នៅក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជាជាមួយផ្នែកឯកជនលោកបានគូសបញ្ជាក់ថា ហិរញ្ញវត្ថុកម្ពុជានៅមានលំនឹងដែលមិនគួរឲ្យបារម្ភនោះទេ ព្រោះថាកម្ពុជាមិនទាន់បានរកស៊ីផ្នែកកិច្ចការផ្សារហ៊ុននៅឡើយ។
សូមជម្រាបថា កាលពីដើមឆ្នាំ២០០៨នេះ កម្ពុជាបានចុះហត្ថលេខាធ្វើកិច្ចព្រមព្រៀងមួយជាមួយអ្នកតំណាងក្រុមហ៊ុនផ្សារហ៊ុនប្រទេសកូរ៉េខាងត្បូង ឈ្មោះ KRX (The Korea Exchange) ដើម្បីបើកផ្សារហ៊ុននៅក្នុងឆ្នាំ២០០៩ខាងមុខនេះ។
សូមជម្រាបផងដែរថាប្រជាពលរដ្ឋខ្មែរភាគច្រើនៗទុកប្រាក់នៅនឹងខ្លួនហើយមិនចូលចិត្តយកប្រាក់ទៅដាក់ផ្ញើធនាគារទេព្រោះគេមិនទុកចិត្តធនាគារ៕
