរដ្ឋាភិបាលប្ដឹងឯកឧត្ដម សម រង្ស៊ី និងទី៣សុំឲ្យអយ្យការ ឬតំណាងអយ្យការពន្យារពេលការចូលមកឆ្លើយបំភ្លឺរបស់ឯកឧត្ដម សម រង្ស៊ី ព្រោះឯកឧត្ដម សម រង្ស៊ី ឥឡូវនេះអត់នៅស្រុកខ្មែរទេ គឺជាប់បំពេញបេសកកម្មនៅក្រៅប្រទេស»។
លោក ជូង ជូងី មានប្រសាសន៍ឲ្យដឹងបន្ថែមថា មេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជាបានប្តឹងលោក សម រង្ស៊ី ចំនួនពីរករណី គឺរឿងផ្សាយព័ត៌មានមិនពិតនិងក្លែងឯកសារសាធារណៈតាមប្រព័ន្ធអ៊ិនថឹណិត៕
