ក្នុងលិខិតចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ ផ្ញើជូនលោកនាយករដ្ឋមន្ត្រីតាមរយៈលោកប្រធានរដ្ឋសភា ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានលើកឡើងនូវការពិនិត្យឃើញរបស់ខ្លួនថា រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន Phnom Penh Sugar Industry Co., Ltd. ជាន់លើដីស្រែរបស់ពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយថា រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះផលប៉ះពាល់ដីស្រែ-ចម្ការរបស់ពលរដ្ឋទាំងនោះ។
លិខិតបន្តថា ការផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនរបស់រដ្ឋាភិបាលកន្លងមក បាននាំដល់ការបំផ្លាញព្រៃឈើនិងរំលោភយ៉ាងបំពានដល់សិទ្ធិរស់នៅលើដីធ្លីរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕
