មន្ត្រីប៉ូលិសនៃអធិការដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យវិទ្យុអាស៊ីសេរីដឹងថា គ្រោះធម្មជាតិនេះបានធ្វើឲ្យមនុស្សម្នាក់សន្លប់ ឆេះអស់ផ្ទះ ១ខ្នង និងផ្ទះជាង ៤០ខ្នងផ្សេងទៀត ក៏រងការខូចខាតដែរ កាលពីម៉ោង ១រសៀល ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០១០ ក្នុងគ្រាដែលមានភ្លៀងធ្លាក់កណ្ដាលថ្ងៃត្រង់។
លោក ភឹង ចិន្តារិទ្ធិ អធិការនគរបាលក្រុងសៀមរាប មានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍កន្លងមកនេះ ថា មនុស្សម្នាក់សន្លប់ ដោយសាររន្ទះបាញ់ និងម្នាក់ទៀតរងរបួសដោយសារផ្ទះរំលំសង្កត់លើ។
លោក ភឹង ចិន្តារិទ្ធិ បានឲ្យដឹងថា ៖ «រន្ទះបាញ់ឆេះផ្ទះអស់ ១ នៅភូមិបន្ទាយចាស់ ហើយ ១ទៀតបាញ់ដួល បែកសសរអស់ នៅភូមិអញ្ចាញ ខាងកើតកំពង់ធំ ហើយ ១ទៀតបាញ់ត្រូវមនុស្សសន្លប់ ២ម៉ោង នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ហើយខ្យល់ចំ... ភូមិចុងកៅស៊ូ ដួលផ្ទះអស់ ៥ របើកដំបូលអស់ ២ ហើយសង្កាត់នគរធំ រលំ ១៦ របើកដំបូល ២០ ហើយសង្កាត់អម្ពិល ខ្យល់ចំដួលផ្ទះ ១ខ្នង សង្កត់ម្ចាស់១ ស្រី របួស ប៉ុន្តែអត់អីទេ ដឹងខ្លួនហើយ!»៕
