តុលាការខេត្តស្វាយរៀងបានកាត់ទោសមន្ត្រីក្រុមប្រឹក្សាស្រុកស្វាយទៀប ខាងគណបក្សសមរង្ស៊ីខេត្តស្វាយរៀងឲ្យជាប់គុក៦ខែ ក្រោមបទចោទថា បំផ្លាញទ្រព្យសម្បតិ្តឯកជន។
តុលាការខេត្តស្វាយរៀង កាលពីថ្ងៃពុធ ២០ មករា បានផ្តន្ទាទោសប្រធានគណបក្សសមរង្ស៊ីនៅក្នុងខេត្តស្វាយរៀង និងជាសមាជិកក្រុមប្រឹក្សាស្រុកស្វាយទៀប គឺលោក គង់ អាន ឲ្យជាប់គុក៦ខែនិងផាកពិន័យជាប្រាក់ចំនួន១០ម៉ឺនរៀល ស្មើនឹង២៥ដុល្លារអាមេរិក ក្រោមបទបំផ្លាញទ្រព្យសម្បត្តិរបស់លោកស្រី សុខ សារ៉ុម ជាប្អូនថៃ្លរបស់ចៅក្រម គឺលោក ផង់ សាម៉ុន ដែលជាអនុប្រធានតុលាការខេត្តស្វាយរៀង។
តុលាការខេត្តស្វាយរៀងដដែល បានសម្រេចព្យួរទោស៦ខែនោះរយៈពេល២ខែ គិតចាប់ពីថៃ្ងចាប់ខ្លួនកាលពីថៃ្ងទី១ ខែតុលា ឆ្នាំ២០០៩កន្លងទៅ។
លោក មាស ខេង ជាសមាជិកក្រុមបឹក្សាខេត្ដស្វាយរៀងខាងគណបក្សប្រឆាំងសមរង្ស៊ី ដែលបានតាមដាននៅក្នុងសវនាការនៅតុលាការខេត្តស្វាយរៀងកាលពីថៃ្ងពុធ ២០ មករានេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «រឿងធំៗយើងឃើញថា តុលាការអត់ចាប់អារម្មណ៍ផ្ដន្ទាទោសទេ ចុងបញ្ចប់រឿងលោក គង់ អាន បើយើងគិតពីការខូចខាត សន្លឹកត្នោត៣០ធាង បើគិតជាលុយយ៉ាងច្រើន៣-៤ម៉ឺនអីចុះ ឈានទៅដល់ការចាប់ខ្លួនដោយចៅក្រម ផង់ សាម៉ុន ជាបងថ្លៃរបស់ដើមបណ្ដឹង។ លោក គង់ អាន ជាសកម្មជនរបស់គណបក្សសមរង្ស៊ី។ នេះជាការគំរាមបំបិទមាត់អ្នកនយោបាយប្រឆាំងដែលយកលេសរឿងបន្តិចបន្តួច»។
មន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សអាដហុក នៅក្នុងខេត្តស្វាយរៀង ដែលបានតាមដានករណីនេះ បានមានប្រសាសន៍ថា ៖ «តុលាការមិនគួរណាទៅឃុំខ្លួនគាត់អ៊ីចឹងទេ ព្រោះអត់មានរឿងអីទេ ព្រោះរឿងរបស់គាត់នេះមិនសមណាជាប់គុកអីទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកស្រី សុខ សារ៉ុម បានទេនៅថៃ្ងព្រហស្បតិ៍ ទី២១ ខែមករានេះ ដើម្បីសុំការបញ្ជាក់នៅជុំវិញរឿងក្តីនេះ ប៉ុន្តែប្រភពបានឲ្យដឹងថា លោកស្រី សុខ សារ៉ុម ជាសាច់ញាតិរបស់មន្រ្តីតុលាការនោះបានឈ្នះក្តីដោយមិនចាំបាច់មានមេធាវីការពារក្តីឡើយនៅក្នុងសវនាការនោះ។
ការផ្តន្ទាទោសលោក គង់ អាន ប្រធានគណបក្សប្រឆាំងសមរង្ស៊ី នៅខេត្តស្វាយរៀង បានធ្វើទ្បើងនៅមុនពេលដែលតុលាការខេត្តស្វាយរៀងដដែលនេះ មានគម្រោងការបើកសវនាការកាត់ទោសលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនិងប្រជាពលរដ្ឋចំនួន៥នាក់ទៀត នៅថៃ្ងទី២៧ ខែមករាឆាប់ៗនេះ ក្រោមបទបំផ្លាញទ្រព្យសម្បតិ្តសាធារណៈកាលពីថៃ្ងទី២៥ ខែតុលា ឆ្នាំ២០០៩កន្លងទៅ។
លោក គង់ អាន អាយុ៥៩ឆ្នាំ ជាប្រធានគណបក្សប្រឆាំងសមរង្ស៊ី នៅក្នុងខេត្តស្វាយរៀង និងជាសាមាជិកនៃក្រុមប្រឹក្សាស្រុកស្វាយទៀប ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង បានចាប់ឃុំខ្លួនកាលពីថៃ្ងទី១ ខែតុលា ឆ្នាំ២០០៩កន្លងទៅ ដោយសារតែបានកាប់ធាងត្នោតចំនួន៣០ ដែលលោកស្រី សុខ សារ៉ុម ជាសាច់ញាតិរបស់មន្រ្តីតុលាការខេត្តស្វាយរៀង បានអះអាងថា ជាទ្រព្យសម្បតិ្តឯកជនរបស់គាត់។
ការចាប់ខ្លួននិងការផ្តន្ទាទោសដោយតុលាការខេត្តស្វាយរៀង លើលោក គង់ អាន នោះ គឺក្រោមបទព្រហ្មទណ្ឌតាមមាត្រាទី៥២ ព្រហ្មទណ្ឌអន្តរកាលសម័យអ៊ុនតាក់៕
មន្ត្រីខ្មែរបដិសេធព័ត៌មានថាថាក់ស៊ីននៅកម្ពុជា
ហ៊ុនសែន៖ ការចំណាយលើបុគ្គលិកមន្ត្រីរាជការច្រើនហួសកំណត់
នាយករដ្ឋមន្ត្រីថៃច្រានចោលសំណើរបស់ក្រុមបាតុករអាវក្រហម
កម្ពុជាលាវពង្រឹងកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសឆ្លងដែន
រដ្ឋាភិបាលចោទអ.ស.ប.ថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
បក្សសិទ្ធិមនុស្សស្នើឲ្យអ្នកនយោបាយយកប្រយោជន៍ជាតិជាធំ
សភាបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ
ទស្សនៈជុំវិញការបើកឲ្យក្រុមហ៊ុនឯកជនចងសម្ព័ន្ធភាពជាមួយទ័ព
ក្រុមសហគមន៍ការពារព្រៃឈើគ្រោងប្ដឹងទាហាននៅឧត្ដរមានជ័យ
មេធាវីដាក់ពាក្យសុំពន្យារពេលនៃការចូលមកបំភ្លឺរបស់សមរង្ស៊ី
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
This is how justice in Cambodia work. If someone is related to Hun Sen, then he or she is immune from procecution.
2010-01-22 09:57
What they did to the opposed party member is a revenge and to satisfy VN.
2010-01-22 03:31
មើលមតិទាំងអស់.