សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីសន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីជំនួយសម្រាប់ពាណិជ្ជកម្មនៃកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិច ដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ និងទី២០ ខែវិច្ឆិកានេះ នៅទីក្រុងសៀមរាប។
សេចក្តីប្រកាសរួមមានទាំងអស់១២ចំណុចដែលក្នុងនោះរួមមានការស្នើសុំដោយទទូចដល់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិបន្តធ្វើចល័តកម្មមូលនិធិបន្ថែមទៀតដែលនឹងប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញវត្ថុដល់កម្មវិធីទ្រទ្រង់នានានៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍តិច។
ក្នុងសេចក្តីប្រកាសនោះរដ្ឋមន្រ្តីនិងប្រធានគណៈប្រតិភូទាំងអស់ក៏បានបង្ហាញនូវភាពចាំបាច់ជាបន្ទាន់ដើម្បីធានាឱ្យបានតុល្យភាពនិងការអភិវឌ្ឍឆាប់រហ័សព្រមទាំងការផ្លាស់ប្តូរសេដ្ឋកិច្ចនៅក្នុងប្រទេសរៀងៗខ្លួនផងដែរ៕
