បក្ស​សមរង្ស៊ី​អំពាវនាវ​ឲ្យ​បក្ស​សិទ្ធិ​មនុស្ស​មក​រួបរួម

​គណបក្ស សម រង្ស៊ី ​ចេញ​សេចក្ដី​អំពាវនាវ​មួយ​នៅ​ថ្ងៃ​ទី​៤ មិថុនា ឲ្យ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សិទ្ធិ​មនុស្ស រួបរួម​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​គណបក្ស សម រង្ស៊ី។
ដោយ ទីន ហ្សាការីយ៉ា
2012-06-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សុខា​រង្ស៊ី
លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សម​រង្ស៊ី។
RFA Photo

សេចក្ដី​អំពាវនាវ​នេះ គឺ​ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​កំរិត​មូលដ្ឋាន​មួយ​ចំនួន ដូចជា​ប្ដូរ​មេ​ភូមិ​មួយ​ចំនួន​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ ដើម្បី​ទប់​ស្កាត់​ការ​រឹប​អូស​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ថ្នាក់​មូលដ្ឋាន ការ​ការពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទប់ស្កាត់​អំពើ​អយុត្តិធម៌ ដែល​អ្នក​មាន​អំណាច​មួយ​ចំនួន​កំពុង​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ​ជា​ដើម។

ប្រធាន​គណបក្ស សម រង្ស៊ី ស្ដីទី លោក គង់ គាំ មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​អំពាវនាវ​នោះ​ថា ការ​សាមគ្គី​គ្នា រួប​រួម​គ្នា​រវាង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៃ​គណបក្ស​ទំាង​ពីរ នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ថ្នាក់​មូលដ្ឋាន និង​ការពារ​ប្រយោជន៍​ប្រជាពលរដ្ឋ​បាន​ដោយ​ប្រសិទ្ធភាព។

ការ​អំពាវនាវ​របស់​លោក គង់ គាំ នេះ នៅ​ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កំពុង​បូក​សរុប​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ដែល​លទ្ធផល​បណ្ដោះអាសន្ន​គណបក្ស សម រង្ស៊ី បាត់បង់​អ្នក​គាំទ្រ​ជាង​ឆ្នាំ​២០០៧ ហើយ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី បាន​ប្រកាស​មិន​ទទួល​លទ្ធផល​បោះ​ឆ្នោត​នេះ។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ថ្លែង​​នៅ​ក្នុង​សន្និសីទ​កាសែត​នា​​ទីស្នាក់ការ​គណបក្ស កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១២ ថា រូប​លោក​នឹង​ផ្តើម​ចរចា​ទៅ​គណបក្ស សម រង្ស៊ី ដើម្បី​បើក​ច្រក​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ គឺ​គណបក្ស​សិទ្ធិ​មនុស្ស និង​​គណបក្ស សម រង្ស៊ី រួបរួម​ទៅ​ជា​បក្ស​តែ​​មួយ ដើម្បី​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

ទាក់ទង​នឹង​បញ្ហា​នេះ សារណជន​នឹង​រង់ចាំ​មើល​ថា តើ​គណបក្ស​ទាំង​ពីរ​នឹង​រួប​រួម​គ្នា ឬ​យ៉ាង​ណា ពីព្រោះ​ថា គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​បរាជ័យ​លើ​ការ​ចរចា​រួប​រួម​គ្នា​នេះ​ជា​ច្រើន​លើក​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (50)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមលោក វណ្ណ មុនីវ៉ាន់ កុំព្យាយាមបកស្រាយពីភាពមិនបានការចំពោះសាធារណៈជន​ ធ្វើសិន និយាយគ្នាពីផលប្រយោជន៍ជាតិ សូមលោកកុំចង់យកល្អថាខ្លួនមានឆ្ទៈ បក្សទាំងពីរបង្ហាញភាពចាស់ទុំ​ និងសំដែងនូវអាកប្បកិរិយាស្មោះត្រង់ កុំមានលាក់ពុត និយាយត្រង់ទៅត្រង់មក កុំព្យាយាមវាយប្រហារគ្នាឯង បើចង់រួមគ្នាពិតប្រាកដ ពាក្យឌឺដង វាបង្ហាញពីភាពបណ្តុចបង្អាក់

Jun 06, 2012 02:53 AM

អ្នក​អាន​អនាមិក

យើងគួរឆ្ងល់ថា ហេតុអ្វីបានជាគណះបក្សនេះឈ្នះឆ្នោត រហូតដល់ទៅ៣៨កៅអីមេឃុំ បើគណះបក្សនេះទើបតែ បោះឆ្នោតឃុំលើកទី១​ ហើយមានតែតំណាងរាស្រ្ត៣រូប គ្មានក្រុមប្រឹក្សាឃុំសង្កាត់ គ្មានក្រុមប្រឹក្សាស្រុក គ្មានក្រុមប្រឹក្សាខេត្តដែលជាកំលាំងស្នូលបក្ស នោះសោះ...

Jun 05, 2012 11:33 PM

កូនខ្មែរស្វាយរៀង

ពី ស្វាយរៀង

ខ្ញុំបានដឹងខ្លះថា គឹម សុខា ជាកូនអុករបស់លោក ហ៊ុន សែន ដូច្នះការចូលគ្នាមិនមែនជារឿងងាយទេ( ធ្លាប់ស្តាប់ការឆ្លើយឆ្លងទូរសព្ទ័ រវាង ហ៊ុន សែន និង គឹម សុខា) បើអាចរួបរួមគ្នាបានគឹជាជោគជ័យមួយសម្រាប់ខ្មែរ ហើយ

Jun 05, 2012 08:56 PM

John

ពី London

Unite and put aside your differences, it’s better for the country and your poor people. Cambodian doesn’t need a great leader, what they desperately want is someone that will give them respect, freedom and understand people’s need. Please put your nation first before your own parties and when you have the chance to lead then please utilise those millions $$ of foreign aid to make Cambodia a safe and better place to live.
Tall buildings and luxury cars are meaningless when many of your people have been displaced and starving daily.

Jun 05, 2012 08:50 AM

អ្នក​អាន​អនាមិក

Nothing is impossible, reunite the two
parties, SRP and HRP and seeking the best
way to walk together, to live together,
to talk together, to act together..beter acting than speaking.. Say the way you
think and Acting the way you talk..
People believe that..

Jun 05, 2012 06:04 AM

មើល​មតិ​ទាំង​អស់.